កាហ្វេ​ក៏អាច​ជួយ​ឲ្យ​សម្រស់​កាន់​តែ​ស្រស់​ស្អាត​បាន​ដែរ​!


ក្រៅពីមានរសជាតិឈ្ងុយឆ្ងាញ់ កាហ្វេអាចមានប្រយោជន៍ជាច្រើនទៀតដែលយើងស្មានមិនដល់ មិនតែប៉ុណ្ណោះវាក៏ជួយឲ្យសម្រស់កាន់តែស្រស់ស្អាតផងដែរ។ តើវាជួយបានដូចម្ដេច?

body-beauty-uses-of-coffee_large

  • កាហ្វេមានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយមិនឲ្យស្បែកចាស់ជាងវ័យដោយសារកម្ដៅថ្ងៃ ផ្សែងពុល និងបំផ្លាញរ៉ាឌីកាល់បង្កការខូចខាតដល់ស្បែក។ អត្ថប្រយោជន៍ពីការប្រឆាំងអុកស៊ីតកម្ម ជួយឲ្យសក់ដុះវែង ភ្លឺរលោង និងមានក្លិនក្រអូបពេលប្រើផលិតផលថែរក្សាសក់ផ្សេងៗ។
  • កាហ្វេអាចយកទៅធ្វើជាគ្រឿងខាត់ស្បែកធម្មជាតិឲ្យទន់រលោងបាន និងជួយជម្រះកោសិកាចាស់ៗ។ coffee-mask-for-cellulite_large
  • ដោយសារកាហ្វេមានសារជាតិបញ្ចុះនោមវាជួយច្រោះយកជាតិពុល ជាពិសេសកោសិកាខ្លាញ់ពីក្នុងខ្លួន។
  • គុណប្រយោជន៍ពីធម្មជាតិ កាហ្វេអាចជួយបន្សាបស្បែករលាក ឬឡើងក្រហម។
  • នៅពេលយើងយកកាហ្វេធ្វើជាម៉ាសធម្មជាតិអប់មុខរបស់យើង វាជំនួយដល់លំហូរឈាម និងធ្វើឲ្យមុខភ្លឺស្រស់ថ្លា។coffee-face-pack-from-kitchen_large

Posted on December 9, 2016, in ទំព័រដើម, សុខភាព. Bookmark the permalink. Comments Off on កាហ្វេ​ក៏អាច​ជួយ​ឲ្យ​សម្រស់​កាន់​តែ​ស្រស់​ស្អាត​បាន​ដែរ​!.

Comments are closed.