Monthly Archives: October 2015
ល្បិចផឹកស្រា មិនឲ្យស្រវឹង ឃើញថាមានប្រសិទ្ធភាព
គ្រឿងស្រវឹង ត្រូវបានគេទទួលទានដើម្បីបំបាត់ភាពអផ្សុក ភាពធុញថប់ បំភ្លេចទុក្ខ បង្កើនភាពសប្បាយរីករាយក្នុងរង្វង់គ្រួសារ មិត្តភក្តិ ឬមិត្តរួមការងារជាដើម តែបើការពិសាជ្រុលហួសកម្រិត វាអាចបង្កជាគ្រោះថ្នាក់ទៅវិញ។ ដោយសារតែបែបនេះហើយ ទើបក្រុមហ៊ុនស្រាអាមេរិកល្បីឈ្មោះមួយ បានបង្ហើបប្រាប់ពីល្បិចផឹកស្រាមិនឲ្យស្រវឹង ដល់អ្នកចូលចិត្តទទួលទានស្រានានា។
សហស្ថាបនិកក្រុមហ៊ុនស្រា Boston Beer លោក Jim Koch និយាយថា លោកមានល្បិចមួយដែលឲ្យអ្នកទទួលទានស្រារៀងរាល់យប់ ដោយមិនភ័យព្រួយនឹងរឿងស្រវឹង។
លោក Koch សង្កត់ធ្ងន់ថា «មេដំបែ» គឺជាថ្នាំបន្សាបដ៏សំខាន់ ដែលមិនធ្វើឲ្យអ្នកស្រវឹង ខណៈកំពុងពិសាស្រា។ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Esquire លោកនិយាយថា ការលេបមេដំបែស្ងួតម៉ត់មួយស្លាបព្រាកាហ្វេ មុនពិសាស្រា គឺអាចបន្សាបឥទ្ធិពលស្រាមិនឲ្យស្រវឹងនោះ។ អ្នកអាចដាក់មេដំបែក្នុងទឹកដោះគោឆៅ ដើម្បីបានរស់ជាតិកាន់តែឆ្ងាញ់ ហើយដំបែងាយស្រួលនឹងរកទិញតាមតូបលក់គ្រឿងទេសនានាផង។
បុរសខាងលើ បានពន្យល់ថាមេដំបែស្ងួតមិនទាន់ងាប់ មានផ្ទុកអង់ស៊ីមមួយប្រភេទឈ្មោះ alcohol dehydrogenases ដែលអាចបំបែកម៉ូលេគុលអាល់កុលបាន។ សារធាតុនេះ បម្លែងម៉ូលេគុលអាល់កុលទៅជាកាបូន, អ៊ីដ្រូហ្សែន និងអុកស៊ីហ្សែន ដែលនេះដូចគ្នាទៅនឹងថ្លើមបានជួយបំបែកម៉ូលេគុលអាល់កុលអីចឹងដែរ។
ជារួម ការលេបមេដំបែមុនផឹកស្រា មានន័យថា ម៉ូលេគុលអាល់កុលត្រូវបានបំបែក មុនពេលវាជ្រាបចូលទៅដល់ខួរក្បាល ដែលធ្វើឲ្យយើងស្រវឹង។ តែទោះជាយ៉ាងនេះក្ដី លោក Koch ព្រមានថា មេដំបែ មិនអាចលុបឥទ្ធិពលជាតិអាល់កុលបានទាំងស្រុងទេ គ្រាន់តែកាត់បន្ថយបានច្រើន៕
ប្រភព៖ dailymail
វិធីងាយៗ ដែលអាចធ្វើឲ្យកូន របស់អ្នកឆ្លាត ទាំងកំពុងតែ នៅក្នុងផ្ទៃម្តាយ
យល់ដឹង៖ ជាក់ស្តែងណាស់ កូនរបស់អ្នកអាចក្លាយជាក្មេងដ៏ឆ្លាតម្នាក់បាន ទាំងគេកំពុងតែនៅក្នុងផ្ទៃម្តាយនៅឡើយ ប្រសិនបើអ្នកអនុវត្ត ទៅតាមការរៀបរាប់ដូចខាងក្រោមនេះបានល្អ។
តាមរយៈការសិក្សាស្រាវជា្រវថ្មីមួយ បានរកឃើញថា ទារកដែលកំពុងតែនៅក្នុងផ្ទៃ អាចធ្វើចលនា និងឆ្លើយតបទៅវិញបានច្រើន នៅពេលដែលម្តាយរបស់គេ ប៉ះលើពោះ ជាជាងគ្រាន់តែនិយាយដោយគ្មាន ចលនា។ ព្រោះថានៅពេលដែលម្តាយប៉ះពោះរបស់ខ្លួន ទារកនឹងបង្ហាញចលនាដៃ ក្បាល និងមាត់ ដើម្បីឆ្លើយតបទៅម្តាយរបស់គេ ឬទៅរកកន្លែងដែលធ្វើឲ្យមានរំញោចនោះតែម្តង។
ចំណែកការស្រាវជ្រាវផ្សេងទៀត គេយកស្រ្តី ២៣នាក់ ដែលមានផ្ទៃពោះ និងសុខភាពល្អ ទៅដាក់នៅ បន្ទប់ងងឹងស្លុបមួយ ហើយឲ្យពួកគេអនុវត្តឥរិយាបទ៣យ៉ាង ផ្សេងៗពីគ្នា។ ក្នុងនោះ អ្នកម្តាយទី១ ត្រូវធ្វើការអង្អែល ទៅលើពោះ ហើយម្នាក់ទៀត និយាយជាមួយកូន ឯអ្នកចុងក្រោយគឺ ទុកដៃនៅម្ខាង។ បន្ទាប់មក គេក៏តាម ដានចលនារបស់គភ៌នោះដោយធ្វើការពិនិត្យ Sonography ឬ អេកូសាស្ត្រ។ លទ្ធផលបង្ហាញថា ឥរិយាបទទី មួយ គឺទទួលបានការឆ្លើយតបមកពីទារកច្រើនបំផុត។
ប៉ុន្តែនេះមិនមែនជាវិធីតែម្យ៉ាង ដែលអាចជួយអភិវឌ្ឍន៍ទារកនៅក្នុងផ្ទៃនោះទេ។ បើតាមការសិក្សាកាលពី ឆ្នាំ២០១៣ ដែលស្រដៀងគ្នានេះបានឲ្យដឹងថា ទារកអាចមានឱកាសរៀន និងចាំភាសាបរទេសបាន ក្នុងអំឡុងរយៈពេល១០អាទិត្យចុងក្រោយ នៃការមានផ្ទៃពោះថែមទៀតផង ដោយសារតែម្តាយឪពុករបស់ ពួកគេអានឲ្យពួកគេស្តាប់ ដែលអាចធ្វើឲ្យមានឥទ្ធិពលទៅខួរក្បាល ចំពោះការស្តាប់ និងការអភិវឌ្ឍន៍ភាសានេះឯង។
យ៉ាងណាមិញ វាសម្រេចទៅលើ ឪពុកម្តាយនីមួយៗដែលជ្រើសរើស យកវិធីណាដែលអាចមានឥទ្ធិពលល្អ បំផុតសម្រាប់កូនរបស់ពួកគេ។ សរុបសេចក្តីមក សកម្មភាពផ្សេងៗទៅលើកូនរបស់អ្នក គឺអាចជួយកូនតូចៗ ទាំងនោះឲ្យមានភាពឆ្លាតវ័យបាន បើទោះបីជាពួកគេនៅក្នុងផ្ទៃក៏ពិតមែន។ ពួកគេមិនអាចចេញមករៀន ដោយខ្លួនឯងនោះទេ ដូច្នេះមានតែឪពុកម្តាយ ដែលអាចជួយជំរុញកូន ដោយការអាន ការនិយាយ ឬការប៉ះពាល់ត្រង់ពោះ ពេលដែលពួកគេកំពុងតែនៅក្នុងផ្ទៃរបស់អ្នក៕
ប្រភព៖ បរទេស
You must be logged in to post a comment.