Monthly Archives: May 2015

កញ្ញាអ្នកប្រណាំងឡានកំពូលឆ្នាស់ចងបេះដូងប្រុសសង្ហាអ្នកលេង


Racing01

 

ទាញ់យកមកអានទីនេះ link 1

អាហារ​​៧​យ៉ាង​​ ល្អ​សម្រាប់​អ្នក​ហាត់​យក​សាច់​ដុំ


អំឡុង​ពេល​ហាត់ប្រាណ​​យក​សាច់​ដុំ​ ការ​ជ្រើស​រើស​យក​អាហារ​​បរិភោគ​ដែល​មាន​ជីវជាតិ​ល្អ​ត្រឹមត្រូវ ​គឺ​ពិត​ជា​មាន​សារសំខាន់​ណាស់។ ​​​​អាហារ​ដែល​សំបូរ​ជាតិ​ប្រូតេអ៊ីន​ និង​ជាតិ​អាស៊ី​អាមីណូ ​អាច​ជួយ​​​ឲ្យ​សាច់​ដុំ​លូត​លាស់​ល្អ ដូច្នេះ​​គួរ​ជ្រើស​រើស​​អាហារ​ដែល​សមស្រប។ ចង់​ដឹង​ថា​គួរ​ញ៉ាំ​អាហារ​អ្វី​ខ្លះ សូមមើល​ដូច​ខាង​ក្រោម៖

115

១. ផ្លែ​​អាល់ម៉ុន​

ផ្លែ​​អាល់ម៉ុន (Almonds) គឺ​ជា​ផ្លែ​​ឈើ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​ និង​ពុំ​មាន​ជាតិ​ខ្លាញ់​អាក្រក់​ ដែល​ល្អ​សម្រាប់​បេះ​ដួង ហើយ​វា​ក៏​មាន​ផ្ទុក​ជាតិ​រ៉ែ​ម៉ាញេសូម​ដែល​ល្អ​សម្រាប់​រាងកាយ​។

Almond

២. ទឹក​ដោះ​គោ​ និង​សូកូឡា

​ ទឹក​ដោះ​គោ​ដែល​ជា​អាហារ​ពី​ធម្មជាតិ ​និង​សូកូឡា​ដែល​ ​សំបូរ​ដោយ​ជាតិ​​អាស៊ីត​អាមីណូ​ដែល​ល្អ​សម្រាប់​សាច់ដុំ​ ហើយ​ក៏​មាន​ជាតិ​ខ្លាញ់​តិច​ផង​ដែរ។

1_1357793222638

 

៣. ហ្វ្រូម៉ាហ្ស​មាន​ជាតិ​ខ្លាញ់​តិច​​​​

ដោយ​សារ​ហ្វ្រូម៉ាហ្ស​សំបូរ​មាន​ជាតិ​ប្រូតេអ៊ីន​ច្រើន ដូច​នេះ​អ្នក​ហាត់​យក​សាច់ដុំ​មិន​​គួរ​មើល​រំលង​វា​ឡើយ។

៤. សណ្ដែក​សៀង​

សណ្ដែក​សៀង​គឺ​ជា​អាហារ​ដែល​​មាន​អត្ថប្រយោជន៍​ច្រើន​សម្រាប់​សាច់ដុំ​ដោយ​វា​មាន​ផ្ទុក​សមាស​ធាតុ​ល្អ​ៗ​ជា​ច្រើន​ដូច​ជា​​អាស៊ីត​អាមីណូ​​ វីតាមីន ​និង​សារធាតុ​រ៉ែ។

3(639)

 

៥. ស៊ុត

ស៊ុត​​​ជា​អាហារ​ពិសេស​សម្រាប់​អ្នក​ចង់​បាន​សាច់ដុំ ​ដែល​នៅ​ក្នុង​ស៊ុត​មួយ​គ្រាប់​ផ្ទុក​នូវ​ប្រូតេអ៊ីន៥​ទៅ​៦​ក្រាម​ ម្យ៉ាង​ប្រូតេអ៊ីន​ដែល​មាន​នៅ​ក្នុង​​ស៊ុត គឺ​ល្អ​បំផុត​សម្រាប់​ការ​លូត​លាស់​របស់​សាច់ដុំ។

egg

៦. សាច់​មាន់

សាច់​មាន់​គឺ​ជា​អាហារ​ល្អ​​បំផុត​សម្រាប់​ជួយ​សាច់​ដុំ​ឲ្យ​លូត​លាស់​ ដែល​សម្បូរ​ដោយ​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​ និង​សារធាតុ​ធ្វើ​ឲ្យ​ធាត់​តិច​ ជា​ពិសេស​សាច់​ទ្រូង​មាន់ ។

352

៧. សាច់​ត្រី​​

សាច់​ត្រី​គឺ​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​សាច់ដុំ​ដែល​វា​មាន​សារជាតិ​ប្រូតេអ៊ីន​ល្អ​ៗ​ ដូច​ជា ជាតិ​អូម៉េហ្គា 3 វីតាមីន ​D ​ក្រៅ​ពី​នេះ​​ត្រី​គឺ​ជា​ប្រភព​សារធាតុ​ល្អ​សម្រាប់​សុខភាព​ផង​ដែរ៕

KH2

ប្រភព៖ healthyss