Monthly Archives: February 2015

សារៈប្រយោជន៍ទាំង១០ នៃការបរិភោគផ្លែឈឺរី ដែលអ្នកនឹកស្មានមិនដល់!


9fe91198

មានហេតុផល ជាច្រើនដែល អ្នកគួរតែ បរិភោគផ្លែឈឺរី ឲ្យបានច្រើន ប៉ុន្តែអ្វី ដែលជាហេតុផលចំបងនោះ គឺ វាមានសារប្រយោជន៍ ចំពោះសុខភាព ។ យើងសូមណែនាំអ្នក ឲ្យសាកល្បង ជាមួយផ្លែឈឺរីជូរៗ ដូចជា Montmorency ដើម្បីទទួលបាន សារប្រយោជន៍ ចំពោះសុខភាព ជាមួយ ផ្លែ ឈឺរី ។ កុំឲ្យចំណាយពេលច្រើន យើងនឹងបង្ហាញអ្នកអំពី ហេតុផលទាំង១០ ដែលអ្នកគួរតែ បរិភោគផ្លែឈឺរី ឲ្យបានច្រើន ។

hdfurf

. បង្កើននូវកម្រិតថាមពល

ការបរិភោគផ្លែឈឺរី ជួយជំរុញឲ្យអ្នក មានថាមពលពីធម្មជាតិ ។ ដោយសារតែជាតិ កាឡូរីនៅ ក្នុងផ្លែឈឺរី មានផ្ទុកនូវជាតិស្ករ ពីធម្មជាតិ ហើយជួយ សម្រួលអារម្មណ៍ និង ជំរុញកម្រិត ថាមពលក្នុងខ្លួនអ្នក ។ ដូច្នេះ នៅពេលដែលអ្នក មានអារម្មណ៍ថា អស់កំលាំង ឬ មិនស្រស់ស្រាយ  ញាំផ្លែឈឺរីស្រស់ មួយដៃ អ្នកនឹងមានអារម្មណ៍ ធូរស្រាលជាងមុន មិនថាពេលវេលាណាឡើយ។

. ជួយឲ្យគេងលក់ស្រួល

បើសិនជាអ្នក មានបញ្ហាក្នុងការគេង អ្នកគួរតែ បរិភោគផ្លែឈឺរី ឲ្យបានទៀងទាត់ ដើម្បីជួយសម្រួល ដល់ការគេងរបស់អ្នក។ ផ្លែឈឺរី ធ្វើឲ្យអ្នកគេងបានលក់ស្រួល បើសិនជាអ្នកមាន អាការ:គេងមិនលក់ សូមកុំប្រើប្រាស់ថ្នាំងងុយគេង ព្រោះវានឹងធ្វើឲ្យអ្នក ប្រឈមមុខនឹង គ្រោះថ្នាក់ ដូចនេះអ្នកគួរបរិភោគផ្លែឈឺរី អ្នកនឹង ឃើញពី ប្រសិទ្ធិភាព របស់វា។

. ល្អសម្រាប់ភ្នែករបស់អ្នក

ហេតុផលដែលមិនគួរ ឲ្យជឿមូយទៀត គឺការទទួលទានផ្លែឈឺរី ជាប្រចាំ អាចជំនួយ ដល់ភ្នែករបស់អ្នកបាន។ ផ្លែឈឺរីផ្ទុកនូវ វីតាមីនA ហើយវាគឺជាផ្នែកមួយនៃវីតាមីនបេតា ការ៉ូអីន ដែលជួយថែរក្សាកែវភ្នែក របស់អ្នកឲ្យមាន សុខភាពល្អ។ រ៉េទីនល គឺជាផ្នែកមួយ នៃវីតាមីនA ដែលជួយរក្សាស្បែករបស់អ្នក ឲ្យមានសុខភាពល្អ។ ជាការពិតផ្លែឈឺរី បានផ្ទុកនូវវីតាមីនA ប្រហែល២០ដង ច្រើនជាង ផ្លែស្តូប៊ឺរី និង ប្លូប៊ឺរី ដូចនេះ ហេតុអ្វីយើង មិនទទួលទានពូកវា ឲ្យបាន ញឹកញាប់?

. ជួយការពារជម្ងឺមហារីក

តើអ្នកធ្លាប់ បានដឹងទេថា ការបរិភោគផ្លែឈឺរី បានទៀងទាត់ អាចប្រឆាំងនឹងជម្ងឺមហារីក? ផ្លែឈឺរី គឺជាផ្លែឈើ ដែលមាន សារធាតុ antioxidants ដែលជួយកាត់បន្ថយ គ្រោះថា្នក់ នៃជម្ងឺមហារីក និង ជួយឲ្យមាន សុខភាពមាំមួន ដោយអ្នកអាចទទួលទានវា ដើម្បី បញ្ចុះទម្ងន់បាន ផងដែរ ។

៥. បង្កើនការរំលាយអាហារ

ដោយសារតែវា មានជាតិសសៃ (Fiber) ដែលជួយជំរុញ ប្រព័ន្ធរំលាយអាហារ និង កាត់បន្ថយជាតិ កូឡេស្តូរ៉ាល ( cholesterol )  អ្នកមិនចាំបាច់បរិភោគឈឺរីច្រើននោះទេ ត្រឹមតែមួយក្ដាប់ នៃឈឺរី គឺគ្រាប់គ្រាន់សម្រាប់អ្នក វាមានផ្ទុកនូវជាតិសសៃ ជាងពាក់កណ្ដាល ដែលអ្នកត្រូវការក្នុង មួយថ្ងៃ ។

. ជួយបន្ថយការឈឺចាប់ និង កាត់បន្ថយការហើម

ផ្លែឈឺរី គឺជាប្រភពដ៏ពិសេសនៃ សារធាតុ anthocyanins ដែលអាចជួយ កាត់បន្ថយ ការឈឺចាប់ និង ហើម ដែលបណ្ដាលមកពី ជម្ងឺរាំរៃផ្សេងៗ រួមទាំងរោគប្រគ្រីវ និង រលាកសន្លាក់ ឆ្អឹង។ បើអ្នកមាន ជម្ងឺរលាកសន្លាក់ដៃ ឬ ជើង គួរទទួលផ្លែឈឺរី ជំនួសការទទួលទានថ្នាំ អ្នកនឹងឃើញពីប្រសិទ្ធភាពរបស់វា ផងដែរ។

៧. ជួយទប់ស្កាត់ការរមួលក្រពើ

ទោះបីជា ផ្លែចេក មានប៉ូតាស្យូម ច្រើនជាងផ្លែឈឺរី ប៉ុន្តែបើអ្នក មិនចូលចិត្តញាំផ្លែចេក អ្នកអាចញាំផ្លែឈឺរី ដែលមាន នូវប៉ូតាស្យូម បានដូចគ្នា។ ប៉ូតាស្យូម ជូយបំបាត់ និង បង្ការការ រមួលក្រពើ  ហើយវានៅតែជាគំនិតដ៏ល្អ ក្នុងការបរិភោគផ្លែឈឺរី មុន និង ក្រោយពេល ដែលអ្នកហាត់ប្រាណ  ។ ផ្លែឈឺរី ក៏ជួយកាត់បន្ថយ ការឈឺចាប់ ពេលមករដូវផងដែរ ។

. ជួយបង្កើន ប្រព័ន្ធនៃខួរក្បាលរបស់អ្នក

បើសិនជាអ្នកមាន អារម្មណ៍ថាភ្លេចភ្លាំង ឈឺរី អាចជួយជំរុញ ការចងចាំ របស់អ្នក មិនថាវ័យណា ក៏ដោយ។ ផ្លែឈឺរី គឺជាអាហារសម្រាប់ខួរក្បាល ដោយសារ មានសារធាតុ antioxidants ខ្ពស់ ហៅថា anthocyanins ដែលល្អ ចំពោះខួរក្បាលរបស់អ្នក។ អ្នកគួរតែជ្រើសយក ឈឺរី មកធ្វើ ជាអាហារសម្រន់ ដើម្បីជំនួយដល់ ការចងចាំរបស់អ្នក ។

. ល្អចំពោះ បេះដូងរបស់អ្នក

អាហារដែលល្អ ចំពោះសុខភាព តែងតែពិបាក ក្នុងការញាំ ហើយវាមិនលឿនពេក និង យឺតពេក ក្នុងការចាប់ផ្ដើម ថែរក្សាសុខភាពបេះដូង។ ការទទួលទាន ឈឺរី នឹងជួយកាត់បន្ថយគ្រោះថ្នាក់ នៃជម្ងឺបេះដួង ហើយគ្រប់ឈឺរី ទាំងអស់ សុទ្ធតែល្អ ចំពោះសុខភាព ។

១០.  ជួយប្រឆាំង នឹងការរលាក សន្លាក់បានខ្ពស់

សារ:សំខាន់ធំបំផុត ចំពោះសុខភាព នៃការទទួលទាន ផ្លែឈឺរី ដោយសារតែ គុណសម្បត្តិនៃ ការប្រឆាំងនឹងជម្ងឺ ។ នេះគឺជាព័ត៌មាន ដ៏ល្អសំរាប់កីឡាករ និង អត្ថពលកម្ម ដែលអាចមាន ការឈឺចុកចាប់ បន្ទាប់ពីធ្វើការរួច ដូចជាជម្ងឺ រលាកសន្លាក់ ។ ដូច្នេះបើអ្នក មានការឈឺចុកចាប់ បែបនេះអ្នកអាច ងាកមកទទួលទាន ទឹកឈឺរី ៣ដង ក្នុងមួយថ្ងៃ ក៏បាន។

ជាមួយនឹង សារប្រយោជន៍ ចំពោះសុខភាព ដែលមិនអាច ធ្វើឲ្យអ្នកភ្លេច ផ្លែឈឺរីបាន ។ អ្នកអាចទទួលបាន ផលប្រយោជន៏ ទាំងនោះ ពីផ្លែឈឺរីស្រស់ ឬ អ្នកអាច ជ្រើសរើសជា ទឹកឈឺរី ឬ ឈឺរីក្រៀម។ នៅពេលដែលអ្នក ទិញទឹកឈឺរី ត្រូវប្រាកដថាវា គ្មានដាក់ស្ករបន្ថែម។

ប្រភព ÷ womanitely