Monthly Archives: November 2015
ថ្មតាដាសច្ចំ រមណីយដ្ឋានទឹកធ្លាក់ថ្មីកំពុងល្បីនៅកំពត
ខេត្តកំពតមានប្រជាប្រិយដោយសារគោលដៅទេសចរណ៍ល្បីមួយចំនួនដូចជា រមណីយដ្ឋានឋានសួគ៌បូកគោ ទឹកឈូ កំពង់ត្រាច អគារចំណាស់សម័យបារាំងជាដើម។ ដោយឡែក រមណីយដ្ឋានធម្មជាតិថ្មីមួយទើបត្រូវបង្កើតឡើងប្រហែលកន្លះឆ្នាំប៉ុណ្ណោះគឺរមណីយដ្ឋានថ្មតាដាសច្ចំបានទាញទេសចរទាំងខ្មែរ និងបរទេសទៅកម្សាន្តឥតដាច់ដោយសារទឹកធ្លាក់ដ៏ស្រស់ស្អាត និងទេសភាពជួរភ្នំដ៏គួរឲ្យទាក់ភ្នែកតាមផ្លូវឡើងទៅកាន់ទីនោះ។
បើធ្វើដំណើរពីខេត្តកំពតតាមផ្លូវឆ្ពោះទៅរមណីយដ្ឋានទឹកឈូអ្នកនឹងចំណាយពេលប្រហែល ៣០ នាទី ឬលើសនេះបន្តិចបន្តួច។ ទៅហួសរមណីយដ្ឋានទឹកឈូប្រហែល ៥ គីឡូម៉ែត្រអ្នកនឹងឃើញផ្លូវបត់ចូលរមណីយដ្ឋានទឹកធ្លាក់ថ្មតាដាសច្ចំ ដោយត្រូវចំណាយពេលឡើងទៅប្រហែល ១៥ ទៅ ២០ នាទីទៀត។ ស្ថានភាពផ្លូវមិនជាស្រួល តែក៏មិនពិបាកខ្លាំងព្រោះទើបឈូសឆាយធ្វើថ្មីៗដែលរថយន្ត និងម៉ូតូអាចឡើងទៅដល់។ រថយន្តទាបៗអាចពិបាកឡើងបន្តិចព្រោះអាចមានជង្ហុក និងផ្លូវមិនស្មើដោយអន្លើ។ ចំណុចដែលគួរឲ្យប្រុងប្រយ័ត្នមួយទៀតគឺ ស្ថានភាពផ្លូវអាចរអិលដោយកន្លែងនៅពេលមានភ្លៀងធ្លាក់ ដូច្នេះគួរជ្រើសរើសពេលវេលាដែលមិនមានភ្លៀងឡើងទៅកម្សាន្តជាការល្អ។
តាំងពីផ្លូវចូលទៅអ្នកនឹងឮសំឡេងទឹកហូរតាមប្រឡាយក្បែរផ្លូវឥតដាច់នាំអារម្មណ៍ឲ្យនឹកដល់ទឹកធ្លាក់ដែលត្រូវទៅលេងតាំងតែពីច្រកចូលរួចទៅហើយ។ ពេលឡើងទៅដល់អ្នកត្រូវបង់ថ្លៃចូលកម្សាន្តគឺសម្រាប់ជនបរទេស (៣ដុល្លារ) ទេសចរក្នុងស្រុក (៣ពាន់រៀល) ម៉ូតូ (១ពាន់រៀល) រថយន្តទេសចរណ៍ (៥ពាន់រៀល) រថយន្តធុនធំ (១ម៉ឺនរៀល) និងអ្នកចង់ថតរូបអាពាហ៍ពិពាហ៍ (៥ម៉ឺនរៀល)។
ចូលទៅជិតដល់អ្នកអាចចតយានយន្ត និងម៉ូតូនៅចំណតដែលមានអ្នកលក់ទឹកអំពៅ នំនែក និងវត្ថុអនុស្សាវរីយ៍នានាដោយមិនបាច់បង់ប្រាក់បន្ថែម។ នៅទីនោះ អ្នកនឹងឃើញផ្លាកបង្ហាញទិសដៅពីរទី ១ គឺ ទឹកធ្លាក់ថ្មតាដាសច្ចំ (ប្រហែល ៤០០ ម៉ែត្រ) និងទឹកផុសតាដារូងចន្ទ (ចម្ងាយ ២១០ ម៉ែត្រពីទីនោះ)។ សម្រាប់ទឹកផុសតាដារូងចន្ទ ទេសចរអាចបើករថយន្តឡើងដល់កន្លែងងូតទឹក និងអង្គុយលេងតែម្ដង។ ទឹកផុសរូងតាចន្ទមិនសូវជាធំប៉ុន្មានតែអាចឲ្យមនុស្សខ្ពង់ ៥០ ទៅ ៦០ នាក់ងូតទឹកដ៏ត្រជាក់ឆ្លុះដល់បាតយ៉ាងរីករាយក្នុងពេលដំណាលគ្នា ហើយនៅលើនោះមានក្យុសមួយចំនួនសម្រាប់អ្នកទៅលេងជាលក្ខណៈក្រុម ឬគ្រួសារជួលសម្រាកកម្សាន្តបាន។
ងាកមកទឹកធ្លាក់តាដាសច្ចំវិញ អាចនឿយហត់ក្នុងការឡើងទៅកម្សាន្តបន្តិច ព្រោះមានចម្ងាយឆ្ងាយជាង និងចោតជាងហើយមានមធ្យោបាយតែមួយសម្រាប់ឡើងទៅទីនោះគឺថ្មើរជើង។ តែពេលឡើងទៅដល់អ្នកនឹងមានអារម្មណ៍ស្រស់ស្រាយដោយសារចំហាយទឹកធ្លាក់ដ៏ត្រជាក់ដូចទឹកកក កន្លែងអង្គុយលេង និងការគយគន់ទេសភាពពីកំពូលដ៏ត្រកាល។ អ្នកអាចថតរូប ដេកលេង ឬចូលងូតទឹកដ៏ត្រជាក់បានដោយរីករាយ។
បងស្រី រឿន អ្នកលក់ទឹកអំពៅនៅផ្លូវឡើងរមណីយដ្ឋានទាំងពីរនិយាយថា រមណីយដ្ឋានទើបត្រូវបានអភិវឌ្ឍប្រហែលកន្លះឆ្នាំប៉ុណ្ណោះ។ អ្នកលក់វ័យខ្ទង់ ៣០ ឆ្នាំស្ដើងរៀបរាប់ថា រាល់ថ្ងៃមានទាំងទេសចរជាតិ និងអន្តរជាតិមកលេងឥតដាច់ចន្លោះពី ១០០ ទៅ ២០០ នាក់មិនថា ថ្ងៃឈប់សម្រាក ឬថ្ងៃធម្មតាឡើយ។ ពេលវេលាដែលភ្ញៀវនិយមមកលេងគឺនៅពេលល្ងាចចាប់ពីម៉ោង ៣ ឡើងទៅ។ អ្នកលក់ដដែលសម្ដែងក្ដីរីករាយដែលមានទេសចរមកលេងច្រើនព្រោះអាចបង្កើនចំណូលចិញ្ចឹមគ្រួសារ និងដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍ថ្មីនេះដល់មហាជនទូទៅផង៕
អ្នកប្រហែលជាមិនធ្លាប់បានដឹងទេថា អម្ពិលខ្ចី ជួយខាត់ធ្មេញបានយ៉ាងសស្អាត
ធ្មេញសស្អាត ជាបំណងរបស់មនុស្សស្ទើរគ្រប់គ្នា។ ការស្វែងរកផលិតផលគ្រប់យ៉ាង ដើម្បីសម្រាច់បំណងនេះ
មនុស្សក៏ត្រូវការចំណាយប្រាក់ មានទាំងតិច និងច្រើនក្តី។ ប៉ុន្តែថ្ងៃនេះ លោកអ្នកគ្រាន់តែចំណាយប្រាក់តែ
បន្តិចបន្តួច ឬមិនចាំបាច់ចំណាយផង ប្រសិនបើនៅផ្ចះរបស់អ្នកមានរបស់ទាំងនោះហើយ។
ការជក់បារី ក្រៅពីប៉ះពាល់ដល់សួត និងបង្ករផលអាក្រក់ផ្សេងៗជាច្រើនទៀត ដល់សុខភាព ថែមទាំងធ្វើឲធ្មេញ
ខ្មៅទៀតផង។ ប៉ុន្តែអ្នកអាចកែខៃបញ្ហាកំណកផ្សែងបារីជាប់ធ្មេញរបស់់អ្នកបាន ដោយយកផ្លែអម្ពិលខ្ចីមកកាត់ទទឹង
រួចយកមកដុសខាត់ធ្មេញនោះ វានឹងជួយសម្អាតកំណកផ្សែងបារី និងកំណកកំបោរដែលជាប់នៅលើធ្មេញបាន។
ចង់ស្វែងរកការងារសូមចុចទីនេះ www.goto-hr.com
ចំណាយពេលត្រឹមតែ ៥ ទៅ ១០ នាទីក្នុងមួយថ្ងៃ នោះបញ្ហាក្លៀកខ្មៅនឹង លែងតាមមករំខានអ្នកទៀតហើយ
សូមចុចមើលវីដេអូខាងក្រោម ហើយសាកល្បងអនុវត្តន៍ទាំងអស់គ្នាណា :
- ចង់ស្វែងរកការងារធ្វើ សូមចុចទីនេះ : www.goto-hr.com
វិជ្ជាធ្វើម្ហូប ៖ ឆាគ្រឿងត្រីអណ្ដែង ដែលមានរសជាតិឈ្ងុយឆ្ងាញ់
ខាងក្រោមនេះ គឺជាមុខម្ហូបឆាគ្រឿងត្រីអណ្ដែង ដែលលោកអ្នកអាចសាកល្បងធ្វើញុំានៅពេលចុងសប្ដាហ៍ ឬពេលណាមួយបាន។
+គ្រឿងផ្សំ
ត្រីអណ្តែងកាត់ជាកង់ៗ ៥00ក្រាម, ទឹកធម្មតា ១កែវ, រំដេងហាន់សាប់ស្តើងៗ ២ស្លាបព្រាបាយ, ម្ទេសដៃនាងហាន់បញ្ឆិតៗ ១-២គ្រាប់, ស្លឹកម្រះព្រៅ ១វែក, ស្ករត្នោត ១ស្លាបព្រាកាហ្វេ, ប៊ីចេង ១ស្លាបព្រាកាហ្វេ, អំបិលបន្តិបន្តួច, ប្រេងឆា ២ស្លាបព្រាបាយ។
+គ្រឿងផ្សំ គ្រឿងឆា
ម្ទេសក្រៀម ១ស្លាបព្រាបាយ, រំដេងហាន់ ១ស្លាបព្រាបាយ, គល់ស្លឹកគ្រៃហាន់ ១ស្លាបព្រាបាយ, សំបកក្រូចសើច ១ចំហៀងផ្លែ, ខ្ទឹមស ១ស្លាបព្រាបាយ, ម្រេចគ្រាប់ ១ស្លាបព្រាបាយ, ល្មៀតហាន់ ២ស្លាបព្រាកាហ្វេ, កាពិ ១ស្លាបព្រាកាហ្វេ, អំបិល ១-២ស្លាបព្រាកាហ្វេ។
+របៀបធ្វើ:
- យកគ្រឿងផ្សំគ្រឿងឆាទាំងអស់មកបុកឲម៉ដ្ធ រួចដាក់ឆាឲឈ្ងុយ ទើបដាក់ត្រីអណ្តែងចូល ឆាជាមួយគ្រឿងផ្សំនោះ ត្រឡប់ចុះឡើងមួយសន្ទុះ សឹមដាក់ទឹកចូល បើកភ្លើងឲខ្លាំង។ បន្ថែមរសជាតិដោយដាក់អំបិល ស្ករត្នោត ប៊ីចេង ឬម្សៅស៊ុប ភ្លក្សមើលឲល្មម។
-
នៅពេលត្រីអណ្តែងឆ្អិនល្អហើយ ទើបដាក់រំដេងហាន់ ស្លឹកម្រះព្រៅ និងម្ទេសដៃនាងហាន់ ចូលទៅរួចដួសយកមកទទួលទានទាន់នៅក្តៅៗ
- ចង់ស្វែងរកការងារធ្វើសូមចុចទីនេះ: www.goto-hr.com
ថ្មតាដាសច្ចំ រមណីយដ្ឋានទឹកធ្លាក់ថ្មីកំពុងល្បីនៅកំពត
ខេត្តកំពតមានប្រជាប្រិយដោយសារគោលដៅទេសចរណ៍ល្បីមួយចំនួនដូចជា រមណីយដ្ឋានឋានសួគ៌បូកគោ ទឹកឈូ កំពង់ត្រាច អគារចំណាស់សម័យបារាំងជាដើម។ ដោយឡែក រមណីយដ្ឋានធម្មជាតិថ្មីមួយទើបត្រូវបង្កើតឡើងប្រហែលកន្លះឆ្នាំប៉ុណ្ណោះគឺរមណីយដ្ឋានថ្មតាដាសច្ចំបានទាញទេសចរទាំងខ្មែរ និងបរទេសទៅកម្សាន្តឥតដាច់ដោយសារទឹកធ្លាក់ដ៏ស្រស់ស្អាត និងទេសភាពជួរភ្នំដ៏គួរឲ្យទាក់ភ្នែកតាមផ្លូវឡើងទៅកាន់ទីនោះ។
បើធ្វើដំណើរពីខេត្តកំពតតាមផ្លូវឆ្ពោះទៅរមណីយដ្ឋានទឹកឈូអ្នកនឹងចំណាយពេលប្រហែល ៣០ នាទី ឬលើសនេះបន្តិចបន្តួច។ ទៅហួសរមណីយដ្ឋានទឹកឈូប្រហែល ៥ គីឡូម៉ែត្រអ្នកនឹងឃើញផ្លូវបត់ចូលរមណីយដ្ឋានទឹកធ្លាក់ថ្មតាដាសច្ចំ ដោយត្រូវចំណាយពេលឡើងទៅប្រហែល ១៥ ទៅ ២០ នាទីទៀត។ ស្ថានភាពផ្លូវមិនជាស្រួល តែក៏មិនពិបាកខ្លាំងព្រោះទើបឈូសឆាយធ្វើថ្មីៗដែលរថយន្ត និងម៉ូតូអាចឡើងទៅដល់។ រថយន្តទាបៗអាចពិបាកឡើងបន្តិចព្រោះអាចមានជង្ហុក និងផ្លូវមិនស្មើដោយអន្លើ។ ចំណុចដែលគួរឲ្យប្រុងប្រយ័ត្នមួយទៀតគឺ ស្ថានភាពផ្លូវអាចរអិលដោយកន្លែងនៅពេលមានភ្លៀងធ្លាក់ ដូច្នេះគួរជ្រើសរើសពេលវេលាដែលមិនមានភ្លៀងឡើងទៅកម្សាន្តជាការល្អ។
តាំងពីផ្លូវចូលទៅអ្នកនឹងឮសំឡេងទឹកហូរតាមប្រឡាយក្បែរផ្លូវឥតដាច់នាំអារម្មណ៍ឲ្យនឹកដល់ទឹកធ្លាក់ដែលត្រូវទៅលេងតាំងតែពីច្រកចូលរួចទៅហើយ។ ពេលឡើងទៅដល់អ្នកត្រូវបង់ថ្លៃចូលកម្សាន្តគឺសម្រាប់ជនបរទេស (៣ដុល្លារ) ទេសចរក្នុងស្រុក (៣ពាន់រៀល) ម៉ូតូ (១ពាន់រៀល) រថយន្តទេសចរណ៍ (៥ពាន់រៀល) រថយន្តធុនធំ (១ម៉ឺនរៀល) និងអ្នកចង់ថតរូបអាពាហ៍ពិពាហ៍ (៥ម៉ឺនរៀល)។
ចូលទៅជិតដល់អ្នកអាចចតយានយន្ត និងម៉ូតូនៅចំណតដែលមានអ្នកលក់ទឹកអំពៅ នំនែក និងវត្ថុអនុស្សាវរីយ៍នានាដោយមិនបាច់បង់ប្រាក់បន្ថែម។ នៅទីនោះ អ្នកនឹងឃើញផ្លាកបង្ហាញទិសដៅពីរទី ១ គឺ ទឹកធ្លាក់ថ្មតាដាសច្ចំ (ប្រហែល ៤០០ ម៉ែត្រ) និងទឹកផុសតាដារូងចន្ទ (ចម្ងាយ ២១០ ម៉ែត្រពីទីនោះ)។ សម្រាប់ទឹកផុសតាដារូងចន្ទ ទេសចរអាចបើករថយន្តឡើងដល់កន្លែងងូតទឹក និងអង្គុយលេងតែម្ដង។ ទឹកផុសរូងតាចន្ទមិនសូវជាធំប៉ុន្មានតែអាចឲ្យមនុស្សខ្ពង់ ៥០ ទៅ ៦០ នាក់ងូតទឹកដ៏ត្រជាក់ឆ្លុះដល់បាតយ៉ាងរីករាយក្នុងពេលដំណាលគ្នា ហើយនៅលើនោះមានក្យុសមួយចំនួនសម្រាប់អ្នកទៅលេងជាលក្ខណៈក្រុម ឬគ្រួសារជួលសម្រាកកម្សាន្តបាន។
ងាកមកទឹកធ្លាក់តាដាសច្ចំវិញ អាចនឿយហត់ក្នុងការឡើងទៅកម្សាន្តបន្តិច ព្រោះមានចម្ងាយឆ្ងាយជាង និងចោតជាងហើយមានមធ្យោបាយតែមួយសម្រាប់ឡើងទៅទីនោះគឺថ្មើរជើង។ តែពេលឡើងទៅដល់អ្នកនឹងមានអារម្មណ៍ស្រស់ស្រាយដោយសារចំហាយទឹកធ្លាក់ដ៏ត្រជាក់ដូចទឹកកក កន្លែងអង្គុយលេង និងការគយគន់ទេសភាពពីកំពូលដ៏ត្រកាល។ អ្នកអាចថតរូប ដេកលេង ឬចូលងូតទឹកដ៏ត្រជាក់បានដោយរីករាយ។
បងស្រី រឿន អ្នកលក់ទឹកអំពៅនៅផ្លូវឡើងរមណីយដ្ឋានទាំងពីរនិយាយថា រមណីយដ្ឋានទើបត្រូវបានអភិវឌ្ឍប្រហែលកន្លះឆ្នាំប៉ុណ្ណោះ។ អ្នកលក់វ័យខ្ទង់ ៣០ ឆ្នាំស្ដើងរៀបរាប់ថា រាល់ថ្ងៃមានទាំងទេសចរជាតិ និងអន្តរជាតិមកលេងឥតដាច់ចន្លោះពី ១០០ ទៅ ២០០ នាក់មិនថា ថ្ងៃឈប់សម្រាក ឬថ្ងៃធម្មតាឡើយ។ ពេលវេលាដែលភ្ញៀវនិយមមកលេងគឺនៅពេលល្ងាចចាប់ពីម៉ោង ៣ ឡើងទៅ។ អ្នកលក់ដដែលសម្ដែងក្ដីរីករាយដែលមានទេសចរមកលេងច្រើនព្រោះអាចបង្កើនចំណូលចិញ្ចឹមគ្រួសារ និងដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍ថ្មីនេះដល់មហាជនទូទៅផង៕
You must be logged in to post a comment.