កម្ចាត់បញ្ហាស្បែកស្ងួតសំរាប់រដូវរងារជាមួយនឹងដំណោះស្រាយទាំងនេះ


ក្នុងរដូវរងាស្បែកបុរសនារីគ្រប់រូប តែងតែប្រឈមនឹងភាពស្ងួត តឹង ជ្រីវជ្រួញ បែកស្រកា រមាស់ ស្រគាំ និងងាយឆ្លងជំងឺជាងរដូវផ្សេងៗ ដែលបណ្ដាលមកពីខ្វះសំណើម។

ទាំងបុរស និងនារីឲ្យតែដល់រដូវត្រជាក់ស្ងួតនេះ ម្នាក់ៗតែងតែមានការព្រួយបារម្ភពីសុខភាពស្បែកនូវអាការៈខាងលើ ដោយបង្ខំឲ្យពួកគេស្វះស្វែងរកឡេ ក្រេម ឬម្សៅនានាដើម្បីការពារ។ បើលោកអ្នកមិនចង់ចំណាយថវិកាលើគ្រឿងទាំងនេះទេ អាចប្រើវិធីសាមញ្ញៗខាងក្រោម ដែលត្រូវគេមើលឃើញថាមានប្រសិទ្ធភាពសម្រាប់ស្បែក៖

១. ល្ហុងទុំបិតមុខ

លោកអ្នកគ្រាន់តែចិតល្ហុងទុំជាចំណិតៗមួយកូនចានដោយយកគ្រាប់ចេញ ទៅលាយជាមួយចេកទុំមួយផ្លែ រួមនឹងទឹកឃ្មុំ២ស្លាបព្រាបាយ ច្របល់ចូលគ្នា រួចយកមកលាបផ្ទៃមុខ ឬស្បែកជាការស្រេច។ គុណប្រយោជន៍របស់វា គឺផ្លែឈើទាំងពីរប៉ូវស្បែកកុំឲ្យជ្រីវជ្រួញ ឯទឹកឃ្មុំផ្ដល់សំណើមស្បែកក្រោយលាប វានឹងធ្វើឲ្យស្បែកតឹង ស្រស់ថ្លា និងក្មេងជាងវ័យ។

papaya-face-pack_large

២. ស៊ុតលឿង និងប្រេងអូលីវ ធ្វើម៉ាស់បិតមុខ

គ្រាន់តែយកស៊ុតផ្នែកលឿង ២គ្រាប់ និងប្រេងអូលីវ ៣ទៅ៤ដំណក់ លាយចូលគ្នាហើយលាបលើស្បែកទុក ២០នាទី រួចលាងទឹកចេញ។ ប្រេងអូលីវសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន E និង K ឯស៊ុតលឿងផ្ទុកវីតាមីន A និង lecithins អាចបំប៉នស្បែក និងព្យាបាលស្បែកកុំឲ្យស្ងួតយ៉ាងមានប្រសិទ្ធភាព។ បើគេប្រើល្បាយនេះជាម៉ាស់លាបមុខក្នុងរដូវរងា នោះគេនឹងបានស្បែកភ្លឺរលោងជាទីពេញចិត្ត។

olive-oil-and-egg-yolk-face-mask_large

៣. ប្រេងដូង

ប្រើប្រេងដូងតែមួយមុខលាបលើស្បែក និងម៉ាស្សាថ្នមៗ រហូតវាជ្រាបចូលស្បែក នោះវានឹងជួយឲ្យស្បែកទន់ ផ្ដល់សំណើមតាមបែបធម្មជាតិ។ នារដូវរងា អ្នកជំនាញផ្ដល់ដំបូន្មានឲ្យលាបពេលយប់មុនចូលគេង។

coconut-oil_large

៤. ក្រូចឆ្មា និងទឹកឃ្មុំ

ចិតក្រូចឆ្មាជា ២ចំណែក ច្របាច់ចូលជាមួយទឹកឃ្មុំ ២ស្លាបព្រា រួចយកដុំសាឡីជ្រលក់ទៅលាបលើស្បែកទុក ១០នាទី សឹមយកទឹកលាងសម្អាត។ ក្រូចឆ្មាមានផ្ទុកវីតាមីន C ឯទឹកឃ្មុំប្រឆាំងនឹងការរលាក ពេលប្រើរួមគ្នានោះវានឹងជួយកម្ចាត់កមរមាស់កើតមានលើស្បែកយ៉ាងប្រសើរ។

lemon-and-honey-solution_large

៥. ប្រេងផ្កាឈូករ័ត្ន

យកតែពីរបីដំណក់ លាបលើស្បែកម៉ាស្សាថ្នមៗជាមួយម្រាមដៃ ឲ្យប្រេងជ្រាបចូលស្បែកដោយមិនចាំបាច់លាងសម្អាតទេ។ ប្រេងផ្កាឈូករ័ត្ន ត្រូវគេដឹងថាជាអ្នកជំនាញស្បែកស្ងួត និងផ្ទុកវីតាមីនច្រើនប្រភេទ និងអាស៊ីដខ្លាញ់ ដែលវានឹងជួយឲ្យស្បែកក្មេងជាងវ័យ ថែមទាំងផ្ដល់សំណើម។ វិធីនេះលោកអ្នកអាចសាកល្បងមុនចូលគេង។

sunflower-oil_large

៦. ចេកទុំ

យកចេកទុំ ១ ឬ២ផ្លែ លាយជាមួយទឹកឃ្មុំ រួចលាបលើផ្ទៃមុខទុករយៈពេល ១៥ ទៅ២០នាទី សឹមលាងទឹកចេញ។ គុណប្រយោជន៍របស់វា គឺបំប៉នឲ្យស្បែករលោង កម្ចាត់ចោលភាពជ្រីវជ្រួញ និងផ្ដល់សំណើមជាមួយវីតាមីន C, B6 និង A ៕

banana-mask_large

ប្រភព៖ Stylecraze

 

Posted on December 28, 2016, in ទំព័រដើម, សុខភាព. Bookmark the permalink. Comments Off on កម្ចាត់បញ្ហាស្បែកស្ងួតសំរាប់រដូវរងារជាមួយនឹងដំណោះស្រាយទាំងនេះ.

Comments are closed.