Monthly Archives: January 2015

ដោះកូដស្នេហ៍សំអាតបេះដូងប្រុសសង្ហាម៉ាហ្វៀ [វគ្គទី​ ១]


9fe91198img04 copyទាញយកមកអានទីនេះ Link 1

គួរ​អោយ​កូន​ញ៉ាំ​អាហារ និង​ទឹក​ផ្លែឈើ​ពេលណា​?


9fe91198

ទោះបី​ស្ត្រី​ជាច្រើន​ពី​មុន បាន​ចាប់ផ្តើម​អោយ​កូន​របស់​ពួកគេ នៅ​អាហារ​លឿន​ពេក​ក៏​ដោយ ប៉ុន្តែ ឥលូវ ក្រុមគ្រូពេទ្យ​កុមារ​អា​មេ​រិច បាន​ណែនាំ​អោយ​រង់ចាំ រហូត​ដល់​កូន​របស់​អ្នកមាន​អាយុ ៦ ខែ មុន​នឹង​អោយ​គេ ញ៉ាំ​នូវ​អាហារ​ទាំងនោះ​។ ហេតុអ្វី​? ពីព្រោះ​ការអោយ​អាហារ​លឿន​ពេក អាច​បង្កើន​ហានិភ័យ ក្នុង​ការវិវត្ត​ទៅជា​ជំងឺ​អា​លែ​ក​ស៊ី​នឹង​អាហារ​។​

 

500

ទឹកដោះ​ម្តាយ ផ្តល់​សារជាតិ​ចិញ្ចឹម​គ្រប់យ៉ាង ដែល​កូន​ត្រូវការ រហូត​ដល់​ពួកគេ​ចាប់ផ្តើម​ញ៉ាំ​អាហារ​បាន​។ សូម​មើល​ពី​រោគសញ្ញា​មួយចំនួន នៅពេល​ដែល​ផ្តល់​អាហារ​ដល់​កូន​របស់​អ្នក ដូច​ជា​ការ​មាន​ច្រាំង​អណ្តាត និង​ថា​តើ កូន​របស់​អ្នក​មាន​ការគ្រប់គ្រង​ក្បាល​ល្អ ឬ​យ៉ាងណា​។​

​ចាប់ផ្តើម​ដោយ​ការ​បញ្ចុក​កូន​របស់​អ្នក នូវ​អាហារ​ទន់ៗ​ដោយ​ស្លាបព្រា មុន​នឹង​អោយ​ផ្លែឈើ និង​បន្លែ​។ សូម​កុំ​ដាក់​អាហារ ដែល​ជា​គ្រាប់​ធញ្ញជាតិ នៅក្នុង​ដប​របស់​កូន​អ្នក​អោយសោះ ប្រសិនបើ​គ្រូពេទ្យ មិន​បាន​ណែនាំ​នោះទេ​។ ការ​ដាក់​វា​ទៅ​ក្នុង​ដប អាច​អោយ​កូន​ពិបាក​លេប និង​ធ្វើអោយ​ពួក​គេ​ឡើង​ទម្ងន់​។​ ​ទឹក​ផ្លែឈើ មិន​គួរ​ត្រូវ​បាន​ផ្តល់ ដល់​កូន​របស់​អ្នកនោះ​ទេ​។ វា​មិន​មាន​ប្រយោជន៍ ក្នុង​ការ​អោយ​ទឹក​ផ្លែ​ឈើ​នោះ​ទេ ទោះបីជា​កុមារ​ធំ​ក៏​ដោយ​។ ទឹក​ផ្លែឈើ អាច​ជម្រុញ​អោយ​ធាត់ រាគ និង​អោយ​កូន​មាន​ហានិភ័យ នៃ​បញ្ហា​ដង្កូវ​ស៊ី​ធ្មេញ នៅពេល​ដែល​ធ្មេញ​ចាប់ផ្តើម​ដុស​។​

​សូម​ចាំ​ថា កុំ​អោយ​កូន​របស់​អ្នក​បៅ ដប​ទឹកដោះគោ​នៅពេល​គេង​អោយសោះ​៕

ប្រភព: Health

ស្វែងយល់ ពីទំលាប់ អាក្រក់ទាំង ៥ យ៉ាង ដែលធ្វើឲ្យសក់ របស់អ្នកកាន់តែស្តើង!


9fe91198

 

ប្រាកដណាស់ ប្រិយមិត្តមួយចំនួន ប្រហែលជាកំពុងប្រឈមមុខ ជាមួយនឹងបញ្ហាសក់ស្តើង ដែលមានអ្នកខ្លះភ័យខ្លាច ថាខ្លួននឹងមានក្បាលទំពែកទៀតផង។ យ៉ាងណាមិញ បញ្ហាសក់ស្តើង នេះមិនមែនកើតមក ដោយគ្មានមូលហេតុនោះទេ គឺវាអាចកើត មកដោយសារ ទំលាប់មិនល្អ មួយចំនួន ដូចខាងក្រោម ដែលលោកអ្នកគួរ យកមកពិចារណា៖

original_Thinning_Hair_Woman

១. ប្រើប្រាស់ម៉ាស៊ីនតុបតែងសក់៖ ការប្រើប្រាស់ ម៉ាស៊ីនផ្លុំសក់ , និង ម៉ាស៊ីនគាបសក់ឲ្យត្រង់ ញឹកញាប់ វាអាចធ្វើសក់របស់អ្នក ប៉ះនឹងកំដៅកាន់តែខ្លាំង ដែលជាហេតុធ្វើឲ្យ ប៉ះពាល់ដល់ ប្រួតេអ៊ីនដែលចិញ្ចឹមស្បែកក្បាលរបស់អ្នក។ ការធ្វើឲ្យប៉ះពាល់ ដល់ប្រូតេអ៊ីនទាំងនោះហើយ គឺវាជាមូលហេតុចំបងដែលធ្វើឲ្យ សក់អ្នកងាយខូច និង ជ្រុះ បានយ៉ាងលឿនបំផុត។ ដូច្នេះ មិត្តនារីទាំងឡាយ គួរតែជៀសវាង ពីការប្រើប្រាស់ ម៉ាស៊ីនទាំងនោះ តាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយសក់ជ្រុះ ប៉ុន្តែ ប្រសិនបើលោកអ្នក នៅតែចង់ប្រើប្រាស់ ម៉ាស៊ីនទាំងនោះ គឺអ្នកអាច ប្រើប្រាស់ ស្ព្រាយ៍បាញ់សក់ មុនពេលផ្លុំ ឫគាបសក់ ជាមុនផង។

06144628f17d106e9b4bba0147378

២. យកកន្សែងជូតសក់ខ្លាំងៗ ៖ តើអ្នកដឹងទេថា សក់របស់អ្នកងាយខូច ជាទីបំផុត នៅពេលដែលវាសើម ដូច្នេះ បន្ទាប់ពីកក់សក់ហើយប្រសិនបើ លោកអ្នក យកកន្សែងមកជូត សក់ខ្លាំង ឫ ក៏សិតសក់របស់អ្នកភ្លាមៗនោះ មានន័យថា នេះជាទំលាប់មិនល្អ ដែលលោកអ្នក កំពុងតែធ្វើឲ្យសក់ កាន់តែជ្រុះហើយ។ ដូច្នេះ លោកអ្នក ត្រូវចងចាំថា នៅពេលណា ដែលសក់អ្នកសើម ត្រូវជូតវា ដោយថ្នមៗ និង សិតវា នៅពេលដែលសក់ជិតស្ងួត។

061446217995ff2fcbdaef2148436

៣. មិនសូវកក់សក់ ៖ ពិតណាស់ មនុស្សភាគច្រើន ដោយសារតែ រវល់ នឹងការងារ, ការសិក្សាពេក ជាហេតុធ្វើឲ្យ ពួកគេ មិនសូវមានពេលកក់សក់ ដែលនេះ ជាហេតុធ្វើឲ្យសក់ របស់អ្នក កាន់តែស្តើងឡើងៗ ពីព្រោះ អង្គែរ និង សាប៊ូ ដែលជាប់នឹងសក់ របស់អ្នក ធ្វើឲ្យស្ទះរន្ធគល់សក់ នាំឲ្យសក់ មិនងាយនឹងដុះថ្មី។ ដូច្នេះ ដើម្បីជៀសវាងបញ្ហានេះ លោកអ្នកគួរតែ កក់សក់ ២ ទៅ៣ ដង ក្នុងមួយសប្តាហ៍ បានហើយ។

061447061d5061259ecd923144227

៤. តមអាហារ ៖ នៅពេលដែលអ្នក តមអាហារ ឫ ក៏ស្ថិត ក្នុងវគ្គសម្រកទម្ងន់ គឺអ្នកកំពុងតែបង្ខំ ឲ្យរាងកាយ របស់អ្នក បញ្ចេញថាមពលជាច្រើន ចេញពីសរីរាង្គរបស់អ្នក ដែលមិនមានតុល្យភាព ជាមួយនឹងការ ទទួលសារធាតុចិញ្ចឹម ដល់រាងកាយ ដែលជាហេតុ ធ្វើឲ្យសក់ មិនមានការលូតលាស់ បានល្អផងដែរ។

061446428d71221387e935e146003

៥.ចងសក់តឹងពេក ៖ ប្រសិនបើអ្នក ចងសក់ នឹងកៅស៊ូ ឫ ខ្សែចងសក់ អ្នកត្រូវដឹងថា តើការចងសក់បែបណា ទើបមិនធ្វើឲ្យប៉ះពាល់ដល់គល់សក់។ ព្រោះថា ការធ្វើឲ្យគល់សក់ ខូច គឺវាធ្វើឲ្យការលូតលាស់ របស់សក់អ្នក មិនមានដំនើរការល្អ ផងដែរ។ ដូច្នេះ ដើម្បីឲ្យសក់មានការលូតលាស់ល្អ អ្នកគួរតែចងសក់ ធូរៗ តាមដែលអាចធ្វើទៅបាន។

061446496cffe33cde33e40148803

ទាំងនេះ គឺជាទំលាប់មិនល្អ ទាំង ៥ យ៉ាង ដែលធ្វើឲ្យសក់របស់អ្នក កាន់តែស្តើង។ បន្ទាប់ពីបានអាន នូវទំលាប់មិនល្អ ទាំង ៥ យ៉ាងនេះ ហើយសង្ឃឹមថាប្រិយមិត្ត នឹងកែទំលាប់មិនល្អនេះចេញ ដើម្បីទទួលបានសុខភាព សក់ស្អាតទាំងអស់គ្នា៕

ប្រភព ៖ khmerload

Oh! My Sassy Wife ស្នេហ៍កាចសាហាវរបស់នាយអប្រិយ៍សែនសង្ហារ (Snae Kach Sahav Robos Ney Apprey Sen Songha)


9fe9119800

ទាញយកមកអានទីនេះ Link 1

ស្វែងយល់ ពីអត្ថប្រយោជន៍ នៃការទទួលទាន ផ្លែម្ទេស ដែលលោកអ្នក នឹកស្មានមិនដល់!


9fe91198

 

ប្រិយមិត្តមួយចំនួន ប្រហែលជា ចូលចិត្តទទួលទាន ផ្លែម្ទេសហើយ ដើម្បីបង្កើន រសជាតិ អាហារ ឲ្យកាន់តែឆ្ងាញ់។ យ៉ាងណាមិញ ផ្លែម្ទេស មិនត្រឹមតែអាចធ្វើឲ្យ អាហារ ដែលលោកអ្នក ពិសាទៅ មានរសជាតិ កាន់តែឆ្ងាញ់ទេ ប៉ុន្តែ វាក៏បានផ្តល់អត្ថប្រយោជន៍ ជាច្រើន ដល់ សុខភាពលោកអ្នក ផងដែរ ។ ខាងក្រោម គឺជាអត្ថប្រយោជន៍ សំខាន់ៗ ទាំង ៦ របស់ផ្លែម្ទេស ៖

chilli-health

១. ជួយបង្កើនប្រព័ន្ធការពារ ៖ ផ្លែម្ទេស គឺជាបន្លែមួយប្រភេទ ដែលមានតួនាទី សំខាន់បំផុត ជួយឲ្យ ប្រព័ន្ធការពារ របស់អ្នកកាន់តែរឹងម៉ាំ។ ពីព្រោះផ្លែម្ទេស សំបូរទៅដោយ វីតាមីន A និង C និង សារធាតុបេតា ការ៉ូទីន។ ដូច្នេះ លោកអ្នកគួរតែទទួលទាន ផ្លែម្ទេស ជាប្រចាំ ជាមួយនឹងអាហារ ដើម្បី ជួយ ឲ្យប្រព័ន្ធការពារ កាន់តែរឹងម៉ាំ។

២. ជួយបំបាត់ការឈឺចាប់ ៖ ផ្លែម្ទេស គឺត្រូវបានគេចាត់ទុកថា ជាថ្នាំបំបាត់ការ ឈឺចាប់ ពីធម្មជាតិ ដោយសារតែ វាសំបូរទៅដោយ សារធាតុ អេនដូភីន (endorphins )។ គួរបញ្ជាក់ផងដែរ ជាទូទៅ វាអាចបំបាត់ការឈឺចាប់ ដោយសារ ជំងឺ ទឹកនោមផ្អែម ,ជំងឺរើម  និងជំងឺ ឈឺសាច់ដុំជាដើម។

៣. ជួយដល់សុខភាពបេះដូង ៖ ផ្លែម្ទេស មិនត្រឹមតែជួយ បំបាត់ការឈឺចាប់ប៉ុណ្ណោះទេ ថែមទាំង អាច ជួយឲ្យ សុខភាព បេះដូងរបស់លោកអ្នក មានដំនើរការល្អទៀតផង ពីព្រោះវា បានធ្វើឲ្យ ឈាមរបស់អ្នក ធ្វើចលនាបានល្អ។ អ្វីដែលជាលក្ខណៈ ពិសេស របស់វាទៀតនោះ គឺវាអាចជួយ ការពារ ជំងឺដាច់សរសៃឈាម បេះដូងបានយ៉ាង មានប្រសិទ្ធភាព ទៀតផង។

៤. ការពារពី ជំងឺដំបៅក្រពះ ៖ ពិតណាស់ មនុស្សមួយចំនួន ប្រហែលជាគិតថា ការទទួលទានម្ទេស នឹងធ្វើឲ្យ កើតមាន ជំងឺដំបៅក្រពះ ។ យ៉ាងណាមិញ យោងតាមការ ស្រាវជ្រាវ បានឲ្យដឹងថា ផ្លែម្ទេស អាចជួយការពារ អ្នក មិនឲ្យកើតជំងឺ ដំបៅក្រពះ បានដោយសារ តែវាអាចសំលាប់ បាក់តេរី ដែលលោកអ្នក មិនបានបញ្ចេញ ចោល អស់ យ៉ាងមាន ប្រសិទ្ធភាព។

៤. ការពារពីជំងឺមហារីក ៖ អ្វីដែលជាសារប្រយោជន៍ ដ៏សំខាន់បំផុត របស់ផ្លែម្ទេស គឺវាអាចជួយ ការពារ អ្នក ពីជំងឺមហារីកបាន ពីព្រោះ ផ្លែម្ទេសសំបូរទៅដោយ វីតាមីន C, សារធាតុ បេតាការ៉ូទីន និង អាស៊ីត ហ្វលិក ។ មិនតែប៉ុណ្ណោះទេ ការទទួលទាន ផ្លែម្ទេស ជាប្រចាំ នឹងអាច ឲ្យអ្នកជៀសផុត ពីជំងឺមហារីក ពោះវៀន បានទៀតផង។

៥. ការពារពីជំងឺទឹកនោមផ្អែម ៖ ការទទួលផ្លែម្ទេស ជាប្រចាំ អាចជួយអ្នក ជៀសផុត ពីជំងឺទឹក នោមផ្អែម ពីព្រោះ វាអាចកាត់បន្ថយជាតិស្ករ ក្នុងឈាម មិនឲ្យឡើងខ្ពស់។ មិនតែប៉ុណ្ណោះទេ វាក៏មាន ប្រយោជន៍ ដល់អ្នកជំងឺទឹកនោមផ្អែមដែរ ក្នុងការថែរក្សាកម្រិត អាំងស៊ុយលីន ទប់លំនឹងជាតិស្ករ កុំឲ្យឡើងខ្ពស់ បន្ទាប់ពីទទួលទានអាហាររួច។

៦. ជួយសម្រកទម្ងន់ ៖ លោកអ្នកដែលធ្លាប់ ទទួលទានម្ទេស ប្រាកដជាដឹងច្បាស់ ថាបន្ទាប់ ពីញ៉ាំវាហើយ នឹងមាន អារម្មណ៍ថា ក្តៅក្នុងមាត់ បែកញើស ជាមិនខាន។ ការបែកញើស និងកំដៅ ដែលមាននៅក្នុងមាត់ របស់លោកអ្នក គឺសុទ្ធតែ ត្រូវការថាមពល និង ជាតិ កាឡូរី ចេញពីរាងកាយរបស់អ្នកហើយ ដែលនេះ កត្តាសំខាន់ ដែលអាចជួយ ដល់អ្នក មានបំនង សម្រកទម្ងន់ផងដែរ។

ទាំងនេះ គឺជាអត្ថប្រយោជន៍ សុខភាព សំខាន់ៗ ទាំង ៦ យ៉ាង របស់ផ្លែម្ទេស។ តើលោកអ្នក បានទទួលទានវា ជាប្រចាំហើយឫនៅ?

ប្រភព ៖ Chilliwilly