Daily Archives: October 12, 2014

Meizu Mx4 ​គូ​ប្រជែង​​iPhone 6 នឹង​ឈាន​ជើង​ចូល​ទឹក​ដី​ម៉ាឡេស៊ី​ចុង​ខែ​នេះ


Meizu MX4ដែល​ជា​ផលិត​ផល​របស់​ក្រុមហ៊ុន​ចិន ​និង​មាន​រាង​ស្រដៀង​iPhone 6កំពុង​តែ​​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​ជា​ពិសេស​នៅ​ចិន​ និង​ឥណ្ឌា​ ហើយ​ថ្មី​នេះ​ឮ​ថា​Meizu MX4 ​គ្រោង​នឹង​​ឈាន​ជើង​ចូល​ទឹក​ដី​ប្រទេស​ម៉ាឡេស៊ី​​នៅ​ចុង​ខែ​នេះ​ទៀត​។

 

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Meizu លោក Bai Yongxian បាន​ឲ្យ​ដឹង​ថា​មក​ទល់​ពេល​នេះ​Meizu MX4 ទទួល​បាន​ការ​កុម្ម៉ង់​​រហូត​ដល់​ទៅ ៧,៧ លាន​គ្រឿង​ឯណោះ​។

meizu-mx4-new1got

Meizu MX4 ជា​Smartphone ដំបូង​គេ​ដែល​​បំពាក់​ដោយ​ Chip ប្រភេទ​ OctaCore Mediatek MT6595 របស់​ក្រុមហ៊ុន​Mediatek។ វា​​មាន​អេក្រង់​​ទំហំ ៥,៣៦​អ៊ីញ​ (Resolution 1152 x 1920 pixels ), ​​កាមេរ៉ា​ក្រោយ​ទំហំ​20.7 MP ដែល​ប្រើ​បច្ចេកវិទ្យា​របស់​ក្រុម ​Sony និង​កាមេរ៉ា​មុខ2MP។ ចំណែក​ឯ​Memory ម៉ាស៊ីន​របស់ MX4 ទំហំ​ 16/32/64 GB និង​មានRAM ទំហំ​ 2 GB, ប្រព័ន្ធ​ប្រតិបត្តិការ​Android v4.4.4 (KitKat) និង​មាន​ថាមពល​ថ្ម​3100 mAh(មីលីអំពែ​ម៉ោង)។

 

ចំពោះ ​Meizu MX4 (​Memory ទំហំ 16GB)​​ លក់​ក្នុង​តម្លៃ ៤៥០ដុល្លារ និង​ម៉ូដែល MX4 មាន​Memory ទំហំ 32GB លក់​ក្នុង​តម្លៃ ៤៩០ដុល្លារ៕

 

ប្រភព៖ gsmarena

ទម្លាយ​មូលហេតុ​នាំ​ឲ្យ Luhan ឆ្អែត​ចិត្ត ​សុំ​ដើរ​ចេញ​ពី​ SM និង​ក្រុម EXO


បន្ទាប់​ពី​តារា​ចម្រៀង​សញ្ជាតិ​ចិន​ Luhan បាន​ដាក់​ពាក្យ​បណ្ដឹង​សុំ​បញ្ចប់​កុងត្រា​ជាមួយ​ផលិតកម្ម SM ​និង​ដើរ​ចេញ​ពី​ក្រុម EXO កាល​ពី​ម្សិលមិញ​នេះ គេ​បាន​រក​ឃើញ​មូលហេតុ​ជា​ច្រើន​តាម​រយៈ​របស់​ប្រភព​ផ្សេង​ៗ។​

 

បើ​តាម មិត្តភ័ក្ដិ​ជិត​ស្និទ្ធ​ម្នាក់​​របស់ Luhan បាន​និយាយ​​ប្រាប់​សារព័ត៌មាន​ចិន Sina ​ថា​ ថ្មី​ៗ​នេះ​ Luhan មាន​បញ្ហា​សុខភាព​ច្រើន​ដោយ​សារ​ការ​ធ្វើ​ដំណើរ​​ចុះ​ឡើង​ច្រើន និង​ការ​គេង​មិន​គ្រប់គ្រាន់ រហូត​ឥលូវ​នេះ​គេ​មិន​អាច​ចូលរួម​ការ​ប្រគំ​តន្ត្រី​ជាមួយ​ក្រុម EXO បាន​ នឹង​ត្រូវ​ទទួល​ការ​ថែទាំ​ពី​គ្រួសារ​របស់​គេ​នៅ​ទីក្រុង​ប៉េកាំង។

luhan-skt-lte-fanmeeting-1

 

មិត្ត​ម្នាក់​នេះ​បាន​និយាយ​ទៀត​ថា “ដោយ​សារ​​ទៅ​ប្រទេស​កូរ៉េ​យូរ​ពេក Luhan មិន​សូវ​មាន​ពេល​ជាមួយ​ឪពុក​ម្ដាយ​របស់​គេ​ទេ។ ផលិតកម្ម​របស់​គេ​​មាន​វិន័យ​តឹង​ណាស់​ចំពោះ​រឿង​វិស្សមកាល ហើយ​សូម្បី​តែ​ពេល​ដែល​គេ​គ្មាន​ការងារ ក៏​មិន​អាច​សុំ​ច្បាប់​ទៅ​ផ្ទះ​បាន​ដែរ។ ក្រោយ​​​បាន​ទៅ​លេង​ផ្ទះ​លើក​ចុង​ក្រោយ ខ្ញុំ​គិត​ថា​គេ​ចង់​នៅ​ទីនោះ​ដើម្បី​ចំណាយ​ពេល​ជាមួយ​គ្រួសារ​របស់​គេ ពិសេស​ចាស់​ៗ”។

 

ចំណែក​សារព័ត៌មាន​កូរ៉េ​ បាន​ទទួល​សេចក្ដី​ថ្លែងការណ៍​​មួយ​ពី​អ្នក​នាំ​ពាក្យ​របស់ Luhan ដែល​បាន​បញ្ជាក់​ថា​ហេតុផល​សំខាន់​មួយ​នៅ​ពីក្រោយ​ការ​ដាក់​ពាក្យ​បណ្ដឹង​នេះ គឺ​ដោយ​សារ​ការ​​រើសអើង និង​ការ​ទទួល​បាន​ខុស​គ្នា រវាង​ក្រុម EXO-M និង EXO-K។

 

ក្នុង​នោះ​អ្នក​នាំ​ពាក្យ​បាន​និយាយ​ថា “មាន​ការ​ដាក់​វិន័យ​តឹងរ៉ឹង​ច្រើន​ចំពោះ​ជីវិត​​ឯកជន​របស់​ពួក​គេ ហើយ​ EXO-K និង EXO-M មិន​ទទួល​បាន​ស្មើ​គ្នា​ឡើយ​នៅ​ពេល​សុំ​ច្បាប់​សម្រាប់​វិស្សមកាល។ ក្រោយ​ពី​បាន​ចុះ​កិច្ចសន្យា​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១០​រួច​មក ពួក​គេ​បាន​ឆ្លង​កាត់​ការ​ហ្វឹកហាត់​ដ៏​លំបាក គឺ​រយៈ​ពេល​ជា​មធ្យម ១០​ម៉ោង​ក្នុង​មួយ​ថ្ងៃ រហូត​ដល់​ខែ​មេសា ឆ្នាំ​២០១២​ទើប​បាន​ចេញ​បទ​ចម្រៀង ហើយ​ក្នុង​អំឡុង​ពេល​ហ្វឹកហាត់​នេះ​ពួក​គេ​មិន​បាន​ទទួល​​ប្រាក់​ឧបត្ថម្ភ​អ្វី​បន្តិច​ឡើយ។

 

ប្រភព​នេះ​បាន​​​បញ្ជាក់​ទៀត​​ថា ដោយ​សារ​ភាព​តានតឹង​ដោយ​សារ​ការ​ហ្វឹកហាត់​នេះ Luhan បាន​ជួប​ប្រទះ​បញ្ហា​សុខភាព​ជា​ច្រើន​ ហើយ​បន្ទាប់​ពី​ EXO ចាប់​ផ្ដើម​ចេញ​បទ​ចម្រៀង​ សមាជិក​នីមួយ​ៗ​ក៏​​លែង​មាន​សេរីភាព​សម្រាប់​សកម្មភាព​​ផ្ទាល់​ខ្លួន ហើយ​អ្នក​គ្រប់គ្រង​តែង​ឃ្លាំ​មើល​​ពួក​គេ​ជានិច្ច ដោយ​​បាន​ដាក់​វិន័យ​យ៉ាង​តឹងរ៉ឹង​​ចំពោះ​គ្រប់​សកម្មភាព​របស់​ពួក​គេ”។

 

ដោយ​ឡែក​សេចក្ដី​ថ្លែង​ការណ៍​របស់​ផលិតកម្ម SM Entertainment វិញ​បាន​​បង្ហាញ​​ថា ពួក​គេ​ពិត​ជា​ភ្ញាក់ផ្អើល​ណាស់​ នៅ​ពេល​បាន​ឮ​ពី​ពាក្យ​បណ្ដឹង​នេះ។ ដោយ​រឿង​ក្ដី​របស់ Luhan ស្រដៀង​គ្នា​នឹង Kris ផលិតកម្ម​គិត​​ថា​ បន្ទាប់​ពី​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ល្បី​​តាម​រយៈ​ក្រុម​ EXO ឥលូវ​នេះ​គេ​បែរ​ជា​គិត​ពី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ ដោយ​មិន​យល់​ពី​ការ​ប៉ះពាល់​ដល់​អ្នក​ជុំ​វិញ​ខ្លួន​ដោយ​សារ​ការ​បញ្ចប់​កុងត្រា​​នេះ​ឡើយ ហើយ​ពួក​គេ​​សង្ស័យ​​ថា​មាន​ភាគី​ទី​៣​ដ៏​មាន​ឥទ្ធិពល​មួយ ដែល​ចាំ​ជំរុញ​ឲ្យ​ពួក​គេ​ចេញ​ពី​ផលិតកម្ម​បន្ត​គ្នា​បែប​នេះ ៕

140521-exo-new-picture-for-kolon-sport-cf-6

ចុះ​ប្រិយមិត្ត​មាន​យោបល់​យ៉ាង​ណា​ដែរ​ចំពោះ​ការ​ចាកចេញ​របស់ Luhan?

ប្រភព៖ soompi

ឈុត​រ៉ូប​ខ្លីៗ សាមញ្ញ​តែ​ថ្លៃថ្នូរ​ពី​ផាណែត


ទោះ​បី​ជា​ត្រូវ​តែ​ដើរ​ឲ្យ​ទាន់​សម័យកាល​ Fashion សំលៀកបំពាក់​រ៉ូប​ម៉ូដ​វែងៗ​ស្រស់​ស្អាត​ឡូយ​យ៉ាង​ណា​ក៏​ដោយ​ ​នៅ​តែ​ចាញ់​រ៉ូប​ខ្លីៗ​សាមញ្ញ​បន្តិច​តែ​ថ្លៃ​ថ្នូរ​មិន​ស្មុគស្មាញ​ច្រើន។

 

​តួ​ស្រី​ក្នុង​រឿង” សន្យា​ស្នេហ៍” ​មឿន ផាណែត បាន​ចូល​ខ្លួន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ក្នុង​ការ​ស្លៀកពាក់​ និង​តុបតែង​ខ្លួន​ចូល​កម្មវិធី​ផ្សេងៗ​ជា​ដើម។ ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​នាង​ គឺ​នាង​ចូល​ចិត្ត​ពាក់​រ៉ូប​ខ្លីៗ សាមញ្ញ​តែ​មើល​ទៅ​ថ្លៃថ្នូរ មិន​រញ៉េរញ៉ៃ​បន្ថែម ​និង​គ្រឿង​អលង្ការ​បន្តិច​បន្តួច​ទៀត​ទៅ​ឡូយ​តែ​ម្ដង។

 

ដូច្នេះ​ព្រឹក​នេះ Sabay Style សូម​បង្ហាញ​ម៉ូដ​ជា​ច្រើន​ដែល​បង្ហាញ​ដោយ​ផាណែត៖

Sabay-Style-1 Sabay-Style-2 Sabay-Style-3 Sabay-Style-4 Sabay-Style-5 Sabay-Style-6 Sabay-Style-7 Sabay-Style-8 Sabay-Style-9 Sabay-Style-10 Sabay-Style-11 Sabay-Style-12 Sabay-Style-13 Sabay-Style-15

បើ​មាន​ចំណាប់​អារម្មណ៍​ម៉ូដ​ដូច​កញ្ញា ផាណែត បង្ហាញ​ខាង​លើ ​អាច​រក​បាន​នៅ Leise Fashion Shop នៅ​ជិត​ផ្សារ​ទូល​ទំពូង ដោយ​អាច​ទំនាក់​ទង​តាម​ទូរស័ព្ទ 010 738​ 648 ឬ​ចូល​ទៅ​កាន់​ Page របស់​ Leise Fashion Shop