Meizu Mx4 គូប្រជែងiPhone 6 នឹងឈានជើងចូលទឹកដីម៉ាឡេស៊ីចុងខែនេះ
Meizu MX4ដែលជាផលិតផលរបស់ក្រុមហ៊ុនចិន និងមានរាងស្រដៀងiPhone 6កំពុងតែទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់ជាច្រើនជាពិសេសនៅចិន និងឥណ្ឌា ហើយថ្មីនេះឮថាMeizu MX4 គ្រោងនឹងឈានជើងចូលទឹកដីប្រទេសម៉ាឡេស៊ីនៅចុងខែនេះទៀត។
នាយកប្រតិបត្តិក្រុមហ៊ុន Meizu លោក Bai Yongxian បានឲ្យដឹងថាមកទល់ពេលនេះMeizu MX4 ទទួលបានការកុម្ម៉ង់រហូតដល់ទៅ ៧,៧ លានគ្រឿងឯណោះ។
Meizu MX4 ជាSmartphone ដំបូងគេដែលបំពាក់ដោយ Chip ប្រភេទ OctaCore Mediatek MT6595 របស់ក្រុមហ៊ុនMediatek។ វាមានអេក្រង់ទំហំ ៥,៣៦អ៊ីញ (Resolution 1152 x 1920 pixels ), កាមេរ៉ាក្រោយទំហំ20.7 MP ដែលប្រើបច្ចេកវិទ្យារបស់ក្រុម Sony និងកាមេរ៉ាមុខ2MP។ ចំណែកឯMemory ម៉ាស៊ីនរបស់ MX4 ទំហំ 16/32/64 GB និងមានRAM ទំហំ 2 GB, ប្រព័ន្ធប្រតិបត្តិការAndroid v4.4.4 (KitKat) និងមានថាមពលថ្ម3100 mAh(មីលីអំពែម៉ោង)។
ចំពោះ Meizu MX4 (Memory ទំហំ 16GB) លក់ក្នុងតម្លៃ ៤៥០ដុល្លារ និងម៉ូដែល MX4 មានMemory ទំហំ 32GB លក់ក្នុងតម្លៃ ៤៩០ដុល្លារ៕
ប្រភព៖ gsmarena
Posted on October 12, 2014, in ទំព័រដើម, បច្ចេកវិទ្យា. Bookmark the permalink. Comments Off on Meizu Mx4 គូប្រជែងiPhone 6 នឹងឈានជើងចូលទឹកដីម៉ាឡេស៊ីចុងខែនេះ.
You must be logged in to post a comment.