គន្លឹះ​ចម្អិន​អាហារ សម្រាប់​អ្នកជំងឺ​មហារីក​


ការទទួល​ទាន​អាហារ បាន​ត្រឹមត្រូវ ក្នុងកំឡុងពេល មុន , ក្នុង និង​ក្រោយពេល ព្យាបាល​ជំងឺមហារីក គឺជា​វិធី​មួយ ជួយ​ដល់​អ្នកជំងឺ បន្ថយ​បាន​នូវ​ឥទ្ធិពល​បន្ទាប់បន្សំ របស់​វិធី​ព្យាបាល , និង​ជួយ​ឲ្យ​មាន​សុខភាព​មាំមួន ។​

​ការរៀបចំ​ចំណីអាហារ គឺជា​រឿង​ដ៏​សំខាន់បំផុត សម្រាប់​ជួយ​ដល់ អ្នកមាន​ជំងឺមហារីក បំពេញបន្ថែម គ្រប់គ្រាន់​សារជាតិ ជីវជាតិ មាន​កម្លាំង​ប្រឆាំង​ទប់ទល់​ជំងឺ ។ អ្នកជំងឺ​ជាច្រើន មិនអាច​ទទួលយក វិធី​ព្យាបាល​បាន​គ្រប់គ្រាន់ ដោយសារ​សុខភាព ទ្រុឌទ្រោម​ខ្លាំង ។ រឿងនេះ មាន​ឥទ្ធិពល​ធំធេង ដល់​ប្រសិទ្ធភាព​ព្យាបាល និង​ធ្វើ​ឲ្យ​ថយចុះ ពេលវេលា​នៅរស់ របស់​អ្នកជំងឺ ។​

តាម​ស្ថិតិ​មួយ បាន​បង្ហាញថា តួលេខ ៣០ ភាគរយ នៃ​អ្នកជំងឺ​មហារីក ស្លាប់​ដោយសារ​បាក់កម្លាំង មុនពេល​ស្លាប់ ដោយសារ​ដុំ​គីស​មហារីក​, មួយផ្នែក​ណា​នេះ បង្ហាញ​ពី​ឥទ្ធិពល​អាក្រក់ របស់​ស្ថានភាព​ស្រក​ទម្ងន់​, ទ្រុឌទ្រោម​សុខភាព ។ ដូច្នេះហើយ ការរៀបចំ​របប​ជីវជាតិ មួយ​ត្រឹមត្រូវ ជា​ប្រការ​ចាំបាច់​បំផុត សម្រាប់​អ្នកជំងឺ​មហារីក ។​

YjYwZDE4OD

* បង្កើន​ថាមពល​ក្នុង​អាហា​រៈ​

ក្រៅពី​កែច្នៃ ត្រូវ​បង្កើន​ថាមពល , ប្រូតេអ៊ីន និង​សារជាតិ​ជីវជាតិ ក្នុង​អាហារ សម្រាប់​អ្នកជំងឺ ដោយ​វិធី​ប្រើប្រាស់ ពពួក​ប្រេង​មិន​ឆ្អែត (​ដូចជា ប្រេង​អូ​លីវ , ប្រេង​គ្រាប់​ស្ពៃ , ប្រេង​កន្ទក់​អង្ករ , និង​ប៊័រ​រុក្ខជាតិ​) , ទឹកដោះគោ , ហ្វ្រូ​ម៉ា , ទឹក​សណ្តែក , តៅហ៊ូ និង​ស៊ុត ។​

* ចៀសវាង​របស់​ឆៅៈ​

ដំណើរការ​ព្យាបាល ដោយ​កាំរស្មី និង​គីមី អាចធ្វើ​ឲ្យ​ថយចុះ មុខងារ​អង្គ​បដិបក្ខ របស់​អ្នកជំងឺ , ធ្វើ​ឲ្យ​អ្នកជំងឺ ងាយ​ឆ្លង​បាក់តេរី ជាច្រើន ពី​បរិស្ថាន ដែល​អ្នកមាន​សុខភាព​ល្អ ចៀសបាន ។ ពិសេស អ្នកជំងឺ​ថយចុះ បរិមាណ​ឈាមស​មាន ហានិភ័យ​កើន​ជំងឺឆ្លង​មេរោគ ។ អាស្រ័យហេតុនេះ គេ​គួរ​ទទួលទាន​អាហារ ចំអិន​ឆ្អិន​ទាំងស្រុង ។ អ្នក​ចម្អិន មិនត្រូវ​បន្ថែមបន្លែ តុបតែង​ដូចជា ស្លឹក​ខ្ទឹម ឬ​ជីរ ទៅក្នុង​អាហារ របស់​ជំងឺ ។​

* បង្កើន​អាហារ​ស្រួល​ទំពា​លេបៈ​

​អ្នកជំងឺ​ព្យាបាល ដោយ​កាំរស្មី​តំបន់​ក្បាល និង ក តែង​ត្រូវ​ដំបៅ​មាត់ និង​ឈឺ ក ។ អាស្រ័យហេតុនេះ , អ្នក​ចម្អិន គួរ​ជ្រើសរើស​អាហារ លាង​មាត់​ទន់ៗ ដូចជា នំ pudding , ការ៉េម , ទឹកដោះគោ​…. ។ អាហារ​សំខាន់​របស់​អ្នកជំងឺ អាចជា​អាហារ​ទន់ ដូចជា បបរ​ជាមួយ​សាច់​ចិញ្ច្រាំ ស៊ុប , មី​…. ។​

* ប្រើប្រាស់​គ្រឿងទេស​ច្រើនៈ​

​អ្នកជំងឺ​មួយចំនួន ឆ្លងកាត់​ការព្យាបាល ដោយ​គីមី , កាំរស្មី អាច​រំញោច​ជាង ជាមួយ​ក្លិន​អាហារ នាំ​ឲ្យ​ងាយ​ក្អួតចង្អោរ ។ អ្នកផ្ទះ ក៏​អាច​បន្ថែម​ក្រូចឆ្មារ ស្លឹក​ជីរ​ត្រចៀកដំរី ទៅក្នុង​អាហារ​ឆ្អាប ដើម្បី​កម្ចាត់​ក្លិន​ពិបាក​ទ្រាំ ។ ចំពោះ​អាហារ​គ្មាន​ក្លិន ចុងភៅ គួរ​បន្ថែម​គ្រឿងទេស ដើម្បី​បង្កើន​ក្លិន  រំញោច​ភាព​ឃ្លាន​របស់​អ្នកជំងឺ ។ គ្រឿងទេស​គួរប្រើ​ប្រា​ស់គឺ ខ្ទឹមស , ម្រេច , សំបក​ក្រូច , ទេព្វិរូ​… ។​

* ទទួលទាន​តិច តែ​ច្រើន​ពេល ក្នុង​១​ថ្ងៃៈ​

​ពួក​ជំនាញការ ទូន្មាន​ដល់​អ្នកជំងឺ​មហារីក​ថា គួរ​ទទួលទាន​តិច​ល្មម តែ​ច្រើនដង ក្នុង​១​ថ្ងៃ ប្រសិន​គេ​មាន​អារម្មណ៍ ធុញ​អាហារ ។​

* ចៀសវាង​ទឹក​ក្តៅ​ពេក ឬ ត្រជាក់​ពេកៈ​

​អ្នកជំងឺ​ដំបៅ​មាត់ គួរ​ចៀសវាង​អាហារ និង​ភេសជ្ជៈ​ក្តៅ​ពេក ឬ​ត្រជាក់​ពេក ព្រោះ​អាចធ្វើ​ឲ្យ​របួស​មាត់ ច្រើនជាង ។​

* ប្រើ​របស់​ពុំមែន​លោហធាតុៈ​

​សឹងតែ​ទាំងអស់ នៃ​មនុ​ស្សមាន​សុខ​ភាពល្អ​ធម្មតា មិនដឹង​ពី​ភាពខុសប្លែក​គ្នា ។ តែ​អ្នកជំងឺ​មហារីក អាច​រំញោច​ជាង ចំពោះ​ក្លិន​លោហធាតុ ព្រោះ​វា​ធ្វើ​ឲ្យ​ប្រែប្រួល ជី​វ្ហា​វិញ្ញាណ​របស់​អ្នកជំងឺ ។ ដូច្នេះ អ្នកផ្ទះ គួរប្រើ​របស់​ដាក់​អាហារ ធ្វើ​ពី​ព័រ​សឺ​ឡែ​ន , គ្រី​ស្គាល់ ឬ ជ័រ​ជំនួស​លោហធាតុ ៕

Posted on October 26, 2014, in ជីវិតនិងសង្គម, ទំព័រដើម. Bookmark the permalink. Comments Off on គន្លឹះ​ចម្អិន​អាហារ សម្រាប់​អ្នកជំងឺ​មហារីក​.

Comments are closed.