ស្រី​ស្អាត​កម្ពុជា​យើង​នាំ​មុខ​ដាច់​ប៉ិតសង្ឃឹម​ឈ្នះ ៩៨% ហើយ!!!


កញ្ញា នូ ទឹម​ស្រីនៀត ដែល​បាន​តំណាង​កម្ពុជា​ទៅ​ចូល​រួម​ប្រកួត​សម្រស់​ជាមួយ​ស្រី​ស្អាត​មក​ពី​ទូទាំង​ពិភព​លោក​ក្នុង​កម្មវិធី Miss Grand International នៅ​ប្រទេស​ថៃ​នោះ ឥឡូវ​នេះ ៩៨% ហើយ សង្ឃឹម​ថា​នឹង​ឈ្នះ​ជយលាភី​ផ្នែក​ប្រជាប្រិយ​ពី​កម្មវិធី។ នេះ លោក ប៊ុន កើដ អគ្គនាយក​ក្រុមហ៊ុន BKA Entertainment ។
IMG_08382

កញ្ញា នូ ទឹម​ស្រី​នៀត យុវនារី​ខ្មែរ​មក​ពី​ខេត្ត​កណ្ដាល ទទួល​បាន​ការ​បោះ​ឆ្នោត​គាំទ្រ​ចំនួន ២៥.៩៤% គិត​ត្រឹម​ម៉ោង ១០​ព្រឹក​ថ្ងៃ​ទី ០៥ តុលា ២០១៤។ តួ​លេខ​នេះ ដាច់​ឆ្ងាយ​មែន​ទែន​ពី​បេក្ខនារី​មក​ពី​ប្រទេស​ផ្សេង​ៗ​ទៀត ដែល​មិន​មាន​នរណា​បាន​ដល់​ខ្ទប់ ១០%​ផង ខណៈ​ការ​បោះ​ឆ្នោត​នៅ​សល់​តែ​២​ថ្ងៃ​ទៀត​នោះ។

IMG_08373

លោក ប៊ុន កើដ អ្នក​ផ្ដួច​ផ្ដើម​គំនិត​បញ្ជូន​កញ្ញា ស្រី​នៀត ទៅ​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី​ខាង​លើ ថ្លែង​ថា​លោក ភ្ញាក់​ផ្អើល​មែន។ “ខ្ញុំ​បាន​ទាក់​ទង​ទៅ​សួរ​គេ ថា​ហេតុអ្វី​បាន ស្រី​នៀត ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ម្ល៉េះ គេ​ប្រាប់​ថា មិន​មាន​តែ​ខ្មែរ​យើង​ទេ​ដែល​បោះ​ឆ្នោត​គាំទ្រ ស្រីនៀត គឺ​មាន​មនុស្ស​មក​ពី​ជុំ​វិញ​ពិភព​លោក​បាន​ចូល​រួម​បោះ​ឆ្នោត​គាំទ្រ​ឲ្យ​នាង។ អស្ចារ្យ​មែន​ទែន ៩៧%-៩៨% ហើយ​យើង​សង្ឃឹម​ឈ្នះ”។

រូបភាព​ពី​កម្មវិធី Miss Grand International

រូបភាព​ពី​កម្មវិធី Miss Grand International

លោក ប៊ុន កើដ បន្ថែម​ទៀត​ថា ការ​បោះ​ឆ្នោត​សល់​តែ​២​ថ្ងៃ​ទៀត​ទេ តាម​មើល​ជយលាភី​ផ្នែក​ប្រជាប្រិយ​របស់​កម្មវិធី Miss Grand International រត់​មិន​រួច​ពី​ដៃ​កញ្ញា ស្រីនៀត ឡើយ។ យ៉ាង​ណា​លោក ស្នើ​ឲ្យ​ប្រិយមិត្ត​ចូល​រួម​បោះ​ឆ្នោត​គាំទ្រ យុវនារី​យើង​បន្ត​ទៀត ដើម្បី​ធានា​ដល់​ជយលាភី​របស់​យើង។

បោះ​ឆ្នោត គាំទ្រ​ស្រី​ស្អាត​របស់​យើង សូម​ចុច​ទី​នេះ…!!!

អត្ថបទ៖ Sabaylooking

 

Posted on October 6, 2014, in កម្សាន្ត, ទំព័រដើម. Bookmark the permalink. Comments Off on ស្រី​ស្អាត​កម្ពុជា​យើង​នាំ​មុខ​ដាច់​ប៉ិតសង្ឃឹម​ឈ្នះ ៩៨% ហើយ!!!.

Comments are closed.