Apple ប្រកាសបង្ហាញ iPad Air 2 និង iPad mini 3 ជាផ្លូវការ


ក្រុមហ៊ុន Apple នៅយប់មិញនេះ បានប្រកាសបង្ហាញ iPad Air 2 និង iPad mini 3 ជាផ្លូវការប្រើប្រាស់ នូវបច្ចេកវិទ្យា Touch ID ដើម្បីប្រើប្រាស់សេវាកម្ម ទូទាត់សាច់ប្រាក់តាម រយៈទូរស័ព្ទដៃ Apple Pay ។ iPad Air 2 និង iPad mini 3 ប្រើប្រាស់ iOS 8.1 ចាប់ពីថ្ងៃនេះ អតិថិជន Apple ទាំងអស់អាចធ្វើការ កុំម្ម៉ង់ទិញទុកជាមុនបាន ដោយវានឹងចេញលក់ នៅសប្ដាហ៍ក្រោយនេះហើយ ៕

MSP-0659

Apple Pay នឹងដំណើរការនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ

ក្រុមហ៊ុន Apple បានប្រកាសបង្ហាញ Apple Pay តាំងពីថ្ងៃទី០៩ខែកញ្ញាកន្លងទៅ ប៉ុន្តែនៅពេលនេះ Apple មិនបានបញ្ជាក់ ពីកាលបរិច្ឆេទដាក់ ឲ្យដំណើការនោះទេ។ ដោយឡែកនៅពេលនេះ Apple បានប្រកាសឲ្យដឹង Apple Pay នឹងចាប់ផ្ដើមដំណើរការ នៅថ្ងៃចន្ទទី២០ខែតុលា សប្ដាហ៍ក្រោយ។ លោក Tim Cook នាយកប្រតិបត្តិ Apple បានថ្លែងឲ្យដឹងថា មាន Store ជាច្រើនបាននឹងកំពុងតែ សហការជាមួយ Apple ក្នុងការប្រើ Apple Pay ជាពីសេស មានធនាគារថ្មីចំនួន ៥០០ បានទទួលស្គាល់សេវាកម្មមួយនេះ។

MSP-0660

 

iPad Air 2 និង iPad mini 3 មានតម្លៃចាប់ពី $449 និង $399

បើទោះបីជានៅសប្ដាហ៍ក្រោយ Apple មិនទាន់ចេញលក់ iPad Air 2 និង iPad mini 3 ក្ដី ប៉ុន្តែ Apple បានបង្ហាញតម្លៃរបស់ iPad ទាំងពីររួចជាស្រេច។ យោងតាមការប្រកាស កាលពីយប់មិញបានឲ្យដឹងថា iPad Air 2 ប្រើ Wi-Fi មានតម្លៃចាប់ពី $499/599/699 សម្រាប់ 16GB/64GB/128GB និង $629/729/829 សម្រាប់ iPad Air 2 ប្រើស៊ីមកាត ចំណែក iPad mini 3 ប្រើ Wi-Fi វិញ មានតម្លៃចាប់ពី $399/499/599 សម្រាប់ 16GB/64GB/128GB និង $529/629/729 សម្រាប់ប្រើស៊ីមកាត៕

MSP-0661

Posted on October 17, 2014, in ទំព័រដើម, បច្ចេកវិទ្យា. Bookmark the permalink. Comments Off on Apple ប្រកាសបង្ហាញ iPad Air 2 និង iPad mini 3 ជាផ្លូវការ.

Comments are closed.