Monthly Archives: December 2016

កម្ចាត់បញ្ហាស្បែកស្ងួតសំរាប់រដូវរងារជាមួយនឹងដំណោះស្រាយទាំងនេះ


ក្នុងរដូវរងាស្បែកបុរសនារីគ្រប់រូប តែងតែប្រឈមនឹងភាពស្ងួត តឹង ជ្រីវជ្រួញ បែកស្រកា រមាស់ ស្រគាំ និងងាយឆ្លងជំងឺជាងរដូវផ្សេងៗ ដែលបណ្ដាលមកពីខ្វះសំណើម។

ទាំងបុរស និងនារីឲ្យតែដល់រដូវត្រជាក់ស្ងួតនេះ ម្នាក់ៗតែងតែមានការព្រួយបារម្ភពីសុខភាពស្បែកនូវអាការៈខាងលើ ដោយបង្ខំឲ្យពួកគេស្វះស្វែងរកឡេ ក្រេម ឬម្សៅនានាដើម្បីការពារ។ បើលោកអ្នកមិនចង់ចំណាយថវិកាលើគ្រឿងទាំងនេះទេ អាចប្រើវិធីសាមញ្ញៗខាងក្រោម ដែលត្រូវគេមើលឃើញថាមានប្រសិទ្ធភាពសម្រាប់ស្បែក៖

១. ល្ហុងទុំបិតមុខ

លោកអ្នកគ្រាន់តែចិតល្ហុងទុំជាចំណិតៗមួយកូនចានដោយយកគ្រាប់ចេញ ទៅលាយជាមួយចេកទុំមួយផ្លែ រួមនឹងទឹកឃ្មុំ២ស្លាបព្រាបាយ ច្របល់ចូលគ្នា រួចយកមកលាបផ្ទៃមុខ ឬស្បែកជាការស្រេច។ គុណប្រយោជន៍របស់វា គឺផ្លែឈើទាំងពីរប៉ូវស្បែកកុំឲ្យជ្រីវជ្រួញ ឯទឹកឃ្មុំផ្ដល់សំណើមស្បែកក្រោយលាប វានឹងធ្វើឲ្យស្បែកតឹង ស្រស់ថ្លា និងក្មេងជាងវ័យ។

papaya-face-pack_large

២. ស៊ុតលឿង និងប្រេងអូលីវ ធ្វើម៉ាស់បិតមុខ

គ្រាន់តែយកស៊ុតផ្នែកលឿង ២គ្រាប់ និងប្រេងអូលីវ ៣ទៅ៤ដំណក់ លាយចូលគ្នាហើយលាបលើស្បែកទុក ២០នាទី រួចលាងទឹកចេញ។ ប្រេងអូលីវសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន E និង K ឯស៊ុតលឿងផ្ទុកវីតាមីន A និង lecithins អាចបំប៉នស្បែក និងព្យាបាលស្បែកកុំឲ្យស្ងួតយ៉ាងមានប្រសិទ្ធភាព។ បើគេប្រើល្បាយនេះជាម៉ាស់លាបមុខក្នុងរដូវរងា នោះគេនឹងបានស្បែកភ្លឺរលោងជាទីពេញចិត្ត។

olive-oil-and-egg-yolk-face-mask_large

៣. ប្រេងដូង

ប្រើប្រេងដូងតែមួយមុខលាបលើស្បែក និងម៉ាស្សាថ្នមៗ រហូតវាជ្រាបចូលស្បែក នោះវានឹងជួយឲ្យស្បែកទន់ ផ្ដល់សំណើមតាមបែបធម្មជាតិ។ នារដូវរងា អ្នកជំនាញផ្ដល់ដំបូន្មានឲ្យលាបពេលយប់មុនចូលគេង។

coconut-oil_large

៤. ក្រូចឆ្មា និងទឹកឃ្មុំ

ចិតក្រូចឆ្មាជា ២ចំណែក ច្របាច់ចូលជាមួយទឹកឃ្មុំ ២ស្លាបព្រា រួចយកដុំសាឡីជ្រលក់ទៅលាបលើស្បែកទុក ១០នាទី សឹមយកទឹកលាងសម្អាត។ ក្រូចឆ្មាមានផ្ទុកវីតាមីន C ឯទឹកឃ្មុំប្រឆាំងនឹងការរលាក ពេលប្រើរួមគ្នានោះវានឹងជួយកម្ចាត់កមរមាស់កើតមានលើស្បែកយ៉ាងប្រសើរ។

lemon-and-honey-solution_large

៥. ប្រេងផ្កាឈូករ័ត្ន

យកតែពីរបីដំណក់ លាបលើស្បែកម៉ាស្សាថ្នមៗជាមួយម្រាមដៃ ឲ្យប្រេងជ្រាបចូលស្បែកដោយមិនចាំបាច់លាងសម្អាតទេ។ ប្រេងផ្កាឈូករ័ត្ន ត្រូវគេដឹងថាជាអ្នកជំនាញស្បែកស្ងួត និងផ្ទុកវីតាមីនច្រើនប្រភេទ និងអាស៊ីដខ្លាញ់ ដែលវានឹងជួយឲ្យស្បែកក្មេងជាងវ័យ ថែមទាំងផ្ដល់សំណើម។ វិធីនេះលោកអ្នកអាចសាកល្បងមុនចូលគេង។

sunflower-oil_large

៦. ចេកទុំ

យកចេកទុំ ១ ឬ២ផ្លែ លាយជាមួយទឹកឃ្មុំ រួចលាបលើផ្ទៃមុខទុករយៈពេល ១៥ ទៅ២០នាទី សឹមលាងទឹកចេញ។ គុណប្រយោជន៍របស់វា គឺបំប៉នឲ្យស្បែករលោង កម្ចាត់ចោលភាពជ្រីវជ្រួញ និងផ្ដល់សំណើមជាមួយវីតាមីន C, B6 និង A ៕

banana-mask_large

ប្រភព៖ Stylecraze

 

វិធី​ងាយៗ​១០​យ៉ាង​ សម្រាប់​អ្នក​ចង់​ឲ្យ​ប្រអប់​ដៃ​ទន់​ស្រឡូន


សម្រាប់សុភាពនារី ជាពិសេសអ្នកដែលធ្វើកិច្ចការងារផ្ទះច្រើន តែងប្រាថ្នាចង់ឲ្យប្រអប់ដៃខ្លួនទន់ស្រឡូនស្អាត និងមានភាពទាក់ទាញ។ តើគួរធ្វើយ៉ាងណាដើម្បីបានដូចបំណង? សូមសាកល្បងវិធីសាស្ត្រសាមញ្ញ ងាយៗ ១០យ៉ាងនេះ៖

១. ឧស្សាហ៍លាងដៃ

1168

ការលាងដៃជាញឹកញាប់មិនត្រឹមតែជួយឲ្យដៃអ្នកស្អាតប៉ុណ្ណោះទេ ថែមទាំងបង្ការអ្នកពីមេរោគបង្កជំងឺផ្សេងៗផងដែរ ហើយគប្បីលាងដៃអ្នកជាមួយទឹកក្ដៅឧណ្ហ៍ៗជាជាងទឹកក្ដៅ ឬទឹកត្រជាក់ពេកដែលនាំឲ្យខូចស្បែកទៅវិញ។

២. ជ្រើសរើសសាប៊ូអោយបានត្រឹមត្រូវ

2107

ជ្រើសរើសប្រើប្រាស់សាប៊ូសម្រាប់លាងដៃដែលមានជាតិគីមីស្រាល ផ្សំពីជ័រតែធម្មជាតិ ឬក្លិនឈើដែលសក្ដិសមសម្រាប់សម្អាតដៃ។

៣. ប្រើឡេលាបផ្ដល់សំណើមដល់ស្បែកដៃ

393

បន្ទាប់ពីងូតទឹករួច អ្នកអាចប្រើប្រាស់ឡេលាបដែលជួយរក្សាសំណើម និងធ្វើឲ្យស្បែកដៃមានភាពស្រស់ស្អាត។ គប្បីប្រើឡេលាបដែលសក្ដិសមនឹងស្បែកអ្នក។

៤. បញ្ចប់ទម្លាប់ខាំក្រចកដៃ

474

គួរចៀសវាងទម្លាប់ខាំក្រចកដៃដែលវាក៏ជាបញ្ហាចម្បងដែលបណ្ដាលឲ្យប្រអប់ដៃខូច និងធ្វើឲ្យក្រចកដៃអ្នកក្រហម និងក្រហាយ។

៥. ប្រើប្រេងធម្មជាតិ ឬទឹកឃ្មុំ

559

ទឹកឃ្មុំមានសមាសធាតុប្រឆាំងមេរោគដែលជួយសម្អាតដៃបានស្អាត។ អ្នកអាចប្រើទឹកឃ្មុំ ម្ដងក្នុងមួយសប្ដាហ៍ លាបថ្នមៗលើដៃ ទុកចោលរយៈពេល ៥ទៅ១០នាទីរួចលាងជម្រះនឹងទឹកក្ដៅឧណ្ណៗ ធ្វើបែបនេះជួយឲ្យស្បែកដៃអ្នកទន់ និងស្រស់ស្អាត។ ម៉្យាងវិញទៀតអ្នកអាចប្រើប្រេងអូលីវមកត្រាំដៃរយៈពេល៥នាទី ដែលវាអាចជួយឲ្យដៃ និងក្រចករបស់អ្នកស្អាត និងមានសំណើម។

៦. ថែទាំស្បែកគល់ក្រចកដៃ

658

បន្ទាប់ពីងូតទឹករួចអ្នកគួរជូតសម្អាតដៃជាមួយកន្សែងដៃ និងប្រើឡេលាបស្បែកគល់ក្រចកជំនួសឲ្យការកាត់ស្បែកគល់ក្រចកនេះដែលធ្វើឲ្យអ្នកឆ្លងមេរោគ និងធ្វើឲ្យអាក្រក់មើល។

៧. សំអាតប្រអប់ដៃ

750

សម្រាប់អ្នកចង់ឲ្យស្បែកដៃអ្នកភ្លឺរលោងបន្ថែម អ្នកអាចយកក្រូចឆ្មារយកមកត្រដុសនឹងស្បែកដៃ ដែលនេះជួយបំបាត់ស្នាម និងធ្វើឲ្យស្បែកដៃទន់ ភ្លឺរលោង។

៨. ប្រើប្រេងចាហួយ

842

អ្នកអាចខាត់ក្រចកដៃឲ្យរលោងដោយលាបប្រេងចាហួយជុំវិញក្រចកដៃ ម៉្យាងទៀតលាបដៃអ្នកនៅមុនពេលចូលគេងដោយពាក់ស្រោមដៃពីលើដែលវាជួយឲ្យប្រអប់ដៃកាន់តែទន់រលោង។

៩. ជៀសវាងទឹកលាងថ្នាំក្រចក

934

ការប្រើប្រាស់ទឹកថ្នាំលាងក្រចកដែលមានសារជាតិទឹកខ្មេះដើម្បីលាងទឹកថ្នាំក្រចក អាចបណ្ដាលឲ្យក្រចកអ្នកប្រេះបាន។

១០. ប្រើឡេលាបការពារស្បែកដៃពីកម្ដៅថ្ងៃ

1032

ឡេលាបការពារស្បែកដៃពីកម្ដៅថ្ងៃ អាចការពារ និងជួយកាត់បន្ថយភាពចាស់នៃស្បែកដៃរបស់អ្នកបានមួយកម្រិតផងដែរ៕

ប្រភព៖ sabay

ចង់​ឲ្យ​កូន​ឆ្លាត ស្ត្រី​​​ពពោះ​​គួរ​ធ្វើរឿង៧​​យ៉ាង​នេះ


ការមានផ្ទៃពោះ គឺជាពេលវេលាដ៏សំខាន់មួយសម្រាប់ម្ដាយគ្រប់រូបត្រូវផ្ដល់កំណើត ផ្ដល់រាងកាយមាំមួន ខួរក្បាលវ័យឆ្លាតដល់កូនៗ។ ការបរិភោគចំណីអាហារ និងសកម្មភាពប្រចាំថ្ងៃ ជាចំណែកមួយចូលរួមផ្ដល់ភាពវ័យឆ្លាតដល់ក្មេងដែរ បន្ទាប់ពីហ្សែនមានស្រាប់។ តាមរយៈការសិក្សារបស់អ្នកជំនាញនានា បានរកឃើញថា កត្តាទាំង៧ ខាងក្រោមនេះ បានរួមចំណែកធ្វើឲ្យក្មេងមានភាពវ័យឆ្លាតពេលកើតចេញមក៖

១. អានសៀវភៅ

ទោះបីជាក្មេងមិនអាចយល់ពាក្យម្ដាយអានទាំងនោះក្ដី តែការអានរឿងធ្វើឲ្យក្មេងចេះមានអារម្មណ៍ស្ដាប់សូរសំឡេង ហើយក្មេងឆាប់ចាំ។ ជាទូទៅអ្នកគួរដឹងថា នៅត្រីមាសទីបីនៃរយៈពេលពពោះ ទារកអាចស្ដាប់សូរសំឡេង និងចាំបានតិចៗ។ អ្នកម្ដាយត្រូវចាប់ផ្ដើមអានសៀវភៅរឿង កាសែត ឬទស្សនាវដ្ដី ដែលខ្លួនចូលចិត្ត។

pregnancy-1_large

២. ឲ្យត្រូវពន្លឺថ្ងៃបានទៀតទាត់

យើងដឹងហើយថា ពន្លឺព្រះអាទិត្យសម្បូរទៅដោយវីតាមីន D ដែលវាមានសារៈសំខាន់ដល់ម្ដាយ និងកូនក្នុងផ្ទៃ។ ជាមធ្យមអ្នកជំនាញណែនាំឲ្យម្ដាយអង្គុយ ឬដេកហាលថ្ងៃឲ្យបានពី ១៥ទៅ២០នាទីរៀងរាល់ថ្ងៃ តែត្រូវប្រយ័ត្នចំពោះស្បែកដែរ គឺមានលាបក្រែមការពារផង។ អត្ថប្រយោជន៍បានមកពីវីតាមីន D របស់ពន្លឺព្រះអាទិត្យ គឺជួយឲ្យឆ្អឹងទារករឹងមាំ និងសុខភាពល្អ។

img_1201_large

៣. ម៉ាស្សា ឬអង្អែលថ្នមៗលើពោះ

ប្រសិនបើម្ដាយចង់មានទំនាក់ទំនងជាមួយកូនកាន់តែខ្លាំងបន្ថែមទៀត អ្នកគួរម៉ាស្សា ឬប៉ះស្ទាបពោះថ្មមៗ។ នៅពេលក្មេងមានអាយុចាប់ពី ២០សប្ដាហ៍ឡើងទៅ ក្មេងនឹងអាចចេះមានអារម្មណ៍ពេលប៉ះ ដោយសារប្រព័ន្ធប្រសាទបានវិវឌ្ឍហើយ។ ការស្រាវជ្រាវខ្លះបង្ហាញថា ទារកក្នុងផ្ទៃអាចដឹងពីភាពខុសគ្នារវាងដៃម្ដាយ និងដៃឪពុកពេលស្ទាប។ ពេលម៉ាស្សាទៀតសោត អ្នកគួរប្រើប្រេងឲ្យបានត្រឹមត្រូវ។

៤. ស្ដាប់ ឬច្រៀង ដើម្បីឲ្យទារកមានសុខភាពផ្លូវចិត្តល្អ

នៅពេលអ្នកច្រៀង ស្ដាប់ ឬលេងតន្ត្រី វានឹងធ្វើឲ្យក្មេងអាចផលិតសារធាតុ Serotonin ក្នុងរាងកាយ និងបង្កើតភាពសប្បាយរីករាយរបស់ផ្លូវចិត្ត។

pregnancy-3_large

៥. បរិភោគអាហារឲ្យបានត្រឹមត្រូវ

អ្នកអាចទទួលទានអាហារបានគ្រប់ប្រភេទដែលខ្លួនចង់ តែលើកលែងអាហារមានជាតិបារត ដែលជាប្រភេទត្រីសមុទ្រដូចជាត្រីថូណា ត្រីឆ្លាម និងត្រីចំពុះដាវ។ អាហារសំខាន់ជាងគេ ស្ត្រីគួរបរិភោគ បន្លែផ្លែឈើ ត្រី សាច់ ទឹកដោះគោ ស៊ុត ពពួកគ្រាប់ធញ្ញជាតិដូចជា ស្រូវសាឡី អង្ករសំរូប អង្ករធម្មតា ពោត និងអាហារផ្សេងទៀតមានវីតាមីន និងប្រូតេអ៊ីន។

៦. ស្ត្រីមានផ្ទៃពោះគួរធ្វើលំហាត់ប្រាណតាមការណែនាំ

ខណៈពេលពពោះទាំង៩ខែ ស្ត្រីជាម្ដាយមិនគួរធ្វើការធ្ងន់ធ្ងរឲ្យអស់កម្លាំងល្ហិតល្ហៃទេ តែត្រូវធ្វើលំហាត់ប្រាណខ្លះៗ តាមរយៈការដើរចុះឡើងៗ បរិភោគអាហារសុខភាព និងសម្រាកឲ្យបានច្រើន។

៧. ដាច់ខាតមិនត្រូវពិបាកចិត្ត ឬស្ត្រេសទេ

ពេលវេលានេះ ម្ដាយគ្រប់រូបត្រូវចៀសឲ្យផុតពីអារម្មណ៍មួម៉ៅក្ដៅក្រហាយ ស្ត្រេស ឬក្ដីបារម្ភនានា ព្រោះក្មេងអាចនឹងទទួលអារម្មណ៍បែបនេះដែរ។ ចំពោះដំបូន្មានរបស់អ្នកជំនាញ សូមឲ្យម្ដាយត្រូវអត់ធ្មត់ខន្តី តាមរយៈការធ្វើសមាធិ ឬបន្តហាត់យូហ្កាបើធ្លាប់ធ្វើ៕

pregnancy-2_large

អាហារ​៧​មុខ​ជួយ​កាត់​បន្ថយ​អាការៈ​ឈឺចាប់​ពេល​មក​រដូវ​ ស្រី​ៗ​មិន​គួរ​រំលង


អាការៈឈឺចាប់ពេលមករដូវ ជាអាការៈមួយដែលនារីគ្រប់រូបតែងជួបប្រទះញឹកញាប់ រហូតមានអ្នកខ្លះឈឺចាប់ខ្លាំងដល់ថ្នាក់ធ្វើការងារមិនកើតក៏មាន។ តែដំណោះស្រាយងាយៗអាចជួយកាត់បន្ថយបញ្ហាទាំងនេះបាន គឺអ្នកគួរបរិភោគប្រភេទអាហារទាំងនេះអំឡុងពេលមករដូវ៖

១.ស្លឹកបាស៖ ស្លឹកបាសមានសារធាតុប្រឆាំងអុកស៊ីតកម្មជួយបំបាត់អាការៈឈឺពោះ និងសម្បូរសារធាតុចិញ្ចឹមច្រើនល្អចំពោះសុខភាព។

green-2_large

២.ទឹកតៅហ៊ូ៖ វាមានផ្ទុកសារធាតុអ័រម៉ូនស្ត្រីដែលជួយកាត់បន្ថយអាការៈឈឺពោះបាន។

soybean_large

៣.ត្រកួន៖ ត្រកួនក៏ជួយកាត់បន្ថយការឈឺចាប់បានដូចគ្នា ថែមទាំងជំនួយភ្នែកទៀតផង។

green-3_large

៤.ត្រីសមុទ្រ៖ វាមានប្រយោជន៍ជួយបំបាត់អាការៈរមួលត្រង់បរិវេណផ្ទៃពោះ។

៥.ខាត់ណា៖ សម្បូរសារធាតុចិញ្ចឹម។

៦.ស្ពៃចង្កឹះ, ស្ពៃក្ដោប៖ សម្បូរសារធាតុអ័រម៉ូន ជួយមិនឲ្យឈឺពោះពេលមករដូវ។

green-4_large

៧.យ៉ិនស៊ិន៖ ជាប្រភេទឱសថបូរាណចិនជួយឲ្យឈាមដើរស្រួល និងការពារសម្ពាធសរសៃឈាមដែលធ្វើឲ្យឈឺចាប់។

korean-ginseng-1_large

កាហ្វេ​ក៏អាច​ជួយ​ឲ្យ​សម្រស់​កាន់​តែ​ស្រស់​ស្អាត​បាន​ដែរ​!


ក្រៅពីមានរសជាតិឈ្ងុយឆ្ងាញ់ កាហ្វេអាចមានប្រយោជន៍ជាច្រើនទៀតដែលយើងស្មានមិនដល់ មិនតែប៉ុណ្ណោះវាក៏ជួយឲ្យសម្រស់កាន់តែស្រស់ស្អាតផងដែរ។ តើវាជួយបានដូចម្ដេច?

body-beauty-uses-of-coffee_large

  • កាហ្វេមានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយមិនឲ្យស្បែកចាស់ជាងវ័យដោយសារកម្ដៅថ្ងៃ ផ្សែងពុល និងបំផ្លាញរ៉ាឌីកាល់បង្កការខូចខាតដល់ស្បែក។ អត្ថប្រយោជន៍ពីការប្រឆាំងអុកស៊ីតកម្ម ជួយឲ្យសក់ដុះវែង ភ្លឺរលោង និងមានក្លិនក្រអូបពេលប្រើផលិតផលថែរក្សាសក់ផ្សេងៗ។
  • កាហ្វេអាចយកទៅធ្វើជាគ្រឿងខាត់ស្បែកធម្មជាតិឲ្យទន់រលោងបាន និងជួយជម្រះកោសិកាចាស់ៗ។ coffee-mask-for-cellulite_large
  • ដោយសារកាហ្វេមានសារជាតិបញ្ចុះនោមវាជួយច្រោះយកជាតិពុល ជាពិសេសកោសិកាខ្លាញ់ពីក្នុងខ្លួន។
  • គុណប្រយោជន៍ពីធម្មជាតិ កាហ្វេអាចជួយបន្សាបស្បែករលាក ឬឡើងក្រហម។
  • នៅពេលយើងយកកាហ្វេធ្វើជាម៉ាសធម្មជាតិអប់មុខរបស់យើង វាជំនួយដល់លំហូរឈាម និងធ្វើឲ្យមុខភ្លឺស្រស់ថ្លា។coffee-face-pack-from-kitchen_large