Monthly Archives: March 2015

រូបថត១១សន្លឹក ស៊ីអារម្មណ៍ របស់ Hani ក្រុមចម្រៀង EXID អ្នកគាំទ្រ មើលស្ទើរបាក់-ក


កូរ៉េខាងត្បូង៖ ស្រីស្អាត Hani ជាសមាជិកម្នាក់ ក្នុងក្រុមចម្រៀង EXID ដែលទទួលបានការគាំទ្រ យ៉ាងខ្លាំង ពីមហាជន ដោយសារតែរូបសម្ផស្ស ដ៏ស្រស់ប្រិមប្រិយរបស់នាង។

កាលពីថ្មីៗនេះ Hani មានសម្លៀកបំពាក់ថ្មីប្លែក ជាមួយនឹង ឈុតអាវក្រហម និងខោខ្លីខ្មៅ ដែលមើល ទៅពិតជា ស៊ិចស៊ីបំផុត។ មិនតែ ប៉ុណ្ណោះ នាងក៏បានបង្ហាញក្បាច់រាំ គ្រវីចង្កេះ ពត់ពេនខ្លួន យ៉ាង រស់រវើក  នៅលើឆាកទៀតផង ដែលកាន់តែធ្វើឲ្យ អ្នកគាំទ្រពេញចិត្ត និងមិនសរសើរ មិនបាន។ គួរបញ្ជាក់ផងដែរថា  ស្រីស្អាត Hani ក្រុមចម្រៀង EXID រូបនេះ ត្រូវបានគ្រប់គ្នាស្គាល់ និងល្បីល្បាញខ្លាំង ដោយតាមរយៈ វីដេអូចម្រៀង UP& Down៕

តោះក្រឡេកមើល រូបថតរបស់នាងទាំងអស់គ្នា៖ 

22162105afc2db8bf7215f0164989 22162105c9560fd02f85109167844 22162105d0f1a51c5026115164618 22162105e081f5c2925be9c168445 221621056c6f4e2b41154aa165577 221621058ee710c5d37ed34167647 221621059f4984560ed5a72161701 2216210506eb5161405c37316462 2216210553cea44420f155916415 22162105513cf02cb9e2305169277 22162105713fe90993c5023163815

ប្រភព Koreaboo

រឿង​ថ្មី​ ​​​Fan Bingbing​​ មាន​ឈុត​ក្ដៅ​សាច់​មិន​ធម្មតា


កំពូល​តារា​សម្ដែង​ចិន Fan Bingbing នឹង​ត្រលប់​មក​បម្រើ​អារម្មណ៍​ទស្សនិកជន​ តាម​រយៈ​ខ្សែ​ភាពយន្ត​ថ្មី​មួយ​មាន​ចំណងជើង​ថា “Ever Since We Love”។ តាម​រយៈ​វីដេអូ Trailer គេ​ឃើញ​តារា​ស្រី​វ័យ ៣៣ឆ្នាំ​រូប​នេះ សម្ដែង​ក្នុង​ឈុត​​​​​ស្នេហា​ស្រើបស្រាល​ទៀត​ផង​ក្នុង​រឿង​នេះ។

 

​បន្ទាប់​ពី “​រឿង​បិសាច​ក្រមុំ​សក់​ស” (The White Haired Witch of Lunar Kingdom) បាន​ចេញ​តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៤ ខ្សែ​ភាពយន្ត “Ever Since We Love” នឹង​ជា​ភាពយន្ត​ដំបូង​របស់ Fan Bingbing សម្រាប់​ឆ្នាំ​២០១៥។ ក្នុង​រឿង​នេះ Fan Bingbing ​សម្ដែង​ជា​តួ​ឯក​រួម​គ្នា ជាមួយ​អតីត​សមាជិក​ក្រុម​ចម្រៀង​កូរ៉េ Super Junior ម្នាក់​ឈ្មោះ Han Geng។

“Ever Since We Love” ដែល​ដឹកនាំ​ដោយ Li Yu បាន​ថត​តាម​ប្រលោមលោក​ល្បី​មួយ​នៅ​ចិន ដែល​ចេញ​កាល​ពី​ឆ្នាំ​២០០១។ រឿង​នេះ​បរិយាយ​ពី​​និស្សិត​ពេទ្យ​ម្នាក់ (សម្ដែង​ដោយ Han Geng) ដែល​ទទួល​បាន​មេរៀន​ជីវិត​ច្រើន​តាម​រយៈ​បទពិសោធន៍​ស្នេហា និង​មិត្តភាព។

ភាពយន្ត​នេះ​នឹង​ចាប់​ផ្ដើម​បញ្ចាំង​នៅ​ប្រទេស​ចិន នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ខាង​មុខ។

ទស្សនា​ឈុត​ខ្លីៗ៖​

hangeng-film

ចុចអាន៖ម្ល៉ឹង​ផង! ​Fan Bingbing ​​ម្នាក់​​ឯង​ស្លៀក​សំលៀក​បំពាក់​​២៦០​​ឈុត

ប្រភព៖ koreaboo

ម្ល៉ឹង​ផង! ​Fan Bingbing ​​ម្នាក់​​ឯង​ស្លៀក​សំលៀក​បំពាក់​​២៦០​​ឈុត


ក្នុង​រឿងភាគ “The Empress of China” តារា​សម្ដែង​ស្រី Fan Bingbing មាន​ភាព​​លេច​ធ្លោខ្លាំង​​ជាងគេ ហើយបើ​​តាម​ប្រភព​ព័ត៌មាន​មួយ ​បាន​ឱ្យ​ដឹង​ថា​រឿងនេះ​ នាង​ស្លៀក​សំលៀកបំពាក់ ​ដល់​ទៅ​២៦០ឈុតឯណោះ។

001ec979096315aefefd05 4b0dc518jw1engidnxfdwj20p00fqk78 88ac30b1jw1eomufcokjuj20es0m8gpn 235338FBB1 240074theempressesofchinaA3 556661tumblrngxse5JXxL1tnzn5zo11280 26566744E5-680x1024 67931557A6-681x1024 bddf4d3djw1en9ot3ez3sj20qe0hkwn1

រឿងភាគ “The Empress of China” កំពុង​ល្បី​ខ្លាំងណាស់​ក្នុង​ប្រទេសចិន ប៉ុន្តែ​ត្រូវ​ផ្អាក​ចាក់​​ផ្សាយ​មួយ​រយៈ ព្រោះ​តែសំលៀកបំពាក់​តួស្រី​ បង្ហាញ​សាច់​ទ្រូង​ត្រលុកត្រលន់​ហួសហេតុ​ពេក ប៉ុន្តែរឿង​នេះបាន​​ចាក់​ផ្សាយ​ លើ​កញ្ចក់​ទូរទស្សន៏​ឡើង​វិញ​ហើយ កាល​ពី​ដើម​ ខែមករា​​​ក្រោយ​កែ​តម្រូវ៕

ប្រភព៖ Dramafever

Min ក្រុម miss A លេងស្ទីល ដុត​អារម្មណ៍​អ្នក​ទស្សនា


រូប Teaser ចំនួន​៦សន្លឹក របស់​ Min ត្រូវក្រុមចម្រៀង miss A បង្ហាញ​ឱ្យ​ឃើញ លើ ​Homepage និង​លើ​បណ្ដាញ​សង្គម SNS ​ផលិត​កម្ម ​ JYP Entertainment របស់​ខ្លួនកាល​ពី​ពេល​ថ្មីៗនេះ ដែល​រូប​ទាំងអស់មាន​លក្ខណៈសាមញ្ញ ប៉ុន្តែ​​​​​សិច​ស៊ីដុត​អារម្មណ៍​អ្នកទស្សនា។

រូប​ដុត​អារម្មណ៍​​ទាំងនេះ គឺ​បង្ហាញ​ពី Min កំពុង​ស្លៀក​ខោ​លើ​គ្រែ អង្គុយ​លើ​តុ​មុខ​កញ្ចក់ ផាត់​មុខ​ទៀតសោត ដោយ​រាងកាយ​ គ្រប​ដណ្ដប់​​ដោយ អាវ​យឺត​ពណ៌​ប្រផេះ​វាល​ក និង​វាល​ក្លៀក​ដៃ​ខ្លី ​​ដ៏​សិចស៊ី។ រូប​ទាំងនេះ​ធ្វើ​ឱ្យ​អ្នក​អ្នកទស្សនា មិន​តិច​ទេ​ចាប់​អារម្មណ៍។

រូបទាំង៦​សន្លឹកខាងលើ គឺ​ក្រុម miss A និង ផលិត​កម្ម ​ JYP Entertainment  បង្ហោះ ដើម្បី​ផ្សព្វផ្សាយ​អាល់ប៊ុម​ “Colors”  ហើយ​ អាល់ប៊ុមថ្មីនេះ នឹង​ចេញ​នៅ​ថ្ងៃ​ទី​៣០​ ខែ​មិនាខាងមុខ។ សូម​មើល​រូប​របស់ Min ក្រុម miss A ទាំងអស់​គ្នា។

ihzxslfftc8qlkuv57i8-682x1024 kkcbjjs3gsyu735b2xfm-1024x682 mbokz1fcakxofx6kc1ns-1024x682 qfqehbs0ap25w6lt8dfi-1024x682 vkcemdgyt53u2hth5tnh-682x1024 x1n0zkbcgdi0mrdwfrtc-1024x682

ប្រភព៖ bntnews

កញ្ចប់ថង់​តែតូចៗ មាន​អត្ថប្រយោជន៍​ហួសស្មាន


តែ​គឺជា​ភេសជ្ជៈ​ដ៏​អស្ចារ្យ​មួយ​ប្រភេទ​ដែល​អាច​ព្យាបាល​ជំងឺ និង​ជួយ​ឲ្យ​សម្រស់​មាន​ភាព​ស្រស់​ស្អាត ប៉ុន្តែ​អត្ថប្រយោជន៍​របស់​វា​មាន​ហួស​ពី​នេះ​ទៅ​ទៀត សូម្បី​តែ​ថង់​ឆុត​តែ​តូចៗ​ ក៏ី​មាន​អត្ថប្រយោជន៍​ច្រើនដែរ។ ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​របស់​ថង់​​តែ​ ដែល​អ្នក​​អាចមិន​ធ្លាប់​ដឹង​ពី​មុន​មក៖17195591

១. ព្យាបាល​ការ​រលាក

ដាក់​ថង់​តែ​ត្រជាក់​នៅ​លើ​ស្នាម​រលាក​ប្រហែល​២០​នាទី។ គុណ​សម្បត្តិ​នៃ​ភាព​ត្រជាក់ និង​ជាតិ​តែ​នោះ​នឹង​ជួយ​បន្ថយ​ការ​ឈឺចាប់ ហើយ​ការ​ព្យាបាលបែបនេះមាន​ភាព​រហ័សជាង​ថ្នាំ​ផ្សេង​ៗ​ទៀត។

២. ព្យាបាល​សត្វ​ល្អិត​ទិច ឬ​ខាំ

518586119_4_570_411

តែ​មាន​លក្ខណៈ​សម្បត្តិ​ពិសេស​គឺ​អាច​ប្រឆាំង​នឹង​ការ​រលាក និង​ជា​ឱសថ​បុរាណ​ព្យាបាល​សត្វ​ល្អិត​ទិច ឬ​ខាំ​ដោយអាច​កាត់បន្ថយ​ការ​រមាស់ ក្រហម និង​ស្បែក​ហើម​បាន។ ដោយ​គ្រាន់តែ​ដាក់​កញ្ចប់​ថង​តែ​លើ​តំបន់​នោះ​ប្រហែល​១០​នាទីតែប៉ុណ្ណោះ។

៣. ទប់ស្កាត់​ការ​ហូរ​ឈាម​អញ្ចាញ​ធ្មេញ

ឥឡូវ​នេះ​លោកអ្នក​អាច​ទប់ស្កាត់​ការ​ហូរ​ឈាម​តាម​អញ្ចាញ និង​ការ​ឈឺធ្មេញ​បាន​ដោយ​គ្រាន់តែ​ដាក់​កញ្ចប់​តែ​លើ​កន្លែង​ដែល​ឈឺ​ក្នុង​មាត់​របស់​អ្នក មួយ​សន្ទុះ​ក្រោយមក​នឹង​បាត់​ឈឺ​បន្តិច​ម្ដង​ៗ។

៤. ពពែឈឺ​ភ្នែក

كمادات-بالشاي-الأسود-للجفون-المنتفخة

ដើម្បី​កាត់បន្ថយ​ការ​ហើម និង​ចង់​ឲ្យ​វា​ឆាប់​បែក​ហូរ​មេរោគ​ចេញ​មក​ក្រៅ ​ចូរ​យក​កញ្ចប់​ទឹកតែ​ក្ដៅអ៊ុនៗ​ដាក់​លើពពែភ្នែក​នោះ​ប្រហែល​១៥​នាទី​ បី​ដង​ជា​រៀងរាល់ថ្ងៃ។ ធ្វើ​បែបនេះ​ជាតិ​ថ្នាំ​ដែល​មាន​ក្នុង​តែ​នឹង​បញ្ចេញ​ឥទ្ធិពល​កម្ចាត់​បាក់តេរី និង​ជួយ​សម្លាប់​មេរោគ​នេះ​ចេញ។

៥. ធ្វើឲ្យ​សក់​ភ្លឺរលោង

ប្រសិនបើ​អ្នក​ធុញទ្រាន់​នឹង​សក់​ដែល​គ្មាន​ជីវិត​ទេ សូម​ព្យាយាម​ប្រើ​ថង់​តែ​តូច​ៗ​នេះ​វិញ។ វិធី​ធ្វើ​ងាយ​ៗ​ដោយ​គ្រាន់តែ​ឆុង រួច​យក​ទៅ​ដាក់​​លើ​សក់​រហូត​ដល់​ត្រជាក់ បន្ទាប់មក​លាង​ជម្រះ​ជាមួយ​សាប៊ូ។

៦. ជើង​ស្អុយ

ដើម្បី​បំបាត់​ក្លិន​ជើង​មិន​ល្អ​ វិធី​ដ៏​ល្អ​បំផុត​នោះ​គឺ​តែ​នេះ​ឯង។ យក​ថង់​​តែ​ចាស់ៗ​​មួយ ឬ​ពីរ​កញ្ចប់ ដាក់​​ជាមួយ​ទឹក​ក្ដៅ​មួយ​កូន​ធុង​ហើយ​ត្រាំ​ជើង​របស់​អ្នក​ក្នុង​នោះ​២០​នាទី​ជា​រៀងរាល់ថ្ងៃ។ ធ្វើ​បែបនេះ​ជាតិ​ថ្នាំ​ដែល​មាន​ក្នុង​តែ​នឹង​សម្លាប់​បាក់តេរី និង​ផ្សិត​ដែល​បណ្ដាល​ឱ្យ​មាន​ក្លិន។

៧. បំបាត់រង្វង់ភ្នែកខ្មៅ

នេះ​ជាបញ្ហាដែល​មនុស្ស្សរីគ្រប់រូបតែងតែបារម្ភ តែ​ឥឡូវនេះ​មិនចាប់ខ្វល់ទៀតទេ។ យកតែ​ពីរកញ្ចប់តូចដែលឆុងរួចនៅក្ដៅអ៊ុនៗ មកបិត​ពីលើ​ភ្នែក២០នាទី។ អនុវត្តន៍វិធីនេះពីរ​ ទៅបីដងក្នុង​មួយសប្ដាហ៍​នឹងជួយលុប​ស្នាម​ខ្មៅ​នៅរង្វង់ភ្នែក​បានជា​មិន​ខាន។

៨. ជា​ជី​ដ៏​មាន​ជីវជាតិ

home-full-width-1-image

កាក​តែ​អាច​ធ្វើ​ជា​ជី​កុំប៉ុស​ដ៏​មាន​ជីវជាតិ​សម្រាប់​បន្លែបង្ការ ឬ​ដំណាំ​ផ្សេង​ៗ​ទៀត​ជាច្រើន៕

ប្រភព៖ positivemed