វិធី​ងាយៗ​ដើម្បី​ទទួល​បាន​បបូរមាត់​ពណ៌​ផ្កាឈូក​ដ៏​គួរ​ឱ្យ​ចង់​ថើប


នារីគ្រប់រូបតែងស្រមៃចង់បានបបូរមាត់ពណ៌ផ្កាឈូកដ៏ទន់រលោងគួរឱ្យទាក់ទាញ ប៉ុន្តែដោយហេតុថាជីវិតមានភាពមមាញឹកពេលខ្លះយើងមិនបានយកចិត្តទុកដាក់លើរឿងនេះឡើយ។ មូលហេតុដែលបណ្ដាលឱ្យបបូរមាត់ប្រែជាខ្មៅស្រអាប់មានដូចជា កម្ដៅថ្ងៃ ការទទួលទានកាហ្វេច្រើន និងអតុល្យភាពនៃអ័រម៉ូនផងដែរ។

កញ្ញា សូមបង្ហាញជូនវិធីសាស្រ្តងាយៗបំផុតដែលមានដូចខាងក្រោម៖

ទឹកឃ្មុំ៖ ទឹកឃ្មុំអាចជួយធ្វើឱ្យបបូរមាត់របស់អ្នកមានសំណើមជាប់ជានិច្ច។ យកទឹកឃ្មុំ ២ ទៅ ៣ តំណក់មកម៉ាស្សាលើបបូរមាត់ស្រាលៗ ទុកចោលរយៈពេល ៥នាទី។

honey_large

ទឹកផ្លែទទឹម៖ ជ្រលក់សំឡីក្នុងទឹកផ្លែទទឹមរួចលាបលើបបូរមាត់មុនពេលចូលគេង។ វានឹងជួយធ្វើឱ្យបបូរមាត់របស់អ្នកប្រែពណ៌ពីខ្មៅស្រអាប់មកជាផ្កាឈូកព្រឿងៗគួរឱ្យស្រលាញ់។

poegranate_large

ទឹកដោះគោ និងស្រទាប់ផ្កាកូឡាប៖ យកទឹកដោះគោចំនួន ១ ស្លាបព្រាកាហ្វេ និងស្រទាប់ផ្កាកូឡាប ២ ទៅ ៣ សន្លឹក។ យកស្លាបព្រាសង្កត់លើស្រទាប់ផ្កាកូឡាបឱ្យចេញពណ៌ផ្កាឈូក រួចយកមកលាបលើបបូរមាត់ទុកចោលរយៈពេល ១០ នាទី។ បន្ទាប់មកលាងសម្អាតជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។

rose-milk_large

ក្រូចឆ្មារ៖ ក្រូចឆ្មារមានសារធាតុកាត់ឱ្យស និងជួយកម្ចាត់កោសិកាចាស់ៗ។ ច្របាច់ក្រូចឆ្មារមួយចំណិតមកលាបលើបបូរមាត់មុនពេលចូលគេង។ រយៈពេលតែ ១ ខែទៅ ២ ខែយ៉ាងយូរបំផុតអ្នកនឹងឃើញពីភាពខុសប្លែកយ៉ាង។

lime_large

ស្ករ និងប៊ើ៖ ស្ករអាចជួយកម្ចាត់កោសិកាចាស់ៗដែលងាប់ ខណៈដែលប៊ើជួយធ្វើឱ្យបបូរមាត់មានសំណើម និងរលើបរលោង។ លាយស្ករសចំនួន ២ ស្លាបព្រាកាហ្វេជាមួយនឹងប៊ើចំនួន ២ ស្លាបព្រាកាហ្វេ យកមកត្រដុសលើបបូរមាត់ ទុកចោលមួយសន្ទុះធំ រួចលាងសម្អាត។ អនុវត្ត ២ ទៅ ៣ ដងក្នុង ១ សប្ដាហ៍។

sugar_large

ប្រភព៖ Zeppfeed

Posted on January 11, 2017, in ទំព័រដើម, សុខភាព. Bookmark the permalink. Comments Off on វិធី​ងាយៗ​ដើម្បី​ទទួល​បាន​បបូរមាត់​ពណ៌​ផ្កាឈូក​ដ៏​គួរ​ឱ្យ​ចង់​ថើប.

Comments are closed.