អាហារ​៧​មុខ​ជួយ​កាត់​បន្ថយ​អាការៈ​ឈឺចាប់​ពេល​មក​រដូវ​ ស្រី​ៗ​មិន​គួរ​រំលង


អាការៈឈឺចាប់ពេលមករដូវ ជាអាការៈមួយដែលនារីគ្រប់រូបតែងជួបប្រទះញឹកញាប់ រហូតមានអ្នកខ្លះឈឺចាប់ខ្លាំងដល់ថ្នាក់ធ្វើការងារមិនកើតក៏មាន។ តែដំណោះស្រាយងាយៗអាចជួយកាត់បន្ថយបញ្ហាទាំងនេះបាន គឺអ្នកគួរបរិភោគប្រភេទអាហារទាំងនេះអំឡុងពេលមករដូវ៖

១.ស្លឹកបាស៖ ស្លឹកបាសមានសារធាតុប្រឆាំងអុកស៊ីតកម្មជួយបំបាត់អាការៈឈឺពោះ និងសម្បូរសារធាតុចិញ្ចឹមច្រើនល្អចំពោះសុខភាព។

green-2_large

២.ទឹកតៅហ៊ូ៖ វាមានផ្ទុកសារធាតុអ័រម៉ូនស្ត្រីដែលជួយកាត់បន្ថយអាការៈឈឺពោះបាន។

soybean_large

៣.ត្រកួន៖ ត្រកួនក៏ជួយកាត់បន្ថយការឈឺចាប់បានដូចគ្នា ថែមទាំងជំនួយភ្នែកទៀតផង។

green-3_large

៤.ត្រីសមុទ្រ៖ វាមានប្រយោជន៍ជួយបំបាត់អាការៈរមួលត្រង់បរិវេណផ្ទៃពោះ។

៥.ខាត់ណា៖ សម្បូរសារធាតុចិញ្ចឹម។

៦.ស្ពៃចង្កឹះ, ស្ពៃក្ដោប៖ សម្បូរសារធាតុអ័រម៉ូន ជួយមិនឲ្យឈឺពោះពេលមករដូវ។

green-4_large

៧.យ៉ិនស៊ិន៖ ជាប្រភេទឱសថបូរាណចិនជួយឲ្យឈាមដើរស្រួល និងការពារសម្ពាធសរសៃឈាមដែលធ្វើឲ្យឈឺចាប់។

korean-ginseng-1_large

Posted on December 13, 2016, in ទំព័រដើម, សុខភាព. Bookmark the permalink. Comments Off on អាហារ​៧​មុខ​ជួយ​កាត់​បន្ថយ​អាការៈ​ឈឺចាប់​ពេល​មក​រដូវ​ ស្រី​ៗ​មិន​គួរ​រំលង.

Comments are closed.