អាហារដែលជួយសម្រស់ស្បែកអ្នក កាន់តែស្រស់ស្អាត
ការទទួលទានអាហារបានត្រឹមត្រូវ ពិតជាអាចជួយបង្ការភាពជ្រីវជ្រួញ និងផ្តល់មកវិញនូវការលូតលាស់ស្បែកដ៏ល្អបាន។ ខាងក្រោមនេះ គឺជារបបអាហារដែលជួយដល់សុខភាពស្បែក ហើយត្រូវបានណែនាំអោយអ្នកវិទ្យាសាស្ត្រ។
ចុចអាន៖ ទទួលទានត្រី ជួយបង្កើនគុណភាពមេជីវិតបុរស
ផ្លែបឺ
សារធាតុផ្តល់ជាតិទឹកដ៏ខ្លាំងក្លា និងអាស៊ីតខ្លាញ់អូមេហ្គាដ៏ល្អដែលមានក្នុងផ្លែបឺ ធ្វើអោយស្បែកមើលទៅទន់ ភ្លឺថ្លា និងមិនសូវមានការរលាក ក្រហម និងកើតមុនទេ។ ដូច្នេះ អ្នកគួរតែបន្ថែមផ្លែឈើប្រភេទនេះទៅក្នុងរបបអាហារផង។ អ្នកក៏អាចប្រើវាសម្រាប់ជាម៉ាសបិទមុខ ដើម្បីទទួលបានសំណើមដ៏ល្អរបស់វា សម្រាប់សុខភាពស្បែកមុខផងដែរ។ ចូរយកផ្លែបឺមួយចំហៀង មកលាយជាមួយនឹងទឹកឃ្មុំមួយដំណក់ រួចកូរវាអោយសព្វល្អ បន្ទាប់មក យកទៅលាបលើមុខរយៈពេល ១០ នាទី ចាំលាងវាចេញ។
ផ្លែបឺរី
តើអ្នកមានសម្គាល់ឃើញស្នាមសរសៃឈាមក្រហមៗ ផុសឡើងនៅជុំវិញច្រមុះ និងជើង ឬកន្លែងណាផ្សេងនៃរាងកាយអ្នកដែរទេ? តើអ្នកចង់លុបបំបាត់វាចោលដែរឬទេ? ដំណោះស្រាយនោះគឺថា ការទទួលទានផ្លែបឺរីពណ៌ខៀវ ឬក្រេនបឺរី អាចជួយព្យាបាល និងបង្ការកុំអោយសរសៃឈាមទាំងនោះបែកបាន។ ពពួកផ្លែប្រភេទបឺរីទាំងនេះ ក៏សម្បូរទៅដោយសារធាតុអង់ទីអុកស៊ីដង់ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពចាស់របស់អាយុផងដែរ។ ក្រៅពីនេះ ផ្លែបឺរី ក៏មានសារធាតុសំខាន់ៗផ្សេងទៀតដែរដូចជា វីតាមីន A វីតាមីន C និង Ellagic Acid។ សារធាតុ Anthocyanin និងវីតាមីន C ជួយកាត់បន្ថយការខូចខាតរបស់រ៉ាឌីកាល់សេរី ចំណែកឯ Ellagic Acid ទៅបន្ថយការរលាក និងបង្ការការខូចខាតរបស់សារធាតុកូឡាជែន ដែលជាជាតិសរសៃជំនួយដល់រចនាសម្ព័ន្ធទ្រទ្រង់របស់ស្បែក។ យកល្អ អ្នកគួរតែទទួលទានផ្លែបឺរីជាអាហារសម្រន់ ឬបង្អែមទៅ។
ចុចអាន៖ បំបាត់អាការៈ ឈឺធ្មេញដោយវិធីងាយៗ ទាំង១៥យ៉ាង
ផ្លែទំពាំងបាយជូរក្រហម
សារធាតុ Resveratrol ដែលមានក្នុងទំពាំងបាយជូរក្រហម គឺជាអង់ទីអុកស៊ីដង់មួយប្រភេទសម្រាប់ជួយការពារស្បែកពីរ៉ាឌីកាល់សេរី បន្ថយការរលាក និងជម្រុញអោយកើតជាកោសិកាថ្មីៗ។ ដូច្នេះហើយ វាពិតជាធាតុផ្សំដ៏សំខាន់ សម្រាប់ការពារស្បែកពីការខូចខាតរបស់ពន្លឺព្រះអាទិត្យជាមិនខាន។ ការស្រាវជ្រាវបានអោយដឹងថា ទំពាំងបាយជូរក្រហម ក៏ជួយទប់ស្កាត់ភាពជ្រីវជ្រួញ និងបំបាត់ការខូចខាតដោយសារពន្លឺព្រះអាទិត្យដែរ។
ផ្លែដូង
ប្រេងដូង គឺជាសារធាតុផ្តល់សំណើមដ៏អស្ចារ្យមួយប្រភេទ ជាពិសេស សម្រាប់អ្នកដែលមានស្បែកងាយនឹងរលាកតែម្តង។ វាគឺជាឱសថមួយប្រភេទ ដែលជួយពង្រឹងដល់ស្រទាប់ខាងក្រៅរបស់ស្បែកបាន ដូច្នេះហើយ វានឹងផ្តល់សំណើមបានកាន់តែច្រើន។ ជាមួយគ្នានេះដែរ ប្រេងដូងដែលផ្ទុកទៅដោយវីតាមីន E ដែរនោះ គឺជាអង់ទីអុកស៊ីដង់ដ៏អស្ចារ្យមួយ សម្រាប់ការពារស្បែកពីរ៉ាឌីកាល់សេរី។
ផ្លែត្រសក់
ក្រៅពីសម្បូរជាតិទឹក ត្រសក់ក៏ជាប្រភេទនៃសារធាតុ Silica ដ៏អស្ចារ្យមួយដែរ សម្រាប់ជួយអោយស្បែកមានភាពរឹងមាំ។ បើសិនជាមុខរបស់អ្នកឧស្សាហ៍មានជាតិប្រេងរអិលៗច្រើននៅពេលថ្ងៃនោះ ចូរស្វែងផលិតផលសម្អាង ឬក្រែមលាបមុខណាដែលមានជាតិ Silica ទៅ។ ត្រសក់ ក៏ជាសារធាតុប្រឆាំងនឹងការរលាកបែបធម្មជាតិមួយដែរ ព្រមទាំងផ្តល់ភាពភ្លឺរលោងដល់ស្បែកទៀតផង។ អ្នកអាចយកចំណិតត្រសិក ទៅបិទលើភ្នែក ដើម្បីបន្ថយអាការៈហើមភ្នែកបាន៕
ប្រភព៖ សុខភាព
Posted on October 27, 2014, in ជីវិតនិងសង្គម, ទំព័រដើម. Bookmark the permalink. Comments Off on អាហារដែលជួយសម្រស់ស្បែកអ្នក កាន់តែស្រស់ស្អាត.
You must be logged in to post a comment.