Daily Archives: October 14, 2014

រំលឹក​ថ្ងៃ​ ​ខ្មែរ​ទូទាំង​ប្រទេស​​​មាន​​អារម្មណ៍​ក្តុក​ក្តួល​​បំផុត​


​ស្អែក​នេះ ​​គឺ​ជា​គម្រប់​ខួប​ពីរ​ឆ្នាំ​​ ដែល​ សម្តេច​តា​ ព្រះ​បរម​​រតន​កោដ្ឋ​​ ព្រះ​អង្គបាន​សោយ​ព្រះទិវង្គត់​​ និង​ជា​ថ្ងៃ​ ដែល​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​​មាន​អារម្មណ៍​ក្តុក​ក្តួល​រក​អ្វី​ប្រៀប​ផ្ទឹម​​​មិន​បាន​​​​។ ​​ព្រះ​អង្គ​បាន​សោយ​ព្រះទិវង្គត់ ​​កាល​ពី​ថ្ងៃទី​១៥​ខែតុលា​ និង​បាន​ដង្ហែ​​ព្រះ​បរម​សព​ព្រះ​អង្គ ​​​ពី​ទីក្រុង​បេកាំង​ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១២។ ​

 

ព្រះ​បរម​សព​សម្តេច​តា​ ​ត្រូវ​បាន​ធ្វើ​​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​កាល​ពី​ ខែកុម្ភៈ។ រាជ​​រដ្ឋាភិបាល​បាន​ធ្វើ​វិមាន​ព្រះ​បរម​រូប​សម្តេច​តា​ ​ដោយ​ចំណាយ​ ថវិកា​រដ្ឋ​អស់​ជាង​១លាន​២​សែន​ដុល្លារ។​

 

សម្តេច​តា ​នរោត្តម​សីហនុ​ ជា​អតីត​ព្រះ​មហា​ក្សត្រ​មួយ​ព្រះ​អង្គ​ ដែល​មាន​គុណ ​បំណាច់​យ៉ាង​ធំធេង​សម្រាប់​ប្រទេស​ និង​ប្រជារាស្ត្រ​ខ្មែរ ​ដោយ​សារ​តែ​ព្រះ ​អង្គ​បាន​ទាមទារ​ឯករាជ្យ​ពី​អាណា​និគម​និយម​បារាំង ​កាល​ពី​ថ្ងៃទី​៩​ខែ​ វិច្ឆិកា​ឆ្នាំ​១៩៥៣៕

 

ខាង​ក្រោម​នេះ​គឺ​ជា​ទិដ្ឋភាព​ដង្ហែ​ព្រះ​បរម​សព​សម្តេច​តា​​ពី​ទីក្រុង​ប៉េកាំង​៖

King-Norodom-Sihanouk-Sabay01 King-Norodom-Sihanouk-Sabay02 King-Norodom-Sihanouk-Sabay03 King-Norodom-Sihanouk-Sabay04 King-Norodom-Sihanouk-Sabay05 King-Norodom-Sihanouk-Sabay06 King-Norodom-Sihanouk-Sabay07 King-Norodom-Sihanouk-Sabay08 King-Norodom-Sihanouk-Sabay09 King-Norodom-Sihanouk-Sabay10 King-Norodom-Sihanouk-Sabay11 King-Norodom-Sihanouk-Sabay12 King-Norodom-Sihanouk-Sabay13 King-Norodom-Sihanouk-Sabay14 King-Norodom-Sihanouk-Sabay16 King-Norodom-Sihanouk-Sabay17 King-Norodom-Sihanouk-Sabay18 King-Norodom-Sihanouk-Sabay19 King-Norodom-Sihanouk-Sabay20 King-Norodom-Sihanouk-Sabay21 King-Norodom-Sihanouk-Sabay22 King-Norodom-Sihanouk-Sabay23 King-Norodom-Sihanouk-Sabay24 King-Norodom-Sihanouk-Sabay071

អតិថិជន Note 4 ៣០០​នាក់ដំបូង​ នឹង​ទទួលបាន​​ទឹក​ប្រាក់ ៨០ដុល្លារ និង​រង្វាន់​ជា​ច្រើន​ទៀត


បន្ទាប់​ពី​ការ​រង់ចាំ​ជា​យូរ ​ដើម្បី​ស្វាគមន៍​វត្តមាន​Samsung Galaxy Note 4ក្នុង​ប្រទេស​កម្ពុជា​ទី​បញ្ចប់​ទី​កន្លែង​ និង​កាល​បរិច្ឆេទ​សម្ពោធ​ជា​ផ្លូវការ​ត្រូវ​បាន​កំណត់​ឡើង​នៅ​ថ្ងៃ​ទី ​១៨ ខែតុលា ឆ្នាំ២០១៤​ នៅ​រោងភាពយន្ត​ Major Cineplex ​ជាន់ទី២​ នៃ​ផ្សារទំនើប​ AEON  ចាប់​ពី​ម៉ោង ៤​រសៀល​ដល់​ ៨ យប់។ ក្នុង​ឱនាស​នោះ ​លោក​អ្នក​នឹង​ ​ជួប​ផ្ទាល់​ជាមួយ​​ ​កញ្ញា ឱក សុគន្ធកញ្ញា ​អាច​មាន​ឱកាស​ទទួល​បាន​សំបុត្រ​កុន​ដោយ​ឥត​គិតថ្លៃ ​និង​​ ឱកាស​ឈ្នះ Gear S10 ​រង្វាន់​ព្រមទំាង​កម្មវីធី​ប្លែក​អារម្មណ៍​ដ៏​ច្រើន​​ ​លើសលប់។

 

Samsungមាន​កិត្តិយស​សូម​គោរព​អញ្ជើញ​សាធារណជន​ចូលរួម​ដើម្បី​ជា​សាក្សី​ក៏​ដូចជា​រីករាយ​ជាមួយ​​អត្ថប្រយោជន៍​ពី​ការ​ផ្តល់​​ជូន​ពិសេស​និង​ត្រៀម​ខ្លួន​ទទួល​យក​ពិសោធន៍​ដ៏​រំភើប​អស្ចារ្យ​នៃ​ពិធីសម្ពោធ​ជា​ផ្លូវការ​ដ៏​អធិកអធម​បំផុត​ក្នុង​ប្រទេស​កម្ពុជា​ពី​​ Samsung។

Galaxy-Note-4-leaflet-750x1024

ចំពោះ​ការ​ផ្តល់​ជូន​ពិតជា​ពិសេស​និង​គួរ​ឱ្យ​ចាប់អារម្មណ៍​ដោយ​លោក​អ្នក​នឹង​ទទួល​បាន៖
១. ទឹកប្រាក់ ៨០​ដុល្លារ​រាល់​ការ​ទិញSamsung Galaxy Note 4​សម្រាប់ ៣០​០ នាក់​ដំបូង​នៅ​ថ្ងៃ​សម្ពោធ​ផ្លូវការ​
២. ឈ្នះនាឡិកា ​Samsung Gear S ​រហូត​ដល់​ទៅ ១០ រង្វាន់​
៣. Freeសំបុត្រ​កុន​សម្រាប់​អតិថិជន​ ១៨០ នាក់​ដែល​ប្រើ​ទូរសព្ទ និង​Tablet​ប្រភេទ​Galaxy Note  ​

 

ចំពោះ​ព្រឹត្តិការណ៍​នេះ​អ្នក​​ប្រាកដ​ជា​​ទទួល​បាន​នូវ​បទពិសោធន៍​នៃ​ពេលវេលា​ដ៏​គួរ​ឱ្យរំភើប​ប្លែក​​អារម្មណ៍​ជាមួយ​កម្មវិធី​ដែល​អ្នក​ប្រហែល​មិន​បាន​ធ្លាប់​ជួបប្រទះ​ដូចជា​ការ​រួមបញ្ចូល​គ្នា​រវាង​សិល្បៈ​គំនូរ និង​បច្ចេកវិជ្ជា​​នៅ​​លើ​​អេក្រង់​ Samsung Galaxy Note4 ​ដោយ​វិចិត្រករ​កូន​កាត់ខ្មែរ-ញូវហ្សេលែន ​លោក​PeapTarr​ដែល​គ្រប់​គ្នា​ស្គាល់​និង​ស្ញប់ស្ញែង​កោត​សរសើរ​លើ​ស្នាដៃ​នៃ​គំនិត​ច្នៃប្រឌិត​រួម​បញ្ចូល​រវាង​វប្បធម៌​ញូវហ្សេលែន ​និង​វប្បធម៌​ខ្មែរ​ដោយ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​និង​ជំរុញ​ឱ្យ​ស្នាដៃ​របស់​លោក​បាន​បង្ហាញ​នៅ​ក្នុង​ទស្សនាវដ្តី​សិល្បៈ​អន្ដរជាតិ​នានា​ក៏ដូចជា​វិចិត្រសាល​ជា​ច្រើន​ផង​ដែរ។

 

កម្មវិធី​ដ៏​អស្ចារ្យ​ទីពីរ​គឺ​ការសម្តែង​ និង​បកស្រាយ​បទចម្រៀង​ផ្ទាល់ពី​ កញ្ញា​ឱក សុគន្ធកញ្ញា ​ដែល​ជា​តារា​​ចម្រៀង​មាន​ប្រជាប្រិយភាព​បំផុត​ក្នុង​ប្រទេស​កម្ពុជា​និង​ជា​តារា​តំណាង​ក្រុមហ៊ុន Samsung។ហើយកម្មវិធី​មួយ​ផ្សេងទៀត​ដែល​នឹង​ធ្វើ​ឱ្យ​អ្នក​បិទមាត់​មិន​ជិត​ គឺ​ការ​បង្ហាញ​ទូរសព្ទ ​Samsung Galaxy Note 4​ ដែល​អនុញ្ញាត​ឱ្យ​អ្នក​បាន​ឃើញ​និង​ដឹង​ឱ្យកាន់​តែ​ច្បាស់​ថាតើ​ Samsung Galaxy Note4​​ ជា​ទូរសព្ទ​អាច​បំពេញ​គ្រប់​តម្រូវការ​ជីវិតប្រចាំ​ថ្ងៃ​រ​បស់​អ្នក​ទំាង​ការកម្សាន្ត​ ការងារ​ការិយាល័យ​ និង​អាជីវកម្ម​ក៏ដូចជា​បង្ហាញ​ឱ្យ​គ្រប់​គ្នា​ជឿថា​វា​ជា​ទូរសព្ទដៃ​ដ៏​ឆ្លាត​វៃជាង​គេ​បំផុត​របស់​ពិភពលោក។ រីឯ​កម្មវិធីការ​បង្ហាញ​ម៉ូត ​ជាមួយ Samsung​ Galaxy Note 4 ​ ប្រាកដ​ជា​នាំអ្នក​ទៅ​កាន់​ឧត្តមភាព​មួយ​កម្រិតផ្សេង​ទៀត​ដែល​តារា​ម៉ូឌែល​របស់​យើង​នឹង​បង្ហាញ​ពី​របៀប​និង​ហេតុអ្វី​បានជា​យើង​មាន​មោទនភាព​ជា​ម្ចាស់​Samsung Galaxy Note 4។

 

បន្ថែម​ពី​លើ​នេះ​ លោក​អ្នក​នឹង​រីករាយ​ជាមួយ​កម្មវិធី​កម្សាន្ត​ជាច្រើន​ទៀត​ក្នុង​កម្មវិធី​សម្ពោធ​នេះ។
We will be waiting to see you there!
យើងខ្ញុំ​នឹងរង់ចាំ​វត្តមាន​របស់​អ្នក​នៅ​ទីនោះ!

 

អំពីក្រុមហ៊ុនSamsung Electronics co., Ltd
គឺជា​ក្រុមហ៊ុននាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​ដោយ​ផ្ដល់​លទ្ធភាព​ថ្មីៗ​ ជូន​មនុស្ស​គ្រប់រូប​គ្រប់​ទី​កន្លែង។​​ តាមរយៈ​ការ​បង្កើត​ថ្មី​និង​របកគំហើញ​ឥត​ឈប់ឈរ យើង​កំពុង​តែ​ផ្លាស់ប្ដូរ​ឱ្យ​កាន់​តែ​ប្រសើរ​​ឡើង​​នូវ​ពិភព   ​     ទូរទស្សន៏ ​ស្មាតហ្វូន ​កុំព្យូទ័រផ្ទាល់ខ្លួន​ កុំព្យូទ័រលើតុ ​ម៉ាស៊ីនថតរូប​ ឧបករណ៍​ផ្ទះបាយ ​ម៉ាស៊ីន​ថតចម្លង​ ប្រព័ន្ធLTE ​ឧបករណ៍វេជ្ជសាស្ត្រ​ ឧបករណ៍​ផ្សេងៗ​ប្រើ​ប្រព័ន្ធ​អគ្គីសនី  ​និង​ដំណោះស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ ​LED។ យើង​មាន​បុគ្គលិក​ចំនូន ២៨៦.០០០ នាក់ ​នៅ​ទូទាំង ​៨០​ ប្រទេស ​ដោយ​មាន​បរិមាណ​លក់​ប្រចាំ​ឆ្នាំ​ចំនួន​ ២១៦,៧​ ពាន់​លាន​ដុល្លារ​អាមេរិក។
ព័ត៌មាន​បន្ថែម​សូម​មើល​គេហទំព័រ ​www.samsung.com

ហុង​ដា​ចេញ​ម៉ូតូ​ធំ​ស៊េរី​ថ្មី​​កាត់​បី​សាសន៍​​​​​មើល​ហើយ​អាច​ច្រឡំ


ហុង​ដា​បាន​សំញែង​ម៉ូតូ​ធំ​ថ្មី​មួយ​ប្រភេទ​គឺ Honda CX-01 ដែល​មាន​កម្លាំង​ 250 CC ដោយ​មាន​រូប​រាង​ស្រដៀង​ទៅ​នឹង​ Yamaha FZ បន្តិច ចំណែក​ក្បាល​ស្រដៀង​ទៅ​នឹង​ Pulsar បន្តិច​ មើល​ភ្លាម​​ចង់​ច្រឡំ។

 

ឥឡូវប្រិយមិត្ត​ពិនិត្យ​​មើល​រូបរាង​របស់​ម៉ូតូ Honda CX-01 ​ហើយ​កុំ​ច្រឡំ​ណា។

275 362 453 548 636 724 1102

@លក្ខណៈ​បច្ចេកទេស​សំខាន់ៗ​របស់ Honda CX-01

111111

 

ប្រភព៖ bikes4sale