ងាយៗ​កម្ចាត់​អាចម៍​រុយ​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង


ភាគច្រើនអាចម៍រុយកកើតឡើងដោយសារតែការបំផ្លាញស្បែកពីកម្ដៅព្រះអាទិត្យ ឬកត្តាហ្ស៊ែន និងអតុល្យភាពអ័រម៉ូនជាដើម។ អាចម៍រុយអាចកើតមានគ្រប់ទីកន្លែងនៅលើស្បែកដូចជាលើស្បែកដងខ្លួនទាំងមូល ប៉ុន្តែភាគច្រើនវាកើតនៅកន្លែងដែលរងនឹងកម្ដៅព្រះអាទិត្យខ្លាំង។

ខាងក្រោមនេះជាវិធីសាស្ត្របំបាត់អាចម៍រុយដែលអ្នកអាចធ្វើបានដោយខ្លួនឯងនៅផ្ទះ៖

គ្រីមរសជាតិជូរ

លាបគ្រីមរសជាតិជូរត្រង់កន្លែងដែលមានអាចម៍រុយ រួចទុកឱ្យស្ងួតពី ២ ទៅ ៣ នាទី។ មិនចាំបាច់លាងសម្អាតដោយទឹកឡើយ អ្នកគ្រាន់តែយកក្រណាត់ស្អាតមកជូតសម្អាតរួចលាបគ្រីមរក្សាសំណើមជាការស្រេច។ អាចយកយ៉ាអួមកប្រើជំនួសក៏បានដែរ ដោយអនុវត្តមួយថ្ងៃម្ដងជាប្រចាំ។

yorkourt_large

ក្រូចឆ្មារ

យកទឹកក្រូចឆ្មារមកលាបនៅកន្លែងមានអាចម៍រុយ រួចម៉ាស្សាថ្នមៗ។ ទុកចោលរយៈពេល ១០ ទៅ ១៥ នាទីសឹមលាងសម្អាតជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្ត ២ ដងក្នុងមួយថ្ងៃ។ យកស្ករសមកលាយជាមួយទឹកក្រូចឆ្មារ រួចយកមកត្រដុសលើកន្លែងដែលមានអាច៍រុយប្រហែល ២ ទៅ ៣ នាទីរួចលាងសម្អាតជាការស្រេច។ អនុវត្តម្ដង ទៅ ២ ដងក្នុងមួយសប្ដាហ៍។

lime_large

ល្ហុងទុំ

យកល្ហុងមកច្របាច់យកតែទឹក រួចប្រើសំឡីមកជ្រលក់ក្នុងទឹកល្ហុង។ យកវាមកម៉ាស្សាត្រង់កន្លែងមានអាចម៍រុយ រយៈពេល ១០ នាទី រួចលាងសម្អាតជាមួយទឹកត្រជាក់ ។ អនុវត្តបែបនេះឱ្យបានជារៀងរាល់ថ្ងៃ។

papaya_large

ទឹកឃ្មុំ

លាយទឹកជាមួយទឹកឃ្មុំរូចដាក់កម្ដៅបន្តិច រួចយកមកលាបត្រង់កន្លែងមានបញ្ហា ទុកចោលរយៈពេល ២ ទៅ ៣ នាទីសឹមលាងសម្អាតចេញ ។ អនុវត្តបែបនេះជារៀងរាល់ថ្ងៃ។ លាយទឹកឃ្មុំជាមួយយ៉ាអួ រួចយកមកលាបត្រង់កន្លែងមានអាចម៍រុយ ទុកចោលរយៈពេល ៣០ នាទីសឹមលាងសម្អាត។

honey_large

ផ្លែត្រប់

ហាន់ផ្លែត្រប់ជាចំណិតក្រាស់បន្តិច រួចយកវាមកដាក់លើកន្លែងដែលមានអាចម៍រុយត្រដុសជារាងរង្វង់រួចទុកចោលរយៈពេល១០ ទៅ ១៥ នាទី។ អនុវត្តឱ្យបានជារៀងរាល់ថ្ងៃ ក្នុងរយៈពេលតែមួយសប្ដាហ៍បញ្ហាអាមច៍រុយដែលមានលើផ្ទៃមុខរបស់អ្នកនឹងសាបរលាបជាក់ជាមិនខាន។

egg-plant_large

ខ្ទឹមក្រហម

យកចំណិតខ្ទឹមក្រហមមកត្រដុសត្រង់កន្លែងដែលកើតមានអាចម៍រុយរួចលាងសម្អាតចោលជាមួយទឹកស្អាត។ អនុវត្តបែបនេះ ២ ដងក្នុងមួយថ្ងៃ។ កាន់តែមានប្រសិទ្ធភាពជាងនេះ អ្នកអាចបុកយកតែទឹកខ្ទឹមក្រហម រួចលាយជាមួយទឹកខ្មេះបន្តិច រួចយកមកលាបនៅត្រង់កន្លែងដែលមានបញ្ហា ទុកចោលមួយសន្ទុះធំ បន្ទាប់មកលាងសម្អាតជាការស្រេច។ អនុវត្តជារៀងរាល់ថ្ងៃ។

garlic_large

គ្រាប់ល្ងរ

បុកល្ងប្រហែលមួយស្លាបព្រាបាយ លាយជាមួយនឹងម្សៅល្មៀតមួយស្លាបព្រាកាហ្វេ រួចដាក់ទឹកបន្តិច។ លាបល្បាយនេះនៅត្រង់កន្លែងមានអាមច៍រុយ ទុកចោលរយៈពេល ១០ ទៅ ១៥ នាទី រួចលាងជាមួយទឹកត្រជាក់។ អនុវត្តជារៀងរាល់ថ្ងៃ។

sesame_large

ប្រភព៖Top10homeremedies

Posted on January 22, 2017, in ទំព័រដើម. Bookmark the permalink. Comments Off on ងាយៗ​កម្ចាត់​អាចម៍​រុយ​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង.

Comments are closed.