Daily Archives: October 24, 2014

File IPSW របស់​ iOS 8.1 សម្រាប់​ iPhone, iPad, iPod អាច​ទាញ​​ដោយ​សេរី​


ការ​ទាញ​យក​ IPSW iOS 8.1 ទៅ​ Restore គឺ​មាន​សារៈ​សំខាន់​ ដើម្បី​ដំឡើង​ Versions ឬ​ សម្រាប់ Restore ពេល​មាន​បញ្ហា​ជាប់​គាំង​លើ​ iDevices ដែល​បាន​ Jailbreak។

ipsw

ដូចនេះ​ ប្រិយមិត្ត​ដែល​ចង់​ Restore iDevices ដោយ​ខ្លួន​ឯង​ជា​មួយ​ File IPSW អាច​ទាញ​យក​នៅ​ខាង​ក្រោម​នេះ​ដោយ​ស៊េរី៖

មើលរូបថតរបស់ក្រុម SNSD ដោយគ្មានកំហុសឆ្គងខណៈពេលធ្វើដំណើរ


taeyeon-airport-67-e1414114592446

ក្រុមតារាចម្រៀងស្រីដ៏ស្រស់ស្អាត​ Girls Generation (SNSD) គ្រាន់តែមើលទៅគឺស្អាតឥតខ្ចោះស្ទើគ្រប់ពេលវេលា​ ទោះបីជាពូកគេនៅលើឆាកឬនៅលើដងផ្លូវក៏ដោយ។​ ខាងក្រោមនេះជារូបភាពមួយចំនួននៃក្រុម SNSD ដែលសម្លឹងមើលទៅភាពល្អឥតខ្ចោះខណៈពេលកំពុងធ្វើដំណើរ។

 

10441308_821377444562331_1446754564088278893_n1901368_821377931228949_8102429761122593793_n1932226_821378017895607_8579542838132532078_n10314509_821378391228903_512511950198109836_n10317543_821377847895624_4910402758823013757_o10336725_821377544562321_2398376086913471723_n10385571_821378627895546_6291334606421794512_n10408665_821378094562266_1564471022845064729_n10441131_821377671228975_5585365258024583528_n10473401_821377687895640_6918639606026170573_n10482429_821377724562303_8632981804164131635_n10488002_821377491228993_1259578524696174165_n10500530_821378891228853_4461831852315669028_n10550815_821378484562227_1566596358886838131_n10553525_821377787895630_3752601066620296959_n10582892_821378234562252_2302073608200857513_o10593182_821378874562188_3616736251349272225_n

 

ប្រភព៖ koreaboo

Park Bom លេច​ឈុត​ក្នុង​លើ​ឆាក យ៉ាង​អាម៉ាស់ ​​មិត្ត​រួម​ក្រុម​ខំ​ជួយ​បិទបាំង


តារា​ចម្រៀង​កូរ៉េ Park Bom សមាជិក​ក្រុម 2NE1 បាន​ជួប​រឿង​ដ៏​គួរ​ឲ្យ​អាម៉ាស់​លើ​ឆាក​តន្ត្រី​ទេសចរណ៍​របស់​ផលិតកម្ម YG នៅ​ទីក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា ដោយ​សំលៀក​បំពាក់​ក្នុង​របស់​នាង​បាន​លេច​ចេញ​យ៉ាង​ច្បាស់​​ ពេល​នាង​កំពុង​សម្ដែង​​លើ​ឆាក។​

park-bom-e1413908528522

តាម​រយៈ​វីដេអូ​ដែល​អ្នក​គាំទ្រ​ថត​បាន គេ​ឃើញ Park Bom ត្រូវ​បាន​សំណូម​ពរ​ឲ្យ​លោត​ដាំដូង តែ​សំណាង​មិន​ល្អ ពេល​ដែល​​នាង​លោត​រ៉ូប​​នាង​ក៏​ធ្លាក់​ចុះ​មក​ក្រោម​ទាំង​អស់​ ធ្វើ​ឲ្យ​គេ​ឃើញ​សំលៀកបំពាក់​ក្នុង ដែល​ក្រោយ​មក​សមាជិក Dara ក៏​ព្យាយាម​ជួយ​បិទបាំង។ Park Bom បាន​ក្រោក​ឡើង​វិញ​ដោយ​ខ្មាស​អៀន​។

 

ជាមួយ​គ្នា​នេះ​ដែរ Park Bom និង​ក្រុម​តារា​ YG នឹង​បន្ត​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍ “YG FAMILY 2014 GALAXY TOUR” នៅ​តៃវ៉ាន់ នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា ខាង​មុខ​នេះ​នៅ​ពហុកីឡដ្ឋាន Taoyuan។​​​

Youtube2

ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

ប្រភព៖ koreaboo

សៀមរាប ឈរ​លើ​បាងកក​ក្នុង​ចំណោម​ក្រុង​ទេសចរណ៍​ល្អ​ផ្ដាច់


តាម​ការ​វាយ​តម្លៃ​របស់​អ្នក​ទេសចរ ៧៧០០០នាក់ លើ​គេហទំព័រ Business Insider របស់​សហរដ្ឋអាមេរិក បាន​បង្ហាញ​លទ្ធផល​ក្រុង២៥ ដែល​មាន​ប្រជាប្រិយភាព​បំផុត​ក្នុង​ឆ្នាំ​២០១៤។ ក្នុង​ចំណោម ២៥​ក្រុង​នោះ ក៏​មាន ៤​ក្រុង​នៅ​អាស៊ាន​ដែរ។ ចំណែក​សៀមរាប​របស់​កម្ពុជា បាន​ជាប់​ចំណាត់​ថ្នាក់​លេខ៨ ក្នុង​ចំណោម​ក្រុង​ទាំង២៥ និង​ជាប់​ចំណាត់​ថ្នាក់​កំពូល​គេ​ក្នុង​ចំណោម​ក្រុង​នៅ​តំបន់​អាស៊ាន​ទាំង​អស់។

សៀមរាប angkor_wat_2013011

Siem Riep

 

ប្រភព៖ businessinsider

ហេតុផល​៥​យ៉ាង​ធ្វើ​ឲ្យ​អ្នក​រក​សង្សារ​មិន​បាន


តើ​អ្នក​មាន​ដឹង​ទេ​ថា​មូលហេតុ​អ្វី​ខ្លះ​បាន​ជា​ធ្វើឲ្យ​អ្នក​នៅ​តែ​ជា​មនុស្ស​​រស់នៅ​ឯកា រក​គូ​សង្សារ ឬ​គូ​អនាគត​មិន​ទាន់​ឃើញ? សាក​មើល​ហេតុផល​៥យ៉ាង​ខាង​ក្រោម​នេះ​តិច​មើល៍ តើ​អ្នក​មាន​ចូល​ក្នុង​ចំណុច​ណា​ខ្លះ​អត់?

featured53

១. សេចក្ដី​រំពឹង​ទុក​ខ្ពស់​ពេក

ប្រសិន​បើ​អ្នក​គិត​ថា​គូស្នេហ៍​របស់​អ្នក​ជា​ព្រះរាជបុត្រ​ជិះ​សេះ​ស ​អ្នក​​គួរតែ​គិត​រឿង​នេះ​សាជាថ្មី​ម្ដងទៀត។ សេចក្ដី​រំពឹង​ទុក​ខ្ពស់​ពេក​ បាន​ត្រឹម​តែ​នាំ​មក​នូវ​ភាព​ខក​បំណង​ឲ្យ​អ្នក​វិញ​តែ​ប៉ុណ្ណោះ។

២. មិន​ចេះ​សម្រប​ខ្លួន

អ្នក​អាច​លះបង់​តិចតួច​ក្នុង​បំណង​ដើម្បី​ថែរក្សា​អនាគត​​ដៃគូ​របស់​អ្នក​ឲ្យ​នៅ​តែ​រីករាយ។ អ្នក​អាច​កាត់បន្ថយ ឬ​ឈប់​​ជក់បារី ប្រសិន​បើ​អ្នក​ជា​មនុស្ស​ញៀន​បារី អ្នក​អាច​រៀន​​​ចម្អិន​ម្ហូប បើ​អ្នក​មិន​ចេះ​ធ្វើ​ម្ហូប​អី​ជា​ដើម។

៣. ស្រលាញ់​សេរីភាព​

អ្នក​ស្រលាញ់​​សេរីភាព​ខ្លាំង​ពេក រហូត​គិត​ចង់​នៅ​ទំនេរ ឬ​​ក៏​អ្នក​ខ្លាចរអា​មិន​ចង់​មាន​គូ​ដោយ​សារ​ឃើញ​ចំណង​អាពាហ៍ពិពាហ៍​ជាច្រើន​មាន​ភាព​ប្រេះឆា។

៤. ជា​មនុស្ស​ញៀន​នឹង​ការងារ

ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុផល​ដទៃ​ទៀត​ដែល​ធ្វើ​ឲ្យ​អ្នក​នៅ​តែ​ជា​មនុស្ស​ឯកោ​ គឺ​​អ្នក​ជា​មនុស្ស​ញៀន​នឹង​ការងារ។ អ្នក​ធ្វើការ​​ដល់​ទៅ​១២ម៉ោង​ក្នុង​មួយថ្ងៃ ហើយ​សូម្បី​តែ​ថ្ងៃ​ចុង​សប្ដាហ៍​ ក៏​​អ្នក​នៅ​ជាប់​ជាមួយ​កុំព្យូទ័រ​អញ្ចឹង អាកប្បកិរិយា​បែបនេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នក​នៅ​តែ​ម្នាក់ឯង។

៥. អត់​កែ​ទម្លាប់​អាក្រក់

បើ​អ្នក​ជា​មនុស្ស​ចូលចិត្ត​ផឹក​គ្រឿង​ស្រវឹង​​ច្រើន​ពេក អាកប្បកិរិយា​ក្អេងក្អាង ឬ​មាន​មោទនភាព​ខ្ពស់​ចំពោះ​ខ្លួនឯង​ និង​ការ​កំណាញ់​ ក៏​ជា​ប្រភព​ធ្វើ​ឲ្យ​អ្នក​នៅ​ជា​មនុស្ស​ឯកា​ផង​ដែរ។

ប្រភព៖ idiva