Daily Archives: October 27, 2014

វិធី​ជួយសង្គ្រោះ ​អ្នក​ដែល​មាន​ អាការៈ​ជំងឺ​ហឺត​រើ​ឡើង​


asthma(9)

ការ​ស្តែងចេញ​ភ្លាមៗ​នៃ​ជំងឺហឺត​អាចជា​រឿង​មួយ​គួរអោយ​តក់ស្លុត​, ទាំង​អ្នក​ដែល​មាន​ជំងឺ និង​អ្នក​ដែល​កំពុង​ឃើញ​ជំងឺ​។ មិត្ត​ដែល​ដឹង​ពី​របៀប​នៃ​ការគ្រប់គ្រង​ស្ថានភាព​នោះ អាច​ជា​អ្នក​ជួយ​ដ៏​សំខាន់​។​

ខាងក្រោម​នេះ​ជា​អ្វី​ដែល​គួរ​ធ្វើៈ​

​បន្ធូរ​អារម្មណ៍ៈ ជួយ​មិត្ត​របស់​អ្នក​សម្រាក​។ ប្រសិនបើ​នរណា​ម្នាក់​ដែល​កំពុងតែ​មាន​រោគសញ្ញា​ហឺត​ស្តែងចេញ​ភ្លាមៗ​នោះ​, វា​អាច​ធ្វើអោយ​ពួក​គេ​ពិបាក​ដកដង្ហើម​
​យក​មិត្ត​របស់​អ្នក​អោយ​នៅ​ឆ្ងាយ​ពី​អ្វី​ដែល​បង្ក​អោយមាន​រោគសញ្ញា​នៃ​ការ​ហឺត ដូចជា​ផ្សែង​បារី​ជាដើម​
​ដាក់​មិត្ត​របស់​អ្នក​អោយ​អង្គុយៈ ការ​គេង​រាបស្មើ​អាចធ្វើអោយ​ការដកដង្ហើម​រឹតតែ​ពិបាក​
​ប្រសិនបើ​មិត្ត​របស់​អ្នក​អាច​និយាយបាន​, សួរ​អ្វី​ដែល​អាច​ធ្វើបាន​អំឡុង​ពេល​រោគសញ្ញា​ហឺត​កើតមាន​
​ប្រសិនបើ​មិត្ត​របស់​អ្នក​មិន​អាច​និយាយ​បាន​ទេ​នោះ ឬ​មិន​ចាំ​នូវ​សកម្មភាព​ដែល​គួរ​ធ្វើ​អំឡុង​ពេល​មាន​រោគសញ្ញា​ហឺត​ភ្លាមៗ​, សួរថា​តើ​គាត់​មាន​ថ្នាំ​សម្រាប់​ហឺត​អោយ​បាត់​រោគសញ្ញា​ដែរឬទេ​?

សូម​ទាក់ទង​ទៅ​ឡាន​សង្គ្រោះបន្ទាន់​ប្រសិនបើៈ​

  • ថ្នាំ​សម្រាប់​បន្ថយ​រោគសញ្ញា​មិនមាន​ប្រសិទ្ធភាព​
  • ថ្នាំ​សម្រាប់​បន្ថយ​រោគសញ្ញា​មាន​ប្រសិទ្ធភាព​ដំបូង ប៉ុន្តែ​បន្ទាប់​មក​រោគសញ្ញា​របស់មិត្ត​អ្នកកាន់តែ​អាក្រក់ទៅៗ​
  • មិន​មាន​ថ្នាំ​បន្ថយ​រោគសញ្ញា​
  • មិត្ត​របស់​អ្នក​កំពុង​មាន​បញ្ហា​ក្នុង​ការនិយាយ ឬ​ព្យាយាម​ដកដង្ហើម​ខ្លាំង​
  • បបូរមាត់​របស់​មិត្ត​អ្នក​ប្រែជា​ស្វាយ​
  • មិត្ត​របស់​អ្នក​ប្រែជា​បាត់ស្មារតី​៕

គួរ​ជួយ​ខ្លួនឯង​បែប​ណា​ពេល​ជំងឺ​គាំងបេះដូង​រើ​ឡើង​?


heart-attack(3)

 

មាន​មនុស្ស​ជាច្រើន បាន​រងគ្រោះ​នឹង​ជំងឺ​គាំងបេះដូង ខណៈពេល​ដែល​ពួកគេ​កំពុងស្ថិត​នៅ​ម្នាក់ឯង  នៅ​កន្លែង​ណាមួយ នោះ​ស្ថានភាព​នេះ​គឺ​ពិត​ជា​គ្រោះ​ថា្នក់​ដល់​ជនរងគ្រោះ ពីព្រោះថា បើ​មិន​ជំនួយ​នោះ​ទេ ជនរងគ្រោះ​នឹង​អាច បាត់បង់​ស្មារតី​ទាំងស្រុង ឬ ស្លាប់​បាន ក្នុង​រយៈពេល​ត្រឹមតែ ១០​វិនាទី​ប៉ុណ្ណោះ​។​

​តែ​ទោះជា​យ៉ាងណាក្តី ជនរងគ្រោះ​ដោយសារ​ជំងឺ​គាំងបេះដូង​នេះ នៅតែ​អាច​ជួយ​ខ្លួនឯងបាន ដោយ​ការ ព្យាយាម​ក្អក​ម្តង​ហើយ​ម្តងទៀត និង ធ្វើ​វា​អោយ​ខ្លាំងៗ​។ ការដកដង្ហើម​អោយ​ជ្រៅៗ គួរ​ត្រូវ​បាន​ធ្វើឡើង មុន​ពេល​អ្នក​ចាប់ផ្តើម​ក្អក​ម្តងៗ ហើយ​ការ​ក្អក​នេះ ត្រូវតែ​ព្យាយាម​ក្អក​អោយ​ខ្លាំងៗ និង អោយ​បាន​យូរ តាម​ដែល​វិធី​នេះ នឹង​អាចជួយ​បញ្ចេញ​ស្លេស្ម ពី​ផ្នែក​ខាងក្នុង​ជ្រៅ​នៃ​សួត​។​

​ការដកដង្ហើម និង ការ​ក្អក​នេះ ត្រូវតែ​ធ្វើ​ឡើង ដដែលៗ​ឡើងវិញ ប្រហែល​ជា​រៀងរាល់ ២​វិនាទី​ម្តង ដោយ​មិន​ត្រូវ​បឈ្ឈប់ រហូតដល់​មាន​ជំនួយ​មកដល់ ឬ ត្រូវធ្វើ​ដូចនេះ​រហូតដល់​ពេល ដែល​អ្នក ចាប់ផ្តើម​មាន អារម្មណ៍​ថា ចង្វាក់​បេះដូង​អ្នក​លោត​បាន​ធម្មតា​វិញ​ហើយ​។​

​ការដកដង្ហើម​ចេញចូល អោយបាន​ជ្រៅៗ គឺ​នឹង​អាច​ជួយ​នាំយក​ខ្យល់​អុកស៊ីសែន ទៅក្នុង​សួត ហើយ​ចលនា​នៃ​ការ​ក្អក នឹង​អាចជួយ​ច្របាច់​បេះដូង ដោយ​រក្សា​នូវ​ដំណើរ​ឈាម​រត់​អោយ​ប្រព្រឹត្តទៅ​បាន ដូច​ធម្មតា ខណៈពេល​ដែល​អ្នក កំពុង​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​នេះ​។ សម្ពាធ​នៃ​ការ​ក្អក ដែល​មាន​នៅ​លើ បេះដូង​នេះ ក៏​អាច​នឹង​ជួយ ធ្វើអោយ​ចង្វាក់បេះដូង​របស់​អ្នក ត្រលប់​មក​រក​សភាព​ធម្មតា​វិញ​បានដែរ​។ នៅក្នុង​វិធី​នេះ ជនរងគ្រោះ​អាច​នឹង​រក្សា​ជីវិត​របស់​ខ្លួនឯង​បាន មុនពេល​ដែល​ពួកគេ ត្រូវបាន​បញ្ជូន​មក សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕

ប្រភព​: Health

គួរ​ជួយ​ជន​ដែល​សន្លប់ ឬ ខ្យល់គរ​ដោយ​វិធី​ណា​?


3(103)

បញ្ហា ខ្យល់គរ ឬ សន្លប់ ជា​អា​ការៈមិន​ដឹងខ្លួន​រយៈ​ពេល​ខ្លី​ដែល​កើតមាន​ដោយសារតែ ស​សៃ​ឈាមទៅ​ចិញ្ចឹម ខួរក្បាល​ថយចុះ ព្រោះ​កើត​ឡើង​ពី​ការឈឺចាប់ ឬ​ប៉ះទង្គិច​ខាង​អារម្មណ៍​ខ្លាំង​ហើយ​វា​កើត​ឡើង​លើ​មនុស្ស​មួយចំនួន​ដែល នៅក្នុង​ទីកន្លែង​ដែល​មាន​អាកាសធាតុ​ក្តៅ​រងាៗ ឬ ដោយសារ​ការ​ធ្វើ​ចលនា​ជើង ឬ​ការប្តូរ​ឥរិយាបថ​។ យើង​អាច​ការពារ​មិន​ឲ្យ​កើត​ខ្យល់គរ​មាន ដោយ​ជាទូទៅ​ជនរងគ្រោះ​នឹង​ដឹង​ខ្លួន​បាន​លឿន ហើយ​មាន​អា​ការៈប្រសើរឡើងវិញ ប្រសិនបើឲ្យ​បុគ្គល​នោះ​គេ​ងចុះ ហើយ​លើកជើង​ឡើង​ខ្ពស់​លើ​កម្រិត​ដើមទ្រូង​។​

សញ្ញា​ដែល​បញ្ជាក់ថា​ជនរងគ្រោះ​មាន​លក្ខណៈ​ខ្យល់គរ​៖

-​ជនរងគ្រោះ​នឹងមាន​អារម្មណ៍​ល្វើយ អស់កម្លាំង​ដូច​មិន​ស្រួល​ខ្លួន​ងងឹត និង​វិលៗ​មុខ​
-​មុខ​ស្លេក​ខ្លាំង​
-​ជីពចរ​ដើរ​យឺត​

​អ្វី​ដែល​អ្នក​អាច​ធ្វើបាន ដើម្បី​ជួយ​ជនរងគ្រោះ​៖

១-​បើ​អាចទៅរួច ជួយ​ឲ្យ​ជនរងគ្រោះ​គេង​ចុះ ហើយ​លើកជើង​ឲ្យ​ខ្ពស់​លើ​កម្រិត​បេះដូង (​ដើមទ្រូង​) បើ​គ្មាន​កន្លែង​អាចឲ្យ​គេ​ង​ចុះបាន គួរ​ជួយ​ជនរងគ្រោះ​ឲ្យ​អង្គុយចុះ ហើយ​ឱនក្បាល​ចុះ​មកឲ្យ​នៅ​ចន្លោះ​ជង្គង់​។​
២-​បន្ធូរ​អាវ​ដែល​រឹប ឬ តឹង​ណែន​ត្រង់​បរិវេន ដើមទ្រូង និង​កដៃ​ចេញ​។​
-​ត្រូវ​ប្រាកដ​ចិត្ត​ថា ជនរ​គ្រោះ​មាន​ខ្យល់​ដកដង្ហើម​គ្រប់​គ្រាន់បើ​ក​បង្អួច ហើយ​ប្រាប់​ឲ្យ​អ្នក​ដែល​រោម​មើល​ថយ​ចេញ យក​អ្វី​មក​បក់​បរិវេណ​មុខ ដើម្បី​ឲ្យមាន​ខ្យល់​។​
៤-​ប្រសិន​បើ​ជន​រងគ្រោះ នៅតែ​មាន​អា​ការៈមិន​សូវ​ល្អ ត្រូវ​ប្រញាប់ បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​៕

ប្រភព:​ Health

ការជួយ​សង្គ្រោះ អ្នក​ដែល​សន្លប់​


3(714)

ប្រសិនបើ​អ្នក​នៅ​ជាមួយ​នរណាម្នាក់​ដែល​សន្លប់ សូម​ព្យាយាម​ប្រាកដថា មនុស្ស​ម្នាក់​នោះ កំពុងតែ​គេង​រាបស្មើ ប៉ុន្តែ ជៀសវាង​លើក​អ្នកសន្លប់ ប្រសិនបើ​អ្នក​គិតថា គាត់​ត្រូវបាន​គ្រោះថ្នាក់​នៅ​ពេល​ដែល​ដួល (​ការលើក​មនុស្ស​ដែល​ត្រូវ​បាន​គ្រោះថ្នាក់ អាច​ធ្វើអោយ​រឿង​កាន់តែ​អាក្រក់​ទៅៗ​)​។​
​សូម​ដោះ​អ្វី​ដែល​តឹងៗ​ចេញពី​ខ្លួន ដូចជា​ខ្សែក្រវ៉ាត់ ក្រវ៉ាត់​ក​ជាដើម ដើម្បី​ជួយ​អោយ​លំហូរ​ឈាមរ​ត់​បាន​ល្អ​។ សណ្តូកជើង​របស់​អ្នករបួស​ឡើងលើ ក៏​អាច​ជួយ​អោយ​លំហូរ​ឈាម​ហូរ​ទៅកាន់​ខួរក្បាល​បានល្អ​ផងដែរ​។​
​ជាធម្មតា អ្នក​ដែល​សន្លប់ នឹង​ដឹង​ខ្លួន​មក​វិញ​ភ្លាមៗ​។ ដោយសារ​តែ​វា ជា​ធម្មតា​មាន​អារម្មណ៍​ថា​ខ្សោយ​ក្រោយ​ពី​សន្លប់ សូម​ប្រាកដថា អ្នក​បាន​អោយ​គាត់​គេង​បន្តិច​សិន​។ ការ​ងើប​លឿន​ពេក អាច​នាំ​អោយ​គាត់​សន្លប់​ទៅវិញ​ម្តងទៀត​។​
​សូម​ទាក់ទង​ឡាន​សង្គ្រោះបន្ទាន់ ប្រសិនបើ​នរណា​ម្នាក់​ដែល​សន្លប់ មិនដឹង​ខ្លួន​សោះ​ក្រោយ​ពី​ប៉ុន្មាន​នាទី ឬ​កំពុង​តែ​មាន​បញ្ហា​នៃ​ការដកដង្ហើម​៕

ទស្សនាវីដេអូ The Voice Cambodia វគ្គ Live Show សប្តាហ៍ទី៣ ( មានវីដេអូ​ )


ភ្នំពេញ ៖ ពិតជាអស្ចារ្យខ្លាំងណាស់ កម្មវិធី The Voice Cambodia បានឈានចូលមកដល់វគ្គ Live Show សប្តាហ៍ទី ៣ហើយ ។ ក្នុងការប្រកួតវគ្គ Live Show នេះ មានគ្រូបង្វឹក (Coach) ទំាង៤នាក់មានកូនក្រុម ក្នុងម្នាក់៤រូប ដើម្បីប្រកួតប្រជែងគ្នា ឈានទៅវគ្គបន្តទៀត ។

កាលពីយប់ថ្ងៃអាទិត្យ ទី២៦ ខែតុលា ឆ្នាំ២០១៤ នេះកូនក្រុមរបស់ Coach នីមួយៗ ត្រូវបានជ្រើសរើស យកបទចម្រៀងម្នាក់ មួយបទ ដើម្បីប្រកួតប្រជែងគ្នា ជម្រុះយកតែ៣រូប ទ្បើងទៅវគ្គបន្តទៀត នឹង១រូបទៀត ត្រូវបានចាកចេញពីកម្មវិធី ។

ក្នុងចំណោម៤រូបនោះ ប្រសិនបើ ២រូបណា មានអ្នកផ្ញើសារច្រើនជាងគេនោះ នឹងជាប់ដោយស្វ័យប្រវត្តិ ចំណែកឯងនៅសល់ពីររូបទៀត ទុកសម្រាប់កូនគ្របង្វឹក របស់ខ្លួន ជាអ្នកសម្រេចចិត្តថា យកម្នា្កក់ណាទ្បើង ទៅវគ្គបន្តទៀត នឹងម្នាក់ណាដែល ជាអ្នកចាកចេញ ពីកម្មវិធីនេះ ។

hour-39

សូមទស្សនាខ្សែវីដេអូឃ្លីប ទំាងស្រុងពីកម្មវីធី The Voice Cambodia វគ្គ Live Show សប្តាហ៍ទី៣ ដូចខាងក្រោមនេះ ទំាងអស់គ្នា ៖