ឆៃយ៉ក្ដាម អាហារឆ្ងាញ់ជាប់មាត់!
ឆៃយ៉សាច់ក្ដាមបំពង ភាគច្រើនត្រូវបានបម្រើនៅតាមម្ហូបតុការ ជាអាហារ ពិសេសម្យ៉ាងក្នុងចំណោមគ្រឿងក្លែម កំដរមាត់៨មុខ ប៉ុន្តែពេលនេះឆៃយ៉សាច់ក្ដាម ក្លាយជាអាហារពេញនិយមសម្រាប់យុវវ័យដោយសាររសជាតិ ជូរអែមឆ្ងាញ់ញ៉ាំមិនទ្រលាន់។
រសជាតិ ឆៃយ៉សាច់ក្ដាមបំពងពិតជាមិនឲ្យមិត្តយុវវ័យខកបំណងឡើយ គឺឆ្ងាញ់ជាប់មាត់តែម្ដង ដោយសារ សំបកឆៃយ៉ទន់ល្មើយ ពិសេសពេលទំពាភ្លាម ទឹកម៉ាញ៉ាណេពណ៌ស មានរសជាតិជូរអែម ច្រាលចេញមកក្រៅ ប៉ះជាមួយអណ្ដាតរបស់អ្នក និងសាច់ក្ដាម លាយជាមួយសរសៃការ៉ុតធ្វើឲ្យ ធ្មេញរបស់អ្នកទំពាយករសជាតិមិនចេះជិនណាយឡើយ។
ក្នុងឆៃយ៉ក្ដាមមួយដើម មានបង្កប់ ដំឡូងបារាំង ការ៉ុត សាច់ក្ដាម ទឹកម៉ាញ៉ាណេ ខ្ចប់ដោយសំបកឆៃយ៉ បន្ថែមសោភ័ណភាពរោយពីលើដោយកម្ទេចនំប៉័ងល្អិតៗ ហើយទើបយកទៅបំពងរហូតដល់ឡើងក្រហមហើយស្រួយសំបកខាងក្រៅ ដើម្បីឲ្យទឹកម៉ាញ៉ាណេ ជ្រាបសព្វឆៃយ៉ ។
ម្ចាស់តូប០០៩ ដែលមានលក់ឆៃយ៉សាច់ក្ដាមបំពង បានឲ្យដឹងថា តូបរបស់គាត់អាចលក់ឆៃយ៉ នេះ បានរហូតដល់៣០០ដើមក្នុងមួយថ្ងៃ ជាង៣ឆ្នាំកន្លងមកនេះ ព្រោះឆៃយ៉សាច់ក្ដាមបំពង គឺជាផលិតផលច្នៃប្រឌិតឡើង ដោយគ្រួសាររបស់បងស្រីផ្ទាល ដូច្នេះក្រៅពីតូប របស់បងស្រី គឺ មិនអាចរកញ៉ាំបានឡើយ។
ឆៃយ៉ក្ដាម មានលក់នៅ តូប០០៩ ក្រោយវិទ្យាល័យព្រះស៊ីសុវត្ថិ ផ្លូវប៉ាស្ទ័រ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទូរសព្ទលេខ ០១៧ ២១១ ៩៧៩។
អត្ថបទ៖ Sabaylooking
Posted on October 5, 2014, in ជីវិតនិងសង្គម. Bookmark the permalink. 1 Comment.
Pingback: ម្ហូបចុងសប្ដាហ៍៥មុខឃើញត្រឹមរូបភាព និងឮឈ្មោះនឹកចង់ទៅញ៉ាំដល់ហា