Daily Archives: October 5, 2014

ម្ហូបចុង​សប្ដាហ៍​​​​៥​មុខ​​ឃើញ​ត្រឹម​​​រូប​ភាព​ និង​ឮ​ឈ្មោះ​​នឹក​​ចង់​ទៅ​​ញ៉ាំ​ដល់​ហាង​


ប្រិយមិត្ត​ដឹង​អត់​ថា សប្ដាហ៍​នេះ ​​Sabay ​មាន​មុខ​ម្ហូប​អ្វី​ពិសេស​សម្រាប់​បង្ហាញ?​ នេះ​នែ! ម្ហូប​៥​មុខ ធានា​ថា​ ក្រោយ​ពី​បាន​ឃើញ​រូបភាព​​គួរ​ឲ្យ​ចង់​ញ៉ាំដ៏ទាក់​ទាញ​​ និង​ឈ្មោះ​​​រួច​ហើយ​ ប្រិយមិត្ត​ច្បាស់​ជា​ចង់​​ស្វែង​រក​ដល់​កន្លែង​ជា​មិន​ខាន​ឡើយ។ តើ​​មុខ​ម្ហូប​ពិសេស​ទាំង​នេះ​ មាន​អ្វី​ខ្លះ​ទៅ​ហ្ន៎?

 

១.មាន់​ក្រាប​លើ​សម្បុក

តម្លៃ​៤$

តម្លៃ​៤$

២. ឡុក​ឡាក់​អង់គ្លេស

តម្លៃ​៤$

តម្លៃ​៤$

៣. គោ​បុក​ម្អម

តម្លៃ​៤$

តម្លៃ​៤$

៤. មាន់​លីង​ចេក​ខ្ចី​

តម្លៃ​៤$

តម្លៃ​៤$

៥. អណ្ដាត​ទា​​បំពង​ខ្ទឹម​ស

តម្លៃ​៤$

តម្លៃ​៤$

ឃើញ​ត្រឹម​តែ​​រូប​ភាព​​ទំនង​ប៉ុណ្ណឹង​ទៅ​ហើយ ​ចុះ​ចំណែក​ទីតាំង​វិញ​ តើ​មាន​លក់​នៅ​​ទី​​ណា​ដែរ?

មែន​ហើយ! ប្រសិន​បើ​ប្រិយមិត្ត​មាន​ចំណាប់​អារម្មណ៍​ចង់​សាក​នូវ​មុខ​ម្ហូប​ទាំង​អស់​នេះ អាច​អញ្ជើញ​ស្វែង​រក​បាន​នៅ​ភោជនីយដ្ឋាន​ ចំបី​ស​ ដែល​មាន​ទីតាំង​នៅ​ផ្លូវ​លេខ ​១០៥ សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ទួលគោក​ ឬ​អាច​ទំនាក់​ទំនង​បាន​តាម​​លេខ​ទូរសព្ទ ០៨៦ ៨៨៣ ៨៣៣៕

អត្ថបទ៖ Sabaylooking

ឆៃយ៉​ក្ដាម​ អាហារ​ឆ្ងាញ់​ជាប់​មាត់!


ឆៃយ៉​សាច់​ក្ដាម​បំពង​ ភាគច្រើន​ត្រូវ​បាន​បម្រើ​នៅ​តាម​ម្ហូប​តុ​ការ​ ជា​អាហារ​ ពិសេស​ម្យ៉ាង​ក្នុង​ចំណោម​គ្រឿង​ក្លែម​ កំដរ​មាត់​៨​មុខ ប៉ុន្តែ​ពេល​នេះ​ឆៃយ៉​សាច់​ក្ដាម​ ក្លាយ​ជា​អាហារ​ពេញ​និយម​សម្រាប់​យុវវ័យ​ដោយសារ​រសជាតិ​ ​ជូរអែម​ឆ្ងាញ់​ញ៉ាំ​មិន​ទ្រលាន់​។

123

រសជាតិ ​ឆៃយ៉​សាច់​ក្ដាម​បំពង​ពិត​ជា​មិន​ឲ្យ​មិត្ត​យុវវ័យ​ខក​បំណង​ឡើយ គឺ​ឆ្ងាញ់​ជាប់​មាត់​តែ​ម្ដង ដោយ​សារ​ សំបក​ឆៃយ៉​ទន់​ល្មើយ​ ពិសេស​ពេល​ទំពា​ភ្លាម​ ទឹក​ម៉ាញ៉ាណេ​​ពណ៌ស ​មាន​រសជាតិ​ជូរអែម​ ច្រាល​ចេញ​មក​ក្រៅ​ ប៉ះ​ជាមួយ​អណ្ដាត​របស់​អ្នក និង​សាច់​ក្ដាម​ លាយ​ជាមួយ​សរសៃ​ការ៉ុត​ធ្វើ​ឲ្យ ធ្មេញ​របស់​អ្នក​ទំពា​យក​រសជាតិ​មិន​ចេះ​ជិនណាយ​ឡើយ។

 

ក្នុង​ឆៃយ៉​ក្ដាម​មួយ​ដើម មាន​បង្កប់​ ដំឡូងបារាំង ការ៉ុត សាច់​ក្ដាម ទឹក​ម៉ាញ៉ាណេ ខ្ចប់​ដោយ​សំបក​ឆៃយ៉ បន្ថែម​សោភ័ណភាព​រោយ​ពី​លើ​ដោយ​កម្ទេច​នំប៉័ង​ល្អិត​ៗ ហើយ​ទើប​យក​ទៅ​បំពង​រហូត​ដល់​ឡើង​ក្រហម​ហើយ​ស្រួយ​សំបក​ខាង​ក្រៅ ដើម្បី​ឲ្យ​ទឹក​ម៉ាញ៉ាណេ​ ជ្រាប​សព្វ​ឆៃយ៉ ។

 

ម្ចាស់​តូប​០០៩ ដែល​មាន​លក់​ឆៃយ៉​សាច់​ក្ដាម​បំពង បាន​ឲ្យ​ដឹង​ថា តូប​របស់​គាត់​អាច​លក់​ឆៃយ៉ នេះ​ បាន​រហូត​ដល់​៣០០​ដើម​ក្នុង​មួយ​ថ្ងៃ​ ជាង​៣​ឆ្នាំ​កន្លង​មក​នេះ ព្រោះ​ឆៃយ៉​សាច់​ក្ដាម​បំពង គឺ​​ជា​ផលិតផល​ច្នៃប្រឌិត​ឡើង ​ដោយ​គ្រួសារ​​របស់​បងស្រី​ផ្ទាល ដូច្នេះ​ក្រៅ​ពី​តូប​ របស់​បងស្រី គឺ​ មិន​អាច​រក​ញ៉ាំ​បាន​ឡើយ​។

 

ឆៃយ៉​ក្ដាម​ មាន​លក់​នៅ​ តូប​០០៩ ក្រោយ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ ផ្លូវ​ប៉ាស្ទ័រ​ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ទូរសព្ទ​លេខ​ ០១៧​ ២១១​ ៩៧៩។

អត្ថបទ៖ Sabaylooking

ភាពយន្ត សុខ ពិសី និង នីកូ​ សម្ដែង​រួម​គ្នា​លើក​ដំបូង​បញ្ចាំង​ចុង​​ខែ​តុលា​នេះ!


អ្នក​ចាត់​ការ​ទូទៅ​ក្នុង​ផលិតកម្ម​ សាន់ដេ​​ លោក ឡាយ សុក​ចំរើន និយាយ​ថា៖ “ថ្ងៃ ​២៩ តុលា​ហ្នឹង​យើង​ដាក់​បញ្ចាំង​ហើយ​នៅ​រោង​ភាពយន្ត លុច្ស និង ចេនឡា”។

 

លោក ឡាយ សុក​ចំរើន បង្ហាញ​​ពី​ក្ដី​សង្ឃឹម​ជា​ខ្លាំង​ចំពោះ​​ ខ្សែភាពយន្ត សង្សារ​ខ្មោច ដែល​ជា​ការ​ចាប់​ដៃ​គ្នា​ដំបូង​រវាង​តារា​ចម្រៀង​ល្បី​ឈ្មោះ​ក្នុង​ផលិតកម្ម​ទាំង​ពីរ។ ការ​រំពឹង​ដោយ​លោក​សំអាង​ទៅ​លើ ការ​ចូល​រួម​សម្ដែង​ពី​សំណាក់​តារា​ល្បី រួម​នឹង​សាច់​រឿង​មាន​ភាព​ទាក់ទាញ​ទៀត​ផង។

 

សម្រាប់​ការ​ដាក់​បញ្ចាំង​​នៅ​រោង​ភាពយន្ត​តែ​ពីរ​គឺ លុច្ស និង ​ចេនឡា អ្នក​ចាត់​ការ​ទូទៅ​រូប​នេះ​លើក​ឡើង​ថា​ប្រើ​រយៈ​ពេល​ជិត​មួយ​ខែ។ ក្រោយ​ពី​បញ្ចប់​ការ​ដាក់​បញ្ចាំង​នៅ​ភ្នំពេញ​ សង្សារ​ខ្មោច នឹង​បន្ត​ទៅ​​ដាក់​បញ្ចាំង​​ជូន​ប្រជាជន​កម្ពុជា​ទស្សនា​នៅ​គ្រប់​ខេត្ត-ក្រុង​ទាំង​អស់​ទូទាំង​ប្រទេស។

 

រឿង សង្សារ​ខ្មោច ជា​ស្នាដៃ​ទី៥ ហើយ​របស់​ផលិតកម្មសាន់ដេ បន្ទាប់​ពី​រឿង អង្គុលីមារ វិញ្ញាណ​បិសាច​ជញ្ជក់​ឈាម ព្រាយ​ដែក​គោល និង​ រឿង ព្រាយ​ក្បាល ៨៕

10687895_10152431345176973_6233193829808035066_o

អត្ថបទ៖ Sabaylooking

ទស្សនា​សួន​ច្បារ​ស្អាត​បំផុត​ទាំង ១០​លើ​ពិភពលោក


ទំព័រ Sabaylooking ទស្សនាចរ​សប្ដាហ៍​នេះ សូម​នាំ​អារម្មណ៍​ប្រិយមិត្ត​មក​ទស្សនា​សួន​ច្បារ​ស្រស់​ស្អាត ដែល​មាន​សម្រស់​លេចធ្លោ​ក្នុង​ពិភពលោក។ មិន​ត្រឹម​តែ​មាន​ផ្កា​ច្រើន​ចម្រុះ​ពណ៌​នោះ​ទេ ប៉ុន្តែ​ការ​រៀប​ចំ​ក្នុង​សួន​ច្បារ​ទាំង​នេះ ពិត​ជា​ធ្វើ​ឲ្យ​អ្នក​ទស្សនា​មាន​អារម្មណ៍​ស្រស់ស្រាយ​នឹង​ទេសភាព​ដ៏​គួរ​ឲ្យ​គយគន់។ ចង់​ដឹង​ថា​សួន​ច្បារ​ទាំង​នោះ​មាន​សម្រស់​យ៉ាង​ណា និង​នៅ​ឯណា​ខ្លះ​នោះ សូម​ទស្សនា​ទាំង​អស់​គ្នា៖

១. សួន​ច្បារ Villa Taranto នៅ​ទីក្រុង Verbania ប្រទេស​អ៊ីតាលី

127

២. សួន​ច្បារ Versaillesនៅ​ទីក្រុង Versailles ប្រទេស​បារាំង​

219

៣. សួន​ច្បារ Ascott House នៅ​ទីក្រុង Buckinghamshire ប្រទេស​អង់គ្លេស

317

៤. សួន​ច្បារ Butchart នៅ​ Brentwood Bay ប្រទេស​កាណាដា

411

៥. សួន​ច្បារ Hidcote Manorនៅ​ទីក្រុង Gloucestershire ប្រទេស​អង់គ្លេស

511

៦. សួន​ច្បារ Powerscourt នៅ​ទីក្រុង Enniskerry ប្រទេស​អៀរឡង់

610

៧. សួន​ច្បារ Sítio Roberto Burle Marxនៅ​ទីក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល

76

៨. សួន​ច្បារ Kirstenbosch Botanicalនៅ​ទីក្រុង Cape Townប្រទេស​អាហ្វ្រិក​ខាង​ត្បូង

89

៩. សួន​ច្បារ​នៅសារមន្ទីរ Nezu ,នៅ​ទីក្រុង Tokyo ប្រទេស​ជប៉ុន

98

១០. សួន​ច្បារ Peggy Rockefeller Rose នៅ​ទីក្រុង​ញីវយ៉ក សហរដ្ឋ​អាមេរិក

108

ប្រភព៖ buzzfeed

អត្ថបទ៖ Sabaylooking

ទីក្រុង​តូច​ៗ​​តែ​ស្អាត​ខ្លាំង ទាំង​១០​របស់​អ៊ីតាលី​​


ប្រទេស​អ៊ីតាលី គឺ​ជា​ប្រទេស​មួយ​ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ទ្វីប​អឺរ៉ុប ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កន្លែង​កំណើត​នៃ​វប្បធម៌​លោក​ខាង​លិច រួម​ជាមួយ​នឹង​ប្រទេស​ក្រិក។ ប្រទេស​មួយ​នេះ​ក៏​ទទួល​បាន​ភាព​ល្បីល្បាញ​ទូទាំង​ពិភពលោក​តាម​រយៈ​អាហារ​ឆ្ងាញ់​ៗ ដូច​ជា​ Pizza, និងPasta, ម៉ូដ​ពេញ​និយម, រថយន្ត​ទំនើប​ៗ, ក៏​ដូច​ជា​ឆ្នេរ​សមុទ្រ និង​សម្រស់​ធម្មជាតិ​ស្អាត​ៗ​ច្រើន​ទៀត។
សម្រាប់​ចុង​សប្ដាហ៍​នេះ​ Sabay សូម​នាំ​អារម្មណ៍​ប្រិយមិត្ត​ទៅ​ទស្សនា​ទីក្រុង​ល្បី​ៗ និង​ស្រស់​ស្អាត​ទាំង​១០ នៅ​អ៊ីតាលី ដែល​មិន​ត្រឹម​តែ​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ តែ​ក៏​ជា​កន្លែង​ដ៏​គួរ​ឲ្យ​ចង់​រស់​នៅ​ផង​ដែរ ដោយ​សារ​ទីក្រុង​នីមួយ​ៗ សុទ្ធ​តែ​ព័ទ្ធ​ជុំ​វិញ​ដោយ​ទេសភាព​ធម្មជាតិ​ដូច​ជា​ឆ្នេរ​សមុទ្រ ជ្រោះ ភ្នំ និង​សំណង់​អគារ​ស្អាត​ៗ។ ចង់​ដឹង​ថា​ទីក្រុង​ទាំង​នោះ​មាន​សម្រស់​បែប​ណា​ដែល​អាច​ទាក់ទាញ​អារម្មណ៍​ប្រិយមិត្ត​បាន សូម​ទស្សនា​រូបភាព​ជា​បន្ត​បន្ទាប់​ដូច​ត​ទៅ៖
​​
១. ទីក្រុង Atrani

1

២. ទីក្រុង Castelsardo

2

៣. ទីក្រុង Vogogna

3

៤. ទីក្រុង Alberobello

4

៥. ទីក្រុង Neive

5

៦. ទីក្រុង Monte Isola

6

៧. ទីក្រុង Vernazza

7

៨. ទីក្រុង Otranto

8

៩. ទីក្រុង Glorenza/Glurns

9

១០. ទីក្រុង Corinaldo

10

ប្រភព៖ បរទេស

អត្ថបទ៖ Sabaylooking