អតិថិជន Note 4 ៣០០នាក់ដំបូង នឹងទទួលបានទឹកប្រាក់ ៨០ដុល្លារ និងរង្វាន់ជាច្រើនទៀត
បន្ទាប់ពីការរង់ចាំជាយូរ ដើម្បីស្វាគមន៍វត្តមានSamsung Galaxy Note 4ក្នុងប្រទេសកម្ពុជាទីបញ្ចប់ទីកន្លែង និងកាលបរិច្ឆេទសម្ពោធជាផ្លូវការត្រូវបានកំណត់ឡើងនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៤ នៅរោងភាពយន្ត Major Cineplex ជាន់ទី២ នៃផ្សារទំនើប AEON ចាប់ពីម៉ោង ៤រសៀលដល់ ៨ យប់។ ក្នុងឱនាសនោះ លោកអ្នកនឹង ជួបផ្ទាល់ជាមួយ កញ្ញា ឱក សុគន្ធកញ្ញា អាចមានឱកាសទទួលបានសំបុត្រកុនដោយឥតគិតថ្លៃ និង ឱកាសឈ្នះ Gear S10 រង្វាន់ព្រមទំាងកម្មវីធីប្លែកអារម្មណ៍ដ៏ច្រើន លើសលប់។
Samsungមានកិត្តិយសសូមគោរពអញ្ជើញសាធារណជនចូលរួមដើម្បីជាសាក្សីក៏ដូចជារីករាយជាមួយអត្ថប្រយោជន៍ពីការផ្តល់ជូនពិសេសនិងត្រៀមខ្លួនទទួលយកពិសោធន៍ដ៏រំភើបអស្ចារ្យនៃពិធីសម្ពោធជាផ្លូវការដ៏អធិកអធមបំផុតក្នុងប្រទេសកម្ពុជាពី Samsung។
ចំពោះការផ្តល់ជូនពិតជាពិសេសនិងគួរឱ្យចាប់អារម្មណ៍ដោយលោកអ្នកនឹងទទួលបាន៖
១. ទឹកប្រាក់ ៨០ដុល្លាររាល់ការទិញSamsung Galaxy Note 4សម្រាប់ ៣០០ នាក់ដំបូងនៅថ្ងៃសម្ពោធផ្លូវការ
២. ឈ្នះនាឡិកា Samsung Gear S រហូតដល់ទៅ ១០ រង្វាន់
៣. Freeសំបុត្រកុនសម្រាប់អតិថិជន ១៨០ នាក់ដែលប្រើទូរសព្ទ និងTabletប្រភេទGalaxy Note
ចំពោះព្រឹត្តិការណ៍នេះអ្នកប្រាកដជាទទួលបាននូវបទពិសោធន៍នៃពេលវេលាដ៏គួរឱ្យរំភើបប្លែកអារម្មណ៍ជាមួយកម្មវិធីដែលអ្នកប្រហែលមិនបានធ្លាប់ជួបប្រទះដូចជាការរួមបញ្ចូលគ្នារវាងសិល្បៈគំនូរ និងបច្ចេកវិជ្ជានៅលើអេក្រង់ Samsung Galaxy Note4 ដោយវិចិត្រករកូនកាត់ខ្មែរ-ញូវហ្សេលែន លោកPeapTarrដែលគ្រប់គ្នាស្គាល់និងស្ញប់ស្ញែងកោតសរសើរលើស្នាដៃនៃគំនិតច្នៃប្រឌិតរួមបញ្ចូលរវាងវប្បធម៌ញូវហ្សេលែន និងវប្បធម៌ខ្មែរដោយត្រូវបានទទួលស្គាល់ជាអន្តរជាតិនិងជំរុញឱ្យស្នាដៃរបស់លោកបានបង្ហាញនៅក្នុងទស្សនាវដ្តីសិល្បៈអន្ដរជាតិនានាក៏ដូចជាវិចិត្រសាលជាច្រើនផងដែរ។
កម្មវិធីដ៏អស្ចារ្យទីពីរគឺការសម្តែង និងបកស្រាយបទចម្រៀងផ្ទាល់ពី កញ្ញាឱក សុគន្ធកញ្ញា ដែលជាតារាចម្រៀងមានប្រជាប្រិយភាពបំផុតក្នុងប្រទេសកម្ពុជានិងជាតារាតំណាងក្រុមហ៊ុន Samsung។ហើយកម្មវិធីមួយផ្សេងទៀតដែលនឹងធ្វើឱ្យអ្នកបិទមាត់មិនជិត គឺការបង្ហាញទូរសព្ទ Samsung Galaxy Note 4 ដែលអនុញ្ញាតឱ្យអ្នកបានឃើញនិងដឹងឱ្យកាន់តែច្បាស់ថាតើ Samsung Galaxy Note4 ជាទូរសព្ទអាចបំពេញគ្រប់តម្រូវការជីវិតប្រចាំថ្ងៃរបស់អ្នកទំាងការកម្សាន្ត ការងារការិយាល័យ និងអាជីវកម្មក៏ដូចជាបង្ហាញឱ្យគ្រប់គ្នាជឿថាវាជាទូរសព្ទដៃដ៏ឆ្លាតវៃជាងគេបំផុតរបស់ពិភពលោក។ រីឯកម្មវិធីការបង្ហាញម៉ូត ជាមួយ Samsung Galaxy Note 4 ប្រាកដជានាំអ្នកទៅកាន់ឧត្តមភាពមួយកម្រិតផ្សេងទៀតដែលតារាម៉ូឌែលរបស់យើងនឹងបង្ហាញពីរបៀបនិងហេតុអ្វីបានជាយើងមានមោទនភាពជាម្ចាស់Samsung Galaxy Note 4។
បន្ថែមពីលើនេះ លោកអ្នកនឹងរីករាយជាមួយកម្មវិធីកម្សាន្តជាច្រើនទៀតក្នុងកម្មវិធីសម្ពោធនេះ។
We will be waiting to see you there!
យើងខ្ញុំនឹងរង់ចាំវត្តមានរបស់អ្នកនៅទីនោះ!
អំពីក្រុមហ៊ុនSamsung Electronics co., Ltd
គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្ដល់លទ្ធភាពថ្មីៗ ជូនមនុស្សគ្រប់រូបគ្រប់ទីកន្លែង។ តាមរយៈការបង្កើតថ្មីនិងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្ដូរឱ្យកាន់តែប្រសើរឡើងនូវពិភព ទូរទស្សន៏ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធLTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗប្រើប្រព័ន្ធអគ្គីសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ យើងមានបុគ្គលិកចំនូន ២៨៦.០០០ នាក់ នៅទូទាំង ៨០ ប្រទេស ដោយមានបរិមាណលក់ប្រចាំឆ្នាំចំនួន ២១៦,៧ ពាន់លានដុល្លារអាមេរិក។
ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.samsung.com។
Posted on October 14, 2014, in ទំព័រដើម, បច្ចេកវិទ្យា. Bookmark the permalink. Comments Off on អតិថិជន Note 4 ៣០០នាក់ដំបូង នឹងទទួលបានទឹកប្រាក់ ៨០ដុល្លារ និងរង្វាន់ជាច្រើនទៀត.
You must be logged in to post a comment.