Monthly Archives: December 2014

ជួយ​​បេក្ខនារី​កម្ពុជា​​ឲ្យ​ឈ្នះ ​កញ្ញា​ឯក​អន្តរជាតិ​គ្រាន់​តែ​ចុច​លើ​រួប​របស់​នាង


9fe91198

 

រាជធានី​ភ្នំពេញ​ បន្ទាប់​ពី​បាន​ ក្លាយ​ជា​ អ្នក​ឈ្នះ​នៃ​ការ​​ប្រកួត​​ បវរកញ្ញា​ឯក​ទេសចរណ៍​អន្តរជាតិ​កម្ពុជា​ កញ្ញា​ ថន ស្រីណៃ ​ត្រូវ​បាន​ទទួល​ការ​បណ្តុះបណ្តាល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ដោយ​គ្រូ បង្រៀន​រាំ​ និង​ គ្រូ​ដើរ​ម៉ូត​​ដែល​ត្រូវ​បាន​ជ្រើស​រើស​យ៉ាង​សំរិតសម្រាង​ពី​ក្រុម​ហ៊ុន​​ Aplus Asia Network Co.Ltdដើម្បី​ធ្វើ​ជា​គំរូ​ ក្នុង​ការ​ចូល​រួម​ប្រកួត​បវរកញ្ញា​ឯកទេសចរណ៍​អន្ដរជាតិ​ចុង​ក្រោយ​ ដែល​ធ្វើ​នៅ​ ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ ២០១៤ ។

ថន ស្រីណៃ របស់​កម្ពុជា​ដើរ​មុខ

ថន ស្រីណៃ របស់​កម្ពុជា​ដើរ​មុខ

ក្នុង​ចំណោម​បេក្ខនារី​ជា​ច្រើន​មក​ពី​ពិភពលោក​ដែល​ចូល​រួម​ក្នុង​ប្រកួត​ នេះ ​កញ្ញា ថន ស្រីណៃ ក្លាយ​ជា​បេក្ខនារី​លេច​ធ្លោ​ម្នាក់​ដែល​ទទួល​បាន​ការ​សរសើរ​ពី​លោក​ គ្រូអ្នក​គ្រូម៉ូដែល​នៅ​ទីនោះ​ពី​ស្មាមញញឹម​ និង​ ទេព​កោសល្យ​របស់​នាង​ និង​ ឆាប់​ទទួល​បាន​មេរៀន​ផ្សេងៗ​ពី​គ្រូ​ យ៉ាង​លឿន​ ជាង​បេក្ខនារី​ដ៏​ទៃ។​
ទាក់​ទងទៅ​នឹង​បញ្ហា​នេះ​ ស្រីណៃ​ បាន​និយាយថា​ «ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​រំភើប​ណាស់​ដែល​ បាន​ក្លាយ​ជា​អ្នក​ឈ្នះ​​ កម្មវិធី​បវរកញ្ញា​ឯក​ទេសចរណ៍​កម្ពុជា​លើក​ទីពីរ​ និង​មាន​មោទនភាព​ ​​ជា​តំណាង​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ទៅ​ប្រកួត​បន្ត​នៅ​ប្រទេស​ម៉ាឡេស៊ី ​ដើម្បី​លើក​កម្ពស់​ វិស័យ​ទេសចរណ៍​ បេតិកភណ្ឌ​វប្បធម៌​ របស់​យើង​និង ​ភាព​ស្និទ្ធស្នាល​របស់​ប្រជាជន​កម្ពុជា​ដែល​មាន”។

Sreynai-2

 

នាង​បាន​បន្ថែម​ទៀត​ថា​ ក្នុង​នាម​ជា​ ឯក​អគ្គរដ្ឋទូត​ទេសចរណ៍​សម្រាប់​ ឆ្នាំ ២០១៥ក្តីសង្ឃឹម របស់​កញ្ញា​គឺ​នឹង​បង្ហាញ​ពិភពលោក​នូវ​ភាព​ស្រស់​ស្អាត​នៃ​ប្រទេស​របស់​យើង​ និង​ការ​អញ្ជើញ​ អ្នក​រាល់គ្នា​នៅទី​នោះ​ក្នុង​ពិភពលោក​ឱ្យ​អញ្ជើញ​មក​ទស្សនា​ប្រាសាទ​ ប្រាសាទ​អង្គរ​ដ៏​ល្បីល្បាញ​ និង​ ភាព​រួសរាយ​របស់​ប្រជាជន​កម្ពុជា​ និង​ ឆ្នេរ​សមុទ្រ​ដ៏ស្រស់​ស្អាត​របស់​ប្រទេស​កម្ពុជា។

លើស​ពី​នេះ​ទៀត​ ស្រីណៃ​ បាន​បញ្ជាក់​ថា ​ « ខ្ញុំ​សង្ឃឹម​តាម​រយៈ​ ការ​ក្លាយ​ជា​អ្នក​ឈ្នះ ​ខ្ញុំ​ក៏​អាច​ ពូកែ​នៅ​ក្នុង​ការ​សិក្សា​របស់​ខ្ញុំ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​មួយ​កម្រិត​ទៀត​ ដូច​ជា​ការ​សិក្សា​ ភាសាអង់គ្លេស​និង​ ការ​រចនាម៉ូដ​ជាដើម។ ក្រៅ​ពីនេះ​ពីនេះ​ទៀត​ខ្ញុំ​ក៏​សម្តែង​ការ​ដឹង​គុណ​ដល់​ក្រុមហ៊ុន​ Aplus Asia Network Co.Ltd​ ដែល​ជា​ក្រុម​ហ៊ុន​កាន់​សិទ្ធិ​ជា​ផ្លូវ​ការ​សម្រាប់​ បវរកញ្ញា​ ទេសចរណ៍​អន្តរជាតិ​កម្ពុជា​ ដែល​ជួយ​​ឲ្យ​ខ្ញុំ​ក្នុង​ការ​សម្រេច​បាន​នូវ​គោល​ដៅ​នៅ​ក្នុង​ជីវិត​ របស់ខ្ញុំ”។​

Thorn-Sreynai-3

មុន​ពេល​ នាង​បាន​ចេញ​ដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី ​កញ្ញា​ដែល​ពោរពេញ​ដោយ​ទេពកោសល្យ​រូប​នេះ​ ក៏​សម្តែង​ការ​អរគុណ​ដល់​ ក្រុម​គ្រួសារ​ សាច់ញាតិ​ និង​មិត្តភក្តិ​ របស់​នាង​ និង​អ្នក​គាំទ្រ​ គ្រូ​បង្រៀន​ អ្នក​រៀប​ចំ​កម្មវិធី​ ដែល​បាន​ជួយ​​ឲ្យ​នាង​ក្នុង​ការ​ធ្វើ​ឱ្យ​ក្តី​សុបិន្ត​ របស់​នាង​ក្លាយ​ជា​ការ​ពិត។ ​ នាង​បាន​ប្តេជ្ញា​ថា​ នឹង​ធ្វើ​ល្អ​បំផុត​ នៅ​ពេល​ដែល​នាង​ទៅ​ប្រកួត​ក្នុង​វគ្គផ្តាច់​ព្រ័ត្រ​ នៅ​លើក​ទី១៨​ សំរាប់​កម្មវិធី កញ្ញា​ឯកទេសចរណ៍​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី នៅ​ខែ​ធ្នូនេះ។​

ទាក់ទង​ទៅ​នឹង​ព្រឹត្តិការណ៍​នេះ​ អ្នក​រៀប​ចំ​កម្មវិធី​ឯក​ទេសចរណ៍​អន្តរជាតិ​កម្ពុជា​ និង​ ជា​អគ្គនាយក​ប្រចាំ​ប្រទេស​នៃ​ក្រុម​ហ៊ុន​ Aplus Asia Network បាន​មាន​ប្រសាសន៍​ថា​ « វិធី​កញ្ញា​ឯក​ទេសចរណ៍​អន្តរជាតិ​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​ Tan Sri Datuk Danny Ooi​ជាមួយ​នឹង​គោល​ដៅ​នៃ​ ការ​ការ​លើក​កម្ពស់​ «វិស័យ​ទេសចរណ៍ ​វប្បធម៌ និង​ មិត្តភាព »។​ ភាព​មហស្ចារ្យ​ និង គុណសម្បត្តិ​ទាំងនេះ​ ត្រូវ​បាន​កើត​ឡើង​ដោយ​ការ​ចូល​រួម​របស់​សហគមន៍​ក្នុង​ស្រុក​ និង​សកម្មភាព​ឧបត្ថម្ភ​នានា​ក្នុង​ព្រឹត្តិការណ៍​នេះ​ហើយ​ព្រឹត្តិការណ៍​នេះ ​ត្រូវ​បាន​គាំទ្រ​ និង​ ទទួល​ស្គាល់​ដោយ​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ ក្រសួង​ទេសចរណ៍​ និង​ ក្រសួង​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ លោកEric Lim សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ស្រីណៃ​ នឹង​សំដែង​ដ៏​ល្អ​បំផុត​ ជា​មួយ​ និង​ ទេពសោសល្យ​ និង​ សម្រស់​របស់​នាង​ ដើម្បី​ទទួល​បាន​ពាន់​រង្វាន់​សម្រាប់​ខ្លួន​នាង​ផ្ទាល់ ​និង​សម្រាប់​មុខ​មាត់​​ឲ្យ​ប្រទេស​កម្ពុជា។

Thorn-Sreynai

នុង​នាម​ជា​អ្នក​រៀប​ចំព្រឹត្តិការណ៍ EricLimបាន​អំពាវ​នាវ​ឱ្យ​ ប្រជាជន​គ្រប់​គ្នា​នៅ​ក្នុង​ប្រទេស​កម្ពុជា​បន្ត​ការ​គាំទ្រ​ដល់​បេក្ខនារី ​យើង​ តាម​រយៈ​ការ​ចូល​រួម​បោះឆ្នោត​​ឲ្យ​ស្រីណៃ ក្នុង​គោល​បំណង​ ធ្វើ​ឱ្យ​នាង​ក្លាយ​ជា​អ្នក​ឈ្នះ​ពាន​រង្វាន់​ផ្សេង​ៗដែល​រៀប​ចំឡើង​ដោយ​ អ្នក​រៀប​ចំ​កម្មវិធី​បវរកញ្ញា​ឯក​ទេសចរណ៍​អន្តរជាតិ​ដោយ​វិធី​ងាយ​ថា​ « ​អ្នក​ទាំង​អស់​គ្នា​នៅទូទាំង​ប្រទេស អាច​បោះ​ឆ្នោត​ឱ្យ​បេក្ខនារីយើង ថន​ស្រីណៃ​ ដោយ​គ្រាន់​តែចូល​ទៅ​គេហទំព័រ​ http://beautycontest.andaman.com.my​ បន្ទាប់​មក​ចុច​លើ​បេក្ខនារី​កម្ពុជា​មុខ​គេ​បង្អស់​ ហើយ​ចាំ​ចុច​លើ​បេក្ខនារី​មក​ពី​ប្រទេស​ដ៏​ទៃ​ជា​ខាង​ក្រោយ”។

អត្ថបទ៖​ sabay

អីយ៉ា..! ប៊ុត សីហា ច្រៀងឆ្លើយឆ្លង ជាមួយ មាស សុខសោភា ពិតជាពីរោះ មែន..! (មាន​ Video)


9fe91198

ភ្នំពេញ៖ ពិតជាធ្វើឲ្យប្រិយមិត្ត ទាំងអស់គ្នា ជក់ចិត្តយ៉ាងខ្លាំង ជាក់ជាមិនខាន នៅពេលដែល ទស្សនិកជន បានទស្សនាវីដេអូ មួយនេះរួច ជាមួយនឹងម្ចាស់ ពានរង្វាន់ The Voice Cambodia រដូវកាលទី១ លោក ប៊ុត សីហា បានច្រៀងឆ្លើយឆ្លង ជាមួយនឹង កំពូលតារា ចម្រៀងស្រី ដ៏មានប្រជាប្រិយភាព មួយរូប របស់ផលិតកម្ម Town គឺ មាស សុខសោភា ក្នុងពិធីរៀប អាពាហ៍ពិពាហ៍ មួយក្នុងក្រុង ប៉ោយប៉ែត កាលពីពេលថ្មីៗនេះ ។

យ៉ាងណាមិញ ជាមួយនឹងការ ច្រៀងចម្រៀងមួយបទ ឆ្លើយឆ្លងគ្នា របស់តារា ទើបតែរះ ក្នុងផលិតកម្ម ហង្សមាស ប៊ុត សីហា និង មាស សុខសោភា មានចំណងជើងថា “ថ្មគោល ស្រមោលស្នេហ៍” គឺបានទទួលការគំាទ្រ យ៉ាងខ្លាំង ពីសំណាក់មហាជន មួយចំនួនធំ ជាពិសេសនោះ គឺអ្នកលេង បណ្តាញទំនាក់ទំនង សង្គម Facebook តែម្តង ដែលបាននំាគ្នា Share និងអ្នកខ្លះទៀត បាននំាគ្នា Comment សរសើរពី តារាពីរដួងនេះ មិនដាច់ពីមាត់ នោះទេ ៕

291324248486faf62ec62d2136565

ផ្តល់សិទ្ធដោយ ដើមអម្ពិល

អត្ថប្រយោជន៍ ទាំង 8 នៃការ រត់ហាត់ប្រាណ យ៉ាងតិច ៥នាទី ជារៀងរាល់ថ្ងៃ ដែលអ្នក មិននឹកស្មានដល់!


9fe91198

យើងគ្រប់គ្នា បានដឹងមកហើយថា ការហាត់ប្រាណគឺមាន ប្រយោជន៍សំខាន់ណាស់សំរាប់សុខភាព ។តែមានការយល់ឃើញ ខុសគ្នាជា ច្រើន អំពី ការចំណាយពេលវេលា សំរាប់ការ ហាត់ប្រាណជាប្រចាំថ្ងៃ ដើម្បីផ្តល់ប្រយោជន៍ដល់សុខ ភាពកាន់តែប្រសើរ។ យ៉ាងណាមិញ មានការស្វែង ស្រាវជ្រាវថ្មីមួយ បានបង្ហាញថា សូម្បីតែ ការរត់ហាត់ប្រាណឲ្យបាន ៥នាទី ជារៀងរាល់ថ្ងៃ ក៏អាចផ្តល់គុណ ប្រយោជន៍ ដល់ សុខភាព យ៉ាង សម្បើម ទាំង៨យ៉ាងដូចដែល នឹងរៀបរាប់ខាងក្រោមនេះ ៖

28092048a75d8aea4782aa9093898

១. កាត់បន្ថយឱកាស ប្រឈមមុខនឹង ជំងឺបេះដូងនិងសួត៖ បញ្ហាជំងឺបេះដូង និងសួតជា ជំងឺកាចសាហាវដែល បានសម្លាប់មនុស្ស ជាច្រើននាក់។ ក្នុងនោះ តាមរយៈការ សិក្សាមួយ បោះពុម្ព ផ្សាយដោយ សាកលវិទ្យាល័យអាមេរិក Cardilogy ដែលបានធ្វើការសិក្សាលើ មនុស្សជំទង់ ៥៥,០០០នាក់ ទម្លាប់ធ្វើការហាត់ប្រាណ ជាប្រចាំ លើស ១៥ឆ្នាំ មានសុខភាពបេះដូង និង សួតល្អ។ ក្នុងនោះក៏បាន បញ្ជាក់ថា ការរត់ ហាត់ប្រាណ ជាប្រចាំ អាចចាប់ពី ៥នាទី  កាត់បន្ថយអត្រានៃ ការឈានដល់ ជំងឺបេះដូង និង សួត បានពាក់កណ្តាល ផងដែរ។

២. កាត់បន្ថយ ការប្រឈមមុខ នឹងការស្លាប់៖ ការសិក្សាដដែល ខាងលើ ក៏បានរកឃើញថា មនុស្សដែលបាន ហាត់ប្រាណ ជាប្រចាំ តិចជាង ៥០នាទី ជារៀងរាល់ សប្តាហ៍ អាចកាត់បន្ថយ ការឈានដល់ ការស្លាប់ពី ជំងឺច្រើនប្រភេទ រហូតដល់ មួយភាគបី បើប្រៀបធៀបទៅនឹង អ្នកមិនដែលរត់ហាត់ប្រាណ ទាល់តែសោះ។ ការសិក្សាបញ្ជាក់ថា ការរត់ហាត់ប្រាណ ពី ៥ ទៅ ១០នាទី ជារៀងរាល់ថ្ងៃ ឬ ពី ១៥ ទៅ ៣០នាទី ក្នុងថ្ងៃចុងសប្តាហ៍ អាចជួយឲ្យកាត់បន្ថយ នៃការប្រឈមមុខ នឹងសេចក្តីស្លាប់បានដូចគ្នា។

៣. អាចធ្វើឲ្យ អាយុវែង ជាងមុន ៣ឆ្នាំ ៖ ការរត់ ហាត់ប្រាណ យ៉ាងតិច ៥នាទី រាល់ថ្ងៃ មិនត្រឹមតែ កាត់ បន្ថយការប្រឈម មុខនឹងការស្លាប់ ទេ ប៉ុន្តែថែមទាំង អាចបង្កើនអាយុ រហូតដល់ បីឆ្នាំទៀតផង។ ការសិក្សា ដែលមាន អ្នកចូលរួម ៥៥,០០០ ខាងលើ ក៏បានរកឃើញថា អ្នកបាន រត់ ហាត់ប្រាណ ជាទៀងទាត់ អាចរស់នៅ បានយូរ ៣ឆ្នាំបន្ថែមទៀត។ ដូច្នេះការ ហាត់ប្រាណ អាចបន្ថែម ឲ្យអ្នកមានជីវិត ជាង ៨០០ថ្ងៃ បន្តទៀតផងដែរ។

៤. ធ្វើឲ្យសម្ពាធឈាម ដំណើរការល្អ៖  អត្ថបទមួយ ដែលផ្សាយ លើទស្សនា វដ្តីសុខភាព European Journal of Preventative Cardiology បានផ្សាយថា អ្នកស្រាវជ្រាវ បានបង្ហាញ អំពីការសិក្សា បញ្ហាសុខភាពមួយថា ការរត់ ហាត់ប្រាណ ជាប្រចាំ នឹងធ្វើឲ្យ បេះដូង របស់អ្នក កាន់តែល្អប្រសើរ ហើយចលនានៃសម្ពាធឈាម ក្នុងរាងកាយក៏ល្អ ផងដែរ។ សុខភាពសម្ពាធ ឈាមល្អ អាចនឹងកាត់បន្ថយ នូវគ្រោះថ្នាក់បណ្តាលឲ្យ គាំងបេះដូង និង ជំងឺដាច់សរសៃឈាមបាន។

៥. កាត់បន្ថយ ជាតិស្ករ ក្នុងរាងកាយ៖ នៅពេលអ្នកពិសា ជាតិស្ករច្រើនពេក អាចបណ្តាលឲ្យកើតជម្ងឺ ច្រើនប្រភេទ ក្នុងនោះ ជំងឺទឹកនោម ផ្អែម ជាជំងឺ គួរឲ្យព្រួយបារម្ភ ជាងគេ។ តាមរបាយការណ៍ ឲ្យដឹងថា ជាប្រចាំឆ្នាំ មានប្រជាជនអាមេរិក ៧១,០០០ នាក់ បានកើតជំងឺទឹកនោមផ្អែម ហើយក្នុងនោះ បើតាមការស្រាវជ្រាវពី វិទ្យាស្ថានវេជ្ជសាស្ត្រ The Kowsar របស់សហរដ្ឋអាមេរិក បានណែនាំថា ការហាត់ប្រាណ ដោយរត់ ជាប្រចាំ ក៏អាច ជួយ កាត់បន្ថយបរិមាណ ជាតិស្ករក្នុងឈាម របស់មនុស្ស ដែលកើតមាន ជំងឺទឹកនោមផ្អែម រួចហើយ បានដែរ។

៦. ធ្វើឲ្យមានអារម្មណ៍ល្អ ៖ ការរត់មិនត្រឹមធ្វើឲ្យ សុខភាពរាងកាយ ល្អនោះទេ ប៉ុន្តែ វាថែមទាំងផ្តល់ ប្រយោជន៍ ច្រើនដល់ សុខភាពផ្លូវចិត្ត និងអារម្មណ៍ផងដែរ។ ក្នុងនោះ អ្នកវិទ្យាសាស្ត្រ បានរកឃើញ និង គាំទ្រ លើការ រត់ ពិតជាធ្វើឲ្យមាន អារម្មណ៍ស្រស់ថ្លា។ ការសាកល្បង រត់ យ៉ាងតិច ៥នាទី រាល់ព្រឹក វាក៏អាចធ្វើឲ្យ អ្នមានអារម្មណ៍ល្អ ឬអាចមានអារម្មណ៍ ស្រស់ស្រាយពេញមួយថ្ងៃ។

៧. ធ្វើឲ្យគេងលក់ស្រួល ៖ យោងទៅតាម អត្ថបទមួយ ក្នុងទស្សនាវដ្តី Adolescent Health  បានលើកយក ការសិក្សាក្នុង ឆ្នាំ២០១២ អំពីការរត់ហាត់ប្រាណពេលព្រឹក មួយ ដោយបង្ហាញថាការ រត់ហាត់ប្រាណ ជាប្រចាំ រាល់ព្រឹក អាចជំរុញឲ្យមាន ការគេងពេលយប់ ល្អ ប្រសើរ នៅក្នុងក្រុមយុវវ័យ មានសុខភាពល្អ ។

៨. ធ្វើឲ្យខួរក្បាល ឆ្លាតវាងវៃ៖ នេះបើយោងតាមការ សិក្សាមួយផ្សាយដោយ ទស្សនាវដ្តី Journal of Psychiatry បានណែនាំថា ការហាត់ប្រាណជាទៀងទាត់ អាចបង្កើន តួនាទីច្រើន ក្នុងខួរក្បាល ដែលអាចកាត់បន្ថយ បញ្ហាអសមត្ថភាព ក្នុងការសិក្សា។ ដូច្នេះ បានជា សាលារៀន ភាគច្រើន បានអនុវត្តន៍ឲ្យ សិស្ស ព្យាយាមហាត់ប្រាណ ពេលព្រឹក ដើម្បីអាចសិស្សមាន សុខភាពខួរក្បាល និង រាងកាយល្អព្រមគ្នា៕

ទាំង ៨ ចំនុចខាងលើនេះ ជាគុណប្រយោជន៍ នៃការ រត់ ហាត់ប្រាណជាប្រចាំ ទោះបីជាត្រឹម ៥នាទី ក៏មាន ប្រយោជន៍ដែរ ដូច្នេះ ដើម្បីទទួល សុខភាព គួរតែព្យាយាម បូកបញ្ចូល ការ រត់ ហាត់ប្រាណចូលក្នុង សកម្មភាពប្រចាំថ្ងៃ របស់អ្នក ៕

ប្រភព បរទេស

ដឹងទេ! 10 យ៉ាងនេះ អាចធ្វើឲ្យអ្នក លូតកម្ពស់បាន


9fe91198បញ្ហាកម្ពស់ ក៏ជា បញ្ហាចោទមួយ សំរាប់មនុស្សគ្រប់រូប ជាពិសេស ទៅលើ ក្រុមយុវជនប្រុសៗ ពីព្រោះ ពេលមានកម្ពស់ទាប គឺមើលទៅ ហាក់ មិនសូវសង្ហារ ជាដើម។ កត្តាជាច្រើន ដែលបណ្តាលឲ្យ មនុស្សមួយចំនួន មិនអាច លូតកំពស់ខ្ពស់បាន អាចមកពី បញ្ហាតំណពូជ អាយុ របបអាហារ មានទម្លាប់មិនល្អ ដូចជា ការជក់បារី ផឹកគ្រឿងស្រវឹង និង មិនមានទម្លាប់ លេងកីឡា ហាត់ប្រាណ ជាដើម។ សម្រាប់ថ្ងៃនេះ ខ្មែរឡូត បានដកស្រង់អត្ថបទមួយ ពីគេហទំព័រសុខភាព មកបង្ហាញពី លំហាត់ប្រាណ និង ការលេងកីឡា ទាំង១០ ប្រភេទ អាចជួយ ឲ្យលូតកម្ពស់ បានដូចខាងក្រោមនេះ ៖

2413550693d467d587bb2bb137683-md

 

១. ហែលទឹក ៖  ការហាត់ប្រាណ ដោយហែលទឹក មានអត្ថប្រយោជន៍ជាច្រើន សំរាប់សុខភាព ហើយវាថែមទាំងជួយឲ្យ លូតកំពស់ និងមានរាង សង្ហារ បានទៀតផង ដោយសារតែពេល ហែលទឹក អ្នកនឹងត្រូវការប្រើប្រាស់ សាច់ដុំគ្រប់កន្លែងក្នុងរាងកាយ។ សំរាប់ការហែលទឹក អ្នកជំនាញបានណែនាំថា គួរហែលក្បាច់កង្កែប ព្រោះអាច ជួយពន្លូតកំពស់ ដោយការហែលក្បាច់នេះ អ្នកអាច ប្រើសាច់ដុំ ជើង និងដៃ ដែលអាចឲ្យខ្លួនប្រាណ លូតកម្ពស់បានខ្ពស់ ជាងមុន។

241109443da739211a1cdee112962

២. ហាត់ប្រាណ ដោយទាញ និង ពត់ខ្លួន៖ ការហាត់ប្រាណ ដោយទាញខ្លួន និង ដៃជើង ជាការហាត់ប្រាណ បែបងាយស្រួល និងសាមញ្ញា ប៉ុន្តែពេញនិយម សម្រាប់អ្នកចង់បាន កម្ពស់ខ្ពស់។ ការទាញដៃជើង ធ្វើឡើង នៅចំណុច ដែលរាងកាយលូតលាស់ ដូច្នេះជាហេតុធ្វើឲ្យ រាងកាយងាយស្រួល លូតកម្ពស់។ ការហាត់ប្រាណបែបនេះ អាចធ្វើ ជាប្រចាំ យ៉ាងតិច ១៥នាទី ក្នុងមួយថ្ងៃ ហើយធ្វើ ពីរ ឬ ច្រើនដង ក៏បាន ក្នុងមួយថ្ងៃ។

24111138fa1e9c965314ccd113991

៣. ហាត់ យូហ្គា (yoga ) ៖  ការហាត់ យូហ្គា ក៏អាចជួយ ទាញសាច់ដុំរាងកាយ និង ឲ្យមានកម្ពស់ខ្ពស់ ផងដែរ។ ការហាត់ យូហ្គា អ្នកត្រូវចាំ បាច់ ប្រើកំរាលក្រាល ហើយបន្ទាប់មក អ្នកអាចអនុវត្ត ដោយដាក់ ពោះ និង ទ្រូង នៅលើកំរាល បន្ទាប់មក ដាក់ដៃទៅមុខ ហើយជើងលើកឡើងលើ ដូចក្នុងរូបភាព។ ប៉ុន្តែ ការហាត់ យូហ្គា គឺមានច្រើន របៀបទៀត ដែលអ្នកអាចចូលរៀន ក្នុងថ្នាក់បង្រៀនការហាត់យូហ្គា បាន។

24111147d9f51af02f0e317115509

៤. ការលេងកីឡាបាល់បោះ៖ កីឡាបាល់បោះ គឺជាកីឡាមួយប្រភេទ ដែលអាច ធ្វើឲ្យសាច់ដុំទាំងអស់ នៃរាងកាយ មានចលនា និង អាចជួយ ឲ្យពន្លូត កម្ពស់បាន។ ប្រសិនបើអ្នក លេងបាល់បោះ នោះអ្នកនឹងត្រូវការ លោតឲ្យបានខ្ពស់ ដែលចលនានេះហើយ ជាកត្តាអាច ជួយឲ្យ លូតកំពស់បាន។ លើសពីនេះ លេងបាល់ បោះ ក៏ជួយឲ្យឈាម ដើរស្រួល ទៅគ្រប់កន្លែង ទាំងអស់ នៃរាងកាយផងដែរ។

241111589d52b1af6951a91118331

៥. ការពត់ខ្លួន ដោយឈរ ឲ្យត្រង់៖ ដើម្បីធ្វើការហាត់ប្រាណ របៀបនេះ អ្នកត្រូវឈរឲ្យត្រង់ ដោយដាក់ ជើងឲ្យឃ្លាតពីគ្នា តែបន្តិចប៉ុណ្ណោះ បន្ទាប់មក អ្នកអាចព្យាយាមដោយ អោនខ្លួនចុះ និង យកដៃ ប៉ះត្រូវ ម្រាមជើង។ ខណៈពេល អ្នកអោនខ្នង ព្យាយាម ដាក់ជង្គង់ឲ្យត្រង់ ក៏កុំបត់ ជង្គង់ឲ្យសោះ ហើយការធ្វើ បែបនេះ នឹងជួយ ពត់ ឆ្អឹងខ្នង ដែលអាចជួយឲ្យ លូតកម្ពស់ បានផងដែរ។

24111211994579e9735cf34115542

៥. ការពត់ខ្លួន ដោយឈរ ឲ្យត្រង់៖ ដើម្បីធ្វើការហាត់ប្រាណ របៀបនេះ អ្នកត្រូវឈរឲ្យត្រង់ ដោយដាក់ ជើងឲ្យឃ្លាតពីគ្នា តែបន្តិចប៉ុណ្ណោះ បន្ទាប់មក អ្នកអាចព្យាយាមដោយ អោនខ្លួនចុះ និង យកដៃ ប៉ះត្រូវ ម្រាមជើង។ ខណៈពេល អ្នកអោនខ្នង ព្យាយាម ដាក់ជង្គង់ឲ្យត្រង់ ក៏កុំបត់ ជង្គង់ឲ្យសោះ ហើយការធ្វើ បែបនេះ នឹងជួយ ពត់ ឆ្អឹងខ្នង ដែលអាចជួយឲ្យ លូតកម្ពស់ បានផងដែរ។

241112253202362bd2f9906111166

៧. ហាត់ប្រាណ ដោយតោងព្យួរ ៖ នេះជាការ ហាត់ដ៏ងាយស្រួលមួយ និង ត្រូវបាន អនុវត្តជាទូទៅ ដើម្បីលូតកម្ពស់។ ការតោងព្យួរ ខ្លួនឯង ដោយប្រើ ដៃតោងនឹងកន្លែងខ្ពស់ៗ គឺអាចជួយ ធ្វើឲ្យកម្ពស់លូតបាន ហើយការហាត់ប្រាណ បែបនេះ ក៏អាចជួយ ឲ្យមានសាច់ដុំដៃ ផងដែរ។

24111238b9c2ac19bc0e942117665

៨. ការលោតខ្សែអន្ទាក់ ៖ ការលោតអន្ទាក់ ក៏អាចជួយ ឲ្យលូតកម្ពស់ ផងដែរ ដោយអ្នកត្រូវប្រើប្រាស់ ខ្សែអន្ទាក់ ដើម្បីលោត ដូច្នេះ អ្នកនឹង អាចធ្វើ ចលនាច្រើនបាន និង អាចលូតកម្ពស់ បានផងដែរ។

241112509ae45dc906c773d113436

៩. ហាត់ប្រាណ ដោយលើកជើង ឡើងលើ៖ នេះអាចជា ការហាត់ប្រាណ ពិបាកបន្តិច ពីព្រោះ អ្នកត្រូវ លើកជើង ទាំងពីរឡើងលើ ឲ្យត្រង់ ដោយដាក់ក្បាល និង ដៃរបស់អ្នកទប់ជើង ហើយអ្នកក៏អាច បញ្ឈរជើងឡើងលើ ទប់ទៅនឹងជញ្ជាំង ក៏បានដែរ។ អ្នកអាចធ្វើយឺតៗ ហើយវាក៏ជា ការហាត់ប្រាណ ដែលអាចជួយ ពន្លូតកម្ពស់បាន។

24111303435eef064601baa11314

១០. ហែលទឹកលើគោក៖ នេះជាវិធីសាស្ត្រ ក្នុងការហាត់ប្រាណ មួយបែប ដែលផ្តល់ប្រយោជន៍ សម្រាប់អ្នកមិនចេះហែលទឹក ឬ អ្នក គ្មានពេលទៅ ហែលទឹក ក៏អាចលូតកម្ពស់ បានផងដែរ។ ការហាត់ប្រាណ បែបនេះ គឺងាយស្រួល  ដោយអាចអនុវត្ត ដោយគ្រាន់តែ អ្នកដេកផ្ងារខ្លួន ដោយដាក់ ពោះរបស់អ្នក ទៅនឹងកំរាល ដូចជា សកម្មភាព ហែលទឹក ហើយ អ្នកអាចលើកដៃម្ខាង ឲ្យខ្ពស់ជាង ដៃម្ខាងទៀត ខណៈជើង លើកឡើង ខណៈជើងម្ខាងទៀត នៅជាប់កំរាល។ អ្នកអាចផ្លាស់ប្តូរ ដៃធ្វេង និង ជើងស្តាំ ឬ ជើងធ្វេង និង ដៃស្តាំ  រាល់ ៥នាទី ម្តងក៏បាន៕

241113151b14687ace34061111076

 

គួរបញ្ជាក់ថា ការហាត់ប្រាណ ទាំង ១០ យ៉ាងនេះ អាចជួយពន្លូត កម្ពស់ របស់អ្នកបាន ប្រសិនបើអ្នក មានការព្យាយាម ហាត់បានជាទៀងទាត់ និង រួមជាមួយ ការមានរបបអាហារដ៏ល្អ  ដែលសំបូរដោយ ជីវជាតិ និងស្ថិតនៅក្នុងវ័យអាចបន្តលូតកំពស់បាន និងជាពិសេស ជៀសវាង ការពិសា បារី និង សេពគ្រឿងស្រវឹង ច្រើនហួស ហេតុពេក៕

ប្រភព បរទេស

ស្វែងយល់ ពីអាហារទាំង ១២​ ប្រភេទ ជួយកំចាត់ ក្លិនមាត់មិនល្អ បានយ៉ាង មានប្រសិទ្ធភាព បំផុត!


9fe91198

 

តើប្រិយមិត្ត ធ្លាប់មានអារម្មណ៍ថា មានក្លិនមាត់មិនល្អ ក្រោយពីទទួល ទានអាហារ ហើយដែរឬទេ? ពិតណាស់ មនុស្សភាគច្រើន តែងតែ មានក្លិនមាត់ មិនល្អ ក្រោយពេលទទួលទានហើយ ទោះបីជាបាន ទំពារស្ករកៅស៊ូ ឫ ក៏បានដុសធ្មេញ រួចហើយក៏ដោយ។ ការមានក្លិនមាត់ មិនល្អនេះ ទៀតសោត បានធ្វើឲ្យមនុស្សជាច្រើន មានការលំបាក ប្រាស្រ័យទាក់ទង ជាមួយមិត្តភក្តិ ឫ ក៏គូស្នេហ៍របស់ខ្លួន។ យ៉ាងណាមិញ ថ្ងៃនេះខ្មែរឡូត នឹងនាំយក អាហារទាំង ១២ ប្រភេទ ដែលអាចជួយកំចាត់ ក្លិនមាត់មិនល្អបាន យ៉ាងមានប្រសិទ្ធភាព ដូចខាងក្រោម ៖

18162644fdb4c9fd378bd5b164802

១. ទឹក ៖ ការទទួលទឹក ក្រោយពេលញ៉ាំ អាហារអាចជួយ ឲ្យប្រព័ន្ធរំលាយអាហារ របស់លោកអ្នក មានដំនើរការល្អ និង ជួយកំចាត់ កាកសំណល់អាហារ ដែលជាប់នៅក្នុងធ្មេញ និងលើអណ្តាត ឲ្យបានស្អាតផងដែរ ។ ពីព្រោះកាកសំណល់អាហារ ដែលជាប់នៅក្នុងមាត់ គឺជាមូលហេតុ ចំបង ដែលធ្វើឲ្យមាត់ របស់អ្នកមាន ក្លិនមិនល្អ ដូច្នេះ លោកអ្នក គួរតែទទួលទានទឹក ឲ្យបានច្រើន បន្ទាប់ពីទទួលទាន អាហាររួច ដើម្បី កំចាត់ក្លិន មាត់មិនល្អ។

18161537583248b1c3835a0161787

២.ផ្លែប៉ោម ៖ ទទួលទានផ្លែប៉ោម មួយផ្លែ ជារៀងរាល់ថ្ងៃ នឹងអាចជួយ កំចាត់ក្លិនមាត់ មិនល្អបាន យ៉ាងមានប្រសិទ្ធភាព។ យោងទៅតាម ការសិក្សា ស្រាវជ្រាវធ្វើឡើង ដោយសាស្រ្តាចារ្យ សាកលវិទ្យាល័យ Ohio ផ្នែកអាហារ , វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា បានឲ្យដឹងថា មូលហេតុ ដែលធ្វើឲ្យផ្លែប៉ោម គឺជាថ្នាំ បំបាត់ក្លិនមាត់មិនល្អ ដ៏មានប្រសិទ្ធភាពនេះ គឺបណ្តាលមកពី ផ្លែប៉ោម សំបូរទៅដោយ សារធាតុប្រឆាំង អុកស៊ីតកម្ម  polyphenols និងជាតិ អាស៊ីដ។

181615453f2e520fc345e08168531

៣.តែបៃតង ៖ តើលោកអ្នកដឹងទេថា តែបៃតងសំបូរទៅដោយ សារធាតុប្រឆាំងអុកស៊ីតកម្ម មួយប្រភេទ ឈ្មោះ polyphenol ដែលជាសារធាតុ ដ៏សំខាន់បំផុត ក្នុងការកំចាត់ ក្លិនមាត់មិនល្អ និង ការពារ ជំងឺពុកធ្មេញ បានយ៉ាងមានប្រសិទ្ធភាព។ អ្វីដែលជាលក្ខណៈពិសេស របស់តែបៃតង នេះទៀត គឺវាអាចជួយការពារ  មិនឲ្យកើតជំងឺមហារីក មាត់បានទៀតផង។

1816155482c0ae99a678813164936

៤.ផ្លែឆឺរី ៖ ផ្លែឆឺរី មិនត្រឹមតែ ជាផ្លែឈើ ដែលមាន រសជាតិ ឆ្ងាញ់ពិសា ប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយកំចាត់ ហ្គាសមួយប្រភេទ ដែលជាភ្នាក់ងារ បង្កក្លិនមិនល្អ ក្នុងមាត់ បានយ៉ាង មានប្រសិទ្ធភាព។ មិនតែប៉ុណ្ណោះទេ ផ្លែឆឺរី ក៏អាចជួយ ឲ្យ ប្រព័ន្ធរំលាយអាហារ មានដំនើរការល្អ ទៀតផង។ ការធ្វើឲ្យប្រព័ន្ធ រំលាយអាហារ មានដំនើរការល្អ នេះទៀតសោត ក៏អាចជួយ កំចាត់ក្លិនមិនល្អ ទៅតាមនោះផងដែរ។

18161611e4499a6b55520f4163465

៥. តាំងអោ ៖ តាំងអោ គឺជាបន្លែ មួយប្រភេទ ដែលអាចជួយ កំចាត់ក្លិន មិនល្អ ចេញពីក្នុងមាត់ លោកអ្នកបាន យ៉ាងមានប្រសិទ្ធភាព ។ ពីព្រោះ តាំងអោ សំបូរទៅ ដោយ ជាតិពណ៌បៃតង ដែលអាច ជួយកំចាត់បាក់តេរី ដែលបង្ករ ឲ្យក្លិនមាត់មិនល្អ។ មិនតែប៉ុណោះទេ យោងទៅតាម ការសិក្សា ស្រាវជ្រាវ បានឲ្យដឹងថា សារធាតុប្រឆាំង បាក់តេរី ដែលមាននៅក្នុង តាំងអោ អាចជួយសំលាប់ សារធាតុស្ពាន់ធ័រ ដែលជាភ្នាក់ងារ បង្កក្លិន មិនល្អក្នុងមាត់បានទៀតផង។

18161621d7001a2c53193f6162517

៦. ទឹកដោះគោ ៖ យោងទៅតាម ការសិក្សា ស្រាវជ្រាវ បានឲ្យដឹងថា ទឹកដោះគោ អាចជួយកាត់បន្ថយ ក្លិនមិនល្អ ចេញពីក្នុងមាត់ របស់អ្នកបាន យ៉ាងមានប្រសិទ្ធភាព។ មូលហេតុ ដែលធ្វើឲ្យទឹកដោះគោ ដើរតួជាភ្នាក់ងារ កំចាត់ក្លិនមិនល្អ ចេញពីក្នុងមាត់នោះ ដោយសារតែវា សំបូរទៅដោយ សារធាតុខ្លាញ់។

1816165884269c66783a3f0163928

៧. ស្ពៃខ្មៅ ៖ ស្ពៃខ្មៅ ក៏ជាបន្លែ មួយប្រភេទ ដែលអាចជួយ កំចាត់ក្លិនមិនល្អ ចេញពីក្នុងមាត់ របស់លោកអ្នកបានដែរ ដោយសារតែវា សំបូរទៅដោយ សារធាតុ ប្រឆាំងអុកស៊ីតកម្ម ឈ្មោះ polyphenols។ មិនតែប៉ុណ្ណោះទេ វាមិនត្រឹមតែ ជួយកំចាត់ក្លិន មិនល្អទេ ថែមទាំងជួយ ឲ្យលោកអ្នក មានខ្យល់ ដង្ហើមស្រស់ថ្លា ទៀតផង។

18161713e2d0a5d90d66be616470

៨. សាឡាដ ៖ យោងទៅតាម ការសិក្សាស្រាវជ្រាវ បានឲ្យដឹងថាសាឡាដ អាចជួយកាត់បន្ថយ ក្លិនមិនល្អក្នុងមាត់ បង្កដោយ ហ្គាសមួយប្រភេទ។ ដូច្នេះ លោកអ្នកអាច ទទួលទាន សាឡាដ ជាមួយនឹងអាហារ ផ្សេងទៀត ដើម្បីកាត់បន្ថយ ក្លិនមាត់មិនល្អ។

18161806c42df55fd4835f6163356

៩.ជីអង្កាម  ៖ សារធាតុពណ៌បៃតង នៃជីអង្កាម សំបូរទៅដោយ សារធាតុ ក្លរ៉លភីល ក្នុងការជួយ ឲ្យលោកអ្នក មានខ្យល់ដង្ហើមស្រស់ថ្លា។ មិនតែបុណ្ណោះទេ យោងទៅតាម ការសិក្សាស្រាវជ្រាវ បានឲ្យដឹងថា ទោះបីជាអ្នក មានក្លិនមាត់ មិនល្អ យ៉ាងណាក៏ដោយ ក៏ជីអង្គាម អាចជួយ កំចាត់ក្លិនមិនល្អទាំងនោះបាន។

181618155bd85a3481d6383169733

៩.ទឹកដោះគោជូរ ៖ ទឹកដោះគោជូរ ត្រូវបានអ្នកស្រាវជ្រាវ ចាត់ទុកថា គឺជាអាហារ ដ៏មានសក្តានុពល ក្នុងការកំចាត់ ក្លិនមិនល្អចេញពីក្នុងមាត់ របស់លោកអ្នក បានយ៉ាងមានប្រសិទ្ធភាព។ មូលហេតុដែលធ្វើ ឲ្យ ទឹកដោះគោជូរ ជាភ្នាក់ងារ កំចាត់ក្លិនមិនល្អ បានយ៉ាង មានប្រសិទ្ធភាព ដូច្នេះគឺបណ្តាលមកពី វាមានសារធាតុ កម្មមួយចំនួន ដូចជា Lactobacillus , bulgaricus  និង Streptococcus thermophilu។

1816243243afaf527ea231016930

១១. ផ្លែក្រូច ៖ ផ្លែក្រូច ,ទំពាំយបាយជូ , ក្រូចឆ្មារ សុទ្ធតែជា ផ្លែឈើ សំបូរទៅដោយ វីតាមីន C ខ្ពស់ ដែលជាហេតុធ្វើឲ្យ ពួកវា អាចកំចាត់ បាក់តេរី ដែលនៅក្នុងមាត់ បានយ៉ាង មានប្រសិទ្ធភាព។ ដូច្នេះ គ្រាន់តែទទួលទាន ផ្លែឈើទាំងនេះ ជារៀងរាល់ថ្ងៃ វានឹងអាចជួយ ឲ្យលោកអ្នក មានខ្យល់ ដង្ហើមស្រស់ថ្លា។

181621218c750b8d0c19b36167856

១២. ជីនាងវង ៖ លោកអ្នកមិនចាំបាច់ ពីបញ្ហាក្លិនមាត់ មិនល្អទៀតទេ ប្រសិនបើលោកអ្នក មានជីនាងវង នៅក្នុងដៃនោះ។ អ្វីដែលធ្វើឲ្យ ជីនាងវង ក្លាយជាភ្នាក់ងារដ៏ ខ្លាំងក្លា ក្នុងការកំចាត់ ក្លិនមាត់មិនល្អនោះ គឺដោយសារតែវា សំបូរទៅដោយ សារធាតុប្រឆាំង អុកស៊ីតកម្ម polyphenols។

1816182765693cffe0e536716185

ទាំងនេះ គឺជាអាហារ ទាំង ១២ ប្រភេទសំខាន់ៗ ដែលអាចជួយកំចាត់ ក្លិនមាត់មិនល្អ របស់លោកអ្នក បានយ៉ាងមានប្រសិទ្ធភាព៕

ប្រភព ៖ Active Beat