វិជ្ជា​ធ្វើ​ម្ហូប ៖ ឆាគ្រឿងត្រី​អណ្ដែង ដែល​មាន​រស​ជាតិ​ឈ្ងុយ​ឆ្ងាញ់


ខាង​ក្រោម​នេះ គឺ​ជា​មុខ​ម្ហូប​ឆាគ្រឿង​ត្រី​អណ្ដែង ដែល​លោក​អ្នក​អាច​សាក​ល្បង​ធ្វើ​ញុំា​នៅ​ពេល​ចុង​សប្ដាហ៍ ឬ​ពេល​ណា​មួយ​បាន។

catfish-food

+គ្រឿងផ្សំ

​ ត្រីអណ្តែងកាត់ជាកង់ៗ​ ៥00ក្រាម, ទឹកធម្មតា ១កែវ,​​ រំដេងហាន់សាប់ស្តើងៗ ២ស្លាបព្រាបាយ, ម្ទេសដៃនាងហាន់បញ្ឆិតៗ ១-២គ្រាប់, ស្លឹកម្រះព្រៅ​ ១វែក, ស្ករត្នោត ១ស្លាបព្រាកាហ្វេ, ប៊ីចេង ១ស្លាបព្រាកាហ្វេ, អំបិលបន្តិបន្តួច, ប្រេងឆា ២ស្លាបព្រាបាយ។

+គ្រឿងផ្សំ គ្រឿងឆា

ម្ទេសក្រៀម ១ស្លាបព្រាបាយ, រំដេងហាន់ ១ស្លាបព្រាបាយ, គល់ស្លឹកគ្រៃហាន់ ១ស្លាបព្រាបាយ, សំបកក្រូចសើច ១ចំហៀងផ្លែ, ខ្ទឹមស ១ស្លាបព្រាបាយ, ម្រេចគ្រាប់ ១ស្លាបព្រាបាយ, ល្មៀតហាន់​ ២ស្លាបព្រាកាហ្វេ, កាពិ​ ១ស្លាបព្រាកាហ្វេ, អំបិល ១-២​ស្លាបព្រាកាហ្វេ។

+របៀបធ្វើ:

  • យកគ្រឿងផ្សំគ្រឿងឆាទាំងអស់មកបុកឲម៉ដ្ធ​ រួចដាក់ឆាឲឈ្ងុយ ទើបដាក់ត្រីអណ្តែងចូល ឆាជាមួយគ្រឿងផ្សំនោះ​ ត្រឡប់ចុះឡើងមួយសន្ទុះ​ សឹមដាក់ទឹកចូល បើកភ្លើងឲខ្លាំង។​ បន្ថែមរសជាតិដោយដាក់អំបិល ស្ករត្នោត ប៊ីចេង ឬម្សៅស៊ុប ភ្លក្សមើលឲល្មម។
  • នៅពេលត្រីអណ្តែងឆ្អិនល្អហើយ ទើបដាក់រំដេងហាន់ ស្លឹកម្រះព្រៅ និងម្ទេសដៃនាងហាន់ ចូលទៅរួចដួសយកមកទទួលទានទាន់នៅក្តៅៗ

  • ចង់ស្វែងរកការងារធ្វើសូមចុចទីនេះ: www.goto-hr.com

Posted on November 11, 2015, in ជីវិតនិងសង្គម. Bookmark the permalink. Comments Off on វិជ្ជា​ធ្វើ​ម្ហូប ៖ ឆាគ្រឿងត្រី​អណ្ដែង ដែល​មាន​រស​ជាតិ​ឈ្ងុយ​ឆ្ងាញ់.

Comments are closed.