Park Bom លេច​ឈុត​ក្នុង​លើ​ឆាក យ៉ាង​អាម៉ាស់ ​​មិត្ត​រួម​ក្រុម​ខំ​ជួយ​បិទបាំង


តារា​ចម្រៀង​កូរ៉េ Park Bom សមាជិក​ក្រុម 2NE1 បាន​ជួប​រឿង​ដ៏​គួរ​ឲ្យ​អាម៉ាស់​លើ​ឆាក​តន្ត្រី​ទេសចរណ៍​របស់​ផលិតកម្ម YG នៅ​ទីក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា ដោយ​សំលៀក​បំពាក់​ក្នុង​របស់​នាង​បាន​លេច​ចេញ​យ៉ាង​ច្បាស់​​ ពេល​នាង​កំពុង​សម្ដែង​​លើ​ឆាក។​

park-bom-e1413908528522

តាម​រយៈ​វីដេអូ​ដែល​អ្នក​គាំទ្រ​ថត​បាន គេ​ឃើញ Park Bom ត្រូវ​បាន​សំណូម​ពរ​ឲ្យ​លោត​ដាំដូង តែ​សំណាង​មិន​ល្អ ពេល​ដែល​​នាង​លោត​រ៉ូប​​នាង​ក៏​ធ្លាក់​ចុះ​មក​ក្រោម​ទាំង​អស់​ ធ្វើ​ឲ្យ​គេ​ឃើញ​សំលៀកបំពាក់​ក្នុង ដែល​ក្រោយ​មក​សមាជិក Dara ក៏​ព្យាយាម​ជួយ​បិទបាំង។ Park Bom បាន​ក្រោក​ឡើង​វិញ​ដោយ​ខ្មាស​អៀន​។

 

ជាមួយ​គ្នា​នេះ​ដែរ Park Bom និង​ក្រុម​តារា​ YG នឹង​បន្ត​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍ “YG FAMILY 2014 GALAXY TOUR” នៅ​តៃវ៉ាន់ នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា ខាង​មុខ​នេះ​នៅ​ពហុកីឡដ្ឋាន Taoyuan។​​​

Youtube2

ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

ប្រភព៖ koreaboo

Posted on October 24, 2014, in កម្សាន្ត, ទំព័រដើម. Bookmark the permalink. 1 Comment.