វិធី​ងាយៗ​១០​យ៉ាង​ សម្រាប់​អ្នក​ចង់​ឲ្យ​ប្រអប់​ដៃ​ទន់​ស្រឡូន


សម្រាប់សុភាពនារី ជាពិសេសអ្នកដែលធ្វើកិច្ចការងារផ្ទះច្រើន តែងប្រាថ្នាចង់ឲ្យប្រអប់ដៃខ្លួនទន់ស្រឡូនស្អាត និងមានភាពទាក់ទាញ។ តើគួរធ្វើយ៉ាងណាដើម្បីបានដូចបំណង? សូមសាកល្បងវិធីសាស្ត្រសាមញ្ញ ងាយៗ ១០យ៉ាងនេះ៖

១. ឧស្សាហ៍លាងដៃ

1168

ការលាងដៃជាញឹកញាប់មិនត្រឹមតែជួយឲ្យដៃអ្នកស្អាតប៉ុណ្ណោះទេ ថែមទាំងបង្ការអ្នកពីមេរោគបង្កជំងឺផ្សេងៗផងដែរ ហើយគប្បីលាងដៃអ្នកជាមួយទឹកក្ដៅឧណ្ហ៍ៗជាជាងទឹកក្ដៅ ឬទឹកត្រជាក់ពេកដែលនាំឲ្យខូចស្បែកទៅវិញ។

២. ជ្រើសរើសសាប៊ូអោយបានត្រឹមត្រូវ

2107

ជ្រើសរើសប្រើប្រាស់សាប៊ូសម្រាប់លាងដៃដែលមានជាតិគីមីស្រាល ផ្សំពីជ័រតែធម្មជាតិ ឬក្លិនឈើដែលសក្ដិសមសម្រាប់សម្អាតដៃ។

៣. ប្រើឡេលាបផ្ដល់សំណើមដល់ស្បែកដៃ

393

បន្ទាប់ពីងូតទឹករួច អ្នកអាចប្រើប្រាស់ឡេលាបដែលជួយរក្សាសំណើម និងធ្វើឲ្យស្បែកដៃមានភាពស្រស់ស្អាត។ គប្បីប្រើឡេលាបដែលសក្ដិសមនឹងស្បែកអ្នក។

៤. បញ្ចប់ទម្លាប់ខាំក្រចកដៃ

474

គួរចៀសវាងទម្លាប់ខាំក្រចកដៃដែលវាក៏ជាបញ្ហាចម្បងដែលបណ្ដាលឲ្យប្រអប់ដៃខូច និងធ្វើឲ្យក្រចកដៃអ្នកក្រហម និងក្រហាយ។

៥. ប្រើប្រេងធម្មជាតិ ឬទឹកឃ្មុំ

559

ទឹកឃ្មុំមានសមាសធាតុប្រឆាំងមេរោគដែលជួយសម្អាតដៃបានស្អាត។ អ្នកអាចប្រើទឹកឃ្មុំ ម្ដងក្នុងមួយសប្ដាហ៍ លាបថ្នមៗលើដៃ ទុកចោលរយៈពេល ៥ទៅ១០នាទីរួចលាងជម្រះនឹងទឹកក្ដៅឧណ្ណៗ ធ្វើបែបនេះជួយឲ្យស្បែកដៃអ្នកទន់ និងស្រស់ស្អាត។ ម៉្យាងវិញទៀតអ្នកអាចប្រើប្រេងអូលីវមកត្រាំដៃរយៈពេល៥នាទី ដែលវាអាចជួយឲ្យដៃ និងក្រចករបស់អ្នកស្អាត និងមានសំណើម។

៦. ថែទាំស្បែកគល់ក្រចកដៃ

658

បន្ទាប់ពីងូតទឹករួចអ្នកគួរជូតសម្អាតដៃជាមួយកន្សែងដៃ និងប្រើឡេលាបស្បែកគល់ក្រចកជំនួសឲ្យការកាត់ស្បែកគល់ក្រចកនេះដែលធ្វើឲ្យអ្នកឆ្លងមេរោគ និងធ្វើឲ្យអាក្រក់មើល។

៧. សំអាតប្រអប់ដៃ

750

សម្រាប់អ្នកចង់ឲ្យស្បែកដៃអ្នកភ្លឺរលោងបន្ថែម អ្នកអាចយកក្រូចឆ្មារយកមកត្រដុសនឹងស្បែកដៃ ដែលនេះជួយបំបាត់ស្នាម និងធ្វើឲ្យស្បែកដៃទន់ ភ្លឺរលោង។

៨. ប្រើប្រេងចាហួយ

842

អ្នកអាចខាត់ក្រចកដៃឲ្យរលោងដោយលាបប្រេងចាហួយជុំវិញក្រចកដៃ ម៉្យាងទៀតលាបដៃអ្នកនៅមុនពេលចូលគេងដោយពាក់ស្រោមដៃពីលើដែលវាជួយឲ្យប្រអប់ដៃកាន់តែទន់រលោង។

៩. ជៀសវាងទឹកលាងថ្នាំក្រចក

934

ការប្រើប្រាស់ទឹកថ្នាំលាងក្រចកដែលមានសារជាតិទឹកខ្មេះដើម្បីលាងទឹកថ្នាំក្រចក អាចបណ្ដាលឲ្យក្រចកអ្នកប្រេះបាន។

១០. ប្រើឡេលាបការពារស្បែកដៃពីកម្ដៅថ្ងៃ

1032

ឡេលាបការពារស្បែកដៃពីកម្ដៅថ្ងៃ អាចការពារ និងជួយកាត់បន្ថយភាពចាស់នៃស្បែកដៃរបស់អ្នកបានមួយកម្រិតផងដែរ៕

ប្រភព៖ sabay

Posted on December 14, 2016, in ទំព័រដើម, សុខភាព. Bookmark the permalink. Comments Off on វិធី​ងាយៗ​១០​យ៉ាង​ សម្រាប់​អ្នក​ចង់​ឲ្យ​ប្រអប់​ដៃ​ទន់​ស្រឡូន.

Comments are closed.