Monthly Archives: October 2014

ទស្សនាទីក្រុងតួចៗទាំង១៣​ ដ៏គួរអោយទាក់ទាញបំផុតក្នុងពិភពលោក


ទីក្រុងធំៗពោពេញដោយភាពកខ្វក់ និងបណ្តាលឲមានជម្ងឺជាច្រើន។ ឥឡូវសូមមើលក្រឡេកមើល ទីក្រុងតូចៗ ដែលជាដង្ហើមដ៏ទៀងទាត់របស់ពិភពលោកនឹងធ្វើឲជីវិតអ្នកត្រឡប់ទៅរកកាធ្វើដំណើរកំសាន្តសាជាថ្មី​។

cinque-terre-italy-woe3

១. កូលម៉ា ប្រទេសបារាំង ( Colmar )

កូលម៉ា ត្រូវបានគេហៅថាទីក្រុង Disney Princess ដែលមានសម្រស់ស្រស់ស្អាតក្នុងវ័យ៧ឆ្នាំសំឣាង ទៅដោយ ពន្លឺស៊ីជម្ពូព្រិចៗ។ ផ្ទះមានពន្លឺពណ៏មាស ក្រាលទៅដោយថ្មតាមផ្លូវ និងមានទូកតូចៗរសាត់តាមទឹកឣមទៅ ដោយផ្កាក្រអប់និងរថភ្លើងរត់ជុំវិញទីក្រុង​ ហើយមានភ្លើងដ៏ភ្លឺចញ្ចាចរាងរាល់យប់ពេញមួយឆ្នាំ។ ឣនុស្សាវរី និងសម្រស់ដ៏ស្រស់ស្អាតនេះហើយ ធ្វើឣោយយើងភ្លេចឣស់សម្បីព្រះម៉ែ Fairy, សូមចុចត្រង់នេះ បើចង់ដឹង ពីព្រឹត្តិការណ៍បន្ថែម

colmar-france-woe1-690x653 colmar-france-woe3-690x517 Colmar im Elsafl

២. ទីក្រុង ស្មួហ្វ ជូសកា នៅប្រទេសអេស្បាញ (Juzcar Smurf Town)

វាជារឿងសំណាងបំផុតដែលដែលឣ្នកផលិតភាពយន្ត Smurf ឣាចបញ្ចុះបញ្ចូលឣោយឣ្នកភូមិ ចូហ្សានៅភាគ ខាងត្បូងប្រទេសឣេស្ពាញលាបថ្មាំផ្ទះរបស់ពួកគេពណ៏ខៀេវ បន្ទាប់មកទីក្រុងទទួលបានការ ចាប់ឣារម្មណ យ៉ាងខ្លាំងពីភ្ងៀវទេសចរ ដូចច្នេះហើយផ្ទះទាំងឣស់នោះមិនត្រូវបានលាបពណ៏ម្តងទៀតទេ។

smurf-town-spain-woe2-690x388smurf-town-spain-woe3-690x460  smurf-town-spain-woe1-690x517

 

៣. អាលបឺរូបេលូ នៅប្រទេលអីតាលី (Alberobello)

តើទីក្រុង Gnomes បាត់ទៅហើយមែនទេ? មិនពិតទេ។ គឺវានៅទីនេះទីក្រុង អាលបឺរូបេលូ Alberobello នៅពេល ឃើញវាភ្លាមយើងប្រាកដជាលាន់មាត់ច្រើនម៉ាត់ ព្រោះថាវាស្អាតខ្លាំងណាស់​ដែលមានផ្ទះ កំពូលស្រួចព័ន្ធទៅ ដោយដើមឣូលីវដ៏គួរឱ្យស្រឡាញ់៕

alberobello-italy-woe3-690x529 alberobello-italy-woe2-690x407 alberobello-italy-woe1-690x517

 

៤.​ ខ្វាខ្វរតូ នៅប្រទេសក្រីនឡែន (Qaqortoq)

សូមស្វាគមន៏ការមកដល់ទីក្រុងនៅប្លុកឡេហ្គោដីបៃតងដែលមានប្រជាជន៣ពាន់នាក់។

qaqortoq-greenland-woe2-690x459 qaqortoq-greenland-woe1 capital-of-greenland-690x387

៥. បួរាណូ នៅប្រទេសអីតាលី

ទីក្រុងលេងពណ៏របស់ឣ៊ិតាលី ម្ចាស់ផ្ធះត្រូវផ្ញើសំបុត្រទៅរដ្ឋាភិបាលប្រសិនបើពួកគេ ចង់លាប់ពណ៏ផ្ទះរបស់ពួក គេ។ មន្រ្តីនិងឆ្លើយតបឣ្នកវិញជាមួយសៀវភៅពណ៏ដែលត្រូវលាប។ ប្រសិនបើឣ្នកមិនគោរពតាមការណែនាំ នោះឣ្នកនិងត្រូវផាក់ពីនយ័ និងជាប់ទោស។

burano-italy-woe3-690x452 burano-italy-woe2-690x517 burano-italy-woe1-690x387

៦. សុីរាកាវ៉ាកូ នៅប្រទេសជប៉ុន (Shirakawa-go)

សុីរាកាវ៉ាកូ គឺជាទីក្រុងជនបទដ៏ល្បីល្បាញបំផុតរបស់ជប៉ុនដោយសារដំបូលផ្ទះប្រក់ស្បូវរួមជាមួយក្បាច់រចនា​ស្រដៀង និងដៃសំពះ។ មើលការចុះឣព័នៅពេលព្រឹក ជាមួយនិងពន្លឺចាំងជះផ្ទះជនបទទាំងឡាយ នៅនិទាឃ រដូវ។​ ហ្អា….ជីវិតនៅជនបទពិតជាមានក្តីស្រុកខ្លាំងណាស់។

shirakawa-go-japan-woe1-690x460 shirakawa-go-japan-woe2-690x517 shirakawa-go-japan-woe3-690x458

៧. មូនសានតូ នៅប្រទេសព័រទុយហ្គាល់ ( Monsanto)

ទីក្រុងដែលធ្វើផ្ទះនៅលើ នៅក្រោមនិងជុំវិញ​ដុំថ្មធំៗ។ តើម្ចាស់ស្រុកគេកំពុងគិតឣ្វីទៅហ្ន?

SONY DSC monsanto-spain-woe2-690x460 monsanto-spain-woe3-690x492

៨. ហូយ អាន នៅប្រទេសវៀតណាម​ (Hoi An)

លឺគេថាទីក្រុងនេះមានគោមច្រើនជាងមនុស្សរស់នៅ។​ បរិយាកាសងាយស្រួល ជាមួយនឹងវត្តប្បធម៏ និងប្រវត្ត សាស្រ្តថ្លៃថ្នូ​ ដែលជាទីក្រុងឣាស៊ីឣាគ្នេដែលឣ្នកមិនឣាចបំភ្លេចបាន ហើយឣ្នកនិងចងចាំវាជានិច្ច។

hoi-an-vietnam-woe21-690x517 Rival Lantern Stores, Hoi An, Vietnam, Ben Ashmole hoi-an-vietnam-woe1-690x462

៩. ហ្គោរេមេ នៅប្រទេសតួកគី (Göreme)

ទេសភាពពណ៏មាសនៅឋានព្រះចន្ទ គឺស្ថិតនៅខាងក្រោយវាំងនននៃទីក្រុងសាមញ្ញរបស់ប្រទេសទួគី ដែលនៅតែប្រកាន់ ខ្ជាប់  ខ្លាំងនៅប្រពៃណីទំនាមទំលាប់ធ្វើស្រែចំការ។ ទីក្រុង​ ហ្គោរេមេ ដែលមានប្រវត្តិរឿងដែល ប្រហោងភ្នំតូចៗដែលជាផ្ទះ ទេពធីតា ហើយភ្នំតូចខ្ពស់ទាំងនោះត្រូវបានគេចុះធ្វើផ្ទះនិងព្រះវិហារ។
goreme-turkey-woe2-690x517 goreme-turkey-woe3-690x517 goreme-turkey-woe1-690x458

១០. ហ្គីថន​ នៅប្រទេសហូឡង់ (Giethoorn)

តើកំពុងស្វែងរកទិសដៅធ្វើដំណើរបន្ទាប់ការនើយហត់មែនទេ? ទីក្រុងដ៏មានសុភមង្គលរបស់ ហូឡង់ ដែលគ្មាន ផ្លូវ ប៉ុន្តែវាជាប់បន់ដាក់គ្នាជានិងប្រឡាយ ហើយបង្កើតបានជាផ្ទះកូនកោះតូចៗ។

Giethoorn, The Netherlands giethoorn-woe3-690x461giethoorn-woe2-690x517

១១. សុីនខ្វរ ទើរេ នៅប្រទេសអីតាលី (Cinque Terre)

សុីនខ្វរ ទើរេ លាតសន្ឋឹងទីក្រុង៥ដែលកាត់តាមច្រាំងភ្នំដែលនៅដាច់ដោយឡែកពីគ្នា​ ដែលមើលទៅគួឲចាប់ឣារម្មណ ខ្លាំង ណាស់។ រដ្ឋាភិបាលបានឣភិរក្ស​សួនឧហ្សានទាំងមួលសំរាប់ធម្មជាតិ វប្បធម៏​ និង​ កេរ្តដំណែលដ៏រុងរឿង។

cinque-terre-italy-woe3-690x517 cinque-terre-italy-woe2 cinque-terre-italy-woe1-690x517

១២. បីបូរី នៅប្រទេសអង់គ្លេស (Bibury)

ផ្ទះតូចដ៏ល្ឣស្អាតធ្វើឣំពីថ្ម ដែលមើលទៅហាក់បីដូចជាក្នុងសតវត្សទី១៧ និងមានពណ៏ទឹកឃ្មុំជាជួដែលធ្វើយឣោយភូមិនេះ ទទួលបានឈ្មោះថាជាភូមិស្អាតបំផុតនៅក្នុងប្រទេសឣ៊ីងឡែន។

bibury-england-woe3-690x517 bibury-england-woe2-690x388 bibury-england-woe1-690x431

១៣. សុីឌី ប៊ូសេត នៅប្រទេសទុយនេស៊ី​ (Sidi Bou Said)

ភូមិដែលមានស្រស់ខៀវផងសរផងមានកេរ្តឈ្មោះខ្លាំង ហើយវាប្រៀបបានទៅនិងទីជំរករបស់ដន្រ្តីប៊ូហិមាន។សុីឌី ប៊ូសេត គឺកកកុញទៅដោយភ្ញៀវទេសចរ ហើយវាជាកន្លែងមួយក្នុងចំណោមកន្លែងពិសេសទាំងឡាយ ដែលមិន បាត់បង់ កេរ្តិ៍ឈ្មោះរបស់ខ្លួនទោសបីមានសំលេងរំខានតាមផ្លូវក៏ដោយ៕
sidi-bou-said-tunisia-woe1-690x517 sidi-bou-said-tunisia-woe2-690x920 sidi-bou-said-tunisia-woe3-690x517
ប្រភព​: whenonearth

 

ប៉ែន ចំរុង បាន​ឡប់ៗ​ម្ដង​ទៀត​ក្នុង​រឿង “អាចារ្យ​៣​សាសន៍”


សិល្បករ​កំពុង​មាន​ប្រជាប្រិយភាព​ផ្នែក​សម្ដែង និង ​ពិធី​ករ ប៉ែន ចំរុង បាន​និយាយ​ថា ពេល​នេះ​លោក​បាន​ក្លាយ​ជា​មនុស្ស​ឡប់ៗ​ម្ដង​ទៀត​ហើយ តាម​រយៈ​រឿង “អាចារ្យ​៣​សាសន៍” របស់​ផលិតកម្ម​ Rock ដែល​បាន​សម្ពោធ​ចាក់​បញ្ចាំង​នៅ​រោង​ភាពយន្ត​Platinum Cineplex កាល​ពី​យប់​មិញ​នេះ។

ប៉ែន ចំរុង និយាយ​ថា៖ “ហ្នឹងហើយ!…បាន​ដើរ​តួ​ឡប់ៗ​ទៀត​ហើយ​ខ្ញុំ ព្រោះ​ដូច​ខាន​យូរ​ដែរ មិន​ដឹង​យ៉ាង​ណា​យ៉ាង​ណី​ទេ តែ​សង្ឃឹម​ថា មាន​ទស្សនិកជន​គាំទ្រ​ជា​មិន​ខាន”។

145

តារា​រូប​នេះ ធ្លាប់​បាន​ទទួល​ជោគជ័យ​លើ​ការ​សម្ដែង​ជា​តួ​បែប​កំប្លែង​ឡប់ៗ ក្នុង​រឿង​”នាយ​ឡប់​ជំពប់​ស្នេហ៍” របស់​ផលិតករ ពាន់ ភូង បុប្ផា និង​រឿង​មួយ​ចំនួន​ទៀត នា​ពេល​កន្លង​មក។ ដោយ​ភាព​ប៉ិនប្រសព្វ​ក្នុង​ការ​សម្ដែង ធ្វើ​ឲ្យ​សិល្បករ​ម្នាក់​នេះ ទទួល​បាន​ពាន​រង្វាន់​ជា​តារា​សម្ដែង​ឆ្នើម​ប្រចាំ​ឆ្នាំ និង​ពាន​ប្រជាប្រិយ​ប្រចាំ​ពី​កម្មវិធី​”អាណាចក្រ​តារា” ទៀត​ផង។ ទោះ​បី​ជា​យ៉ាង​ណា ចំរុង បាន​ចាត់​ទុក​ថា ជា​ការ​ចាប់​ផ្ដើម​ថ្មី ក្នុង​នាម​ជា​តួ​សម្ដែង​បែប​ឡប់ៗ​ដូច្នេះ។

“ទោះ​បី​ជា​យ៉ាង​ណា ខ្ញុំ​មាន​អារម្មណ៍​ថា សប្បាយ​រីករាយ​ក្នុង​ការ​សម្ដែង ព្រោះ​ហាក់​ដូច​ជា​ស្ទាត់​ជំនាញ​សម្ដែង​បែប​ឡប់ៗ​ហ្នឹង​ទៅ​ហើយ​ដែរ”។ មាន​ការ​កត់​សម្គាល់​ថា កាយ​វិការ​ក្រមិចក្រមើម​ក្នុង​នាម​ជា​តួ​អាចារ្យ​ក្មេង​របស់ ប៉ែន ចំរុង បាន​ធ្វើ​ឲ្យ​ទស្សនិកជន​មិន​អាច​ទប់​សំណើច​បាន​តាំង​ពី​ដើម​រហូត​ដល់​ចប់។

ប្រការ​នេះ​ធ្វើ​ឲ្យ ​លោក លី ម៉េង ជំនួយ​ការ​នាយក​ផលិតកម្ម Rock បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា ភាពយន្ត​ថ្មី​នេះ អាច​ច្បាម​បាន​អ្នក​គាំទ្រ​មិន​ខាន។ លោក​បន្ត​ថា ទោះ​បី​ជា Rockមាន​ការ​ផលិត សម្ពោធ​បញ្ចាំង​ជា​ញឹកញាប់​យ៉ាង​ណា​ក្ដី ប៉ុន្តែ​លោក​បាន​គិតគូរ​ពី​គុណភាព​ជា​ចម្បង ជាក់​ស្ដែង​រឿង” អាចារ្យ​៣​សាសន៍” ជា​ដើម។

ជាមួយ​គ្នា​នោះ លោក​បាន​បន្ត​ឲ្យ​ដឹង​ថា ផលិតកម្ម​កំពុង​មាន​គម្រោង​បោះ​ទុន​ធំ​ក្នុង​ចំនួន​ទឹក​ប្រាក់​ជា​ច្រើន ដើម្បី​ផលិត​រឿង​ស្តង់ដារ​អន្តរជាតិ​មួយ សម្រាប់​ចាក់​បញ្ចាំង​ក្នុង​ស្រុក និង​នាំ​ទៅ​កាន់​ប្រទេស​នានា។ ចំពោះ​រឿង “អាចារ្យ​៣​សាសន៍” នឹង​ត្រូវ​ចាក់​បញ្ចាំង​ជា​ផ្លូវ​ការ​ចាប់​ពី​ថ្ងៃ​៤ ខែ​វិច្ឆិកា ២០១៤ តទៅ​នៅ​រោង​ភាពយន្ត Platinum Cineplex ផ្សារ​ទំនើប​សុរិយា​ជាន់​ទី​៥ និង​ Major Cineplex by Cellcard ផ្សារ​ទំនើប​AEON។

ក្រៅ​ពី​នេះ​រឿង​”អាចារ្យ​៣​សាសន៍” ក៏​នឹង​ចាក់​បញ្ចាំង​នៅ​រោងភាពយន្ត​ Legend ទាំង​៣​សាខា និង​រោង​ភាព​យន្ត​បារាយណ៍​អណ្ដែត​ ខេត្ត​សៀមរាប​ផង​ដែរ។

12 13

ទស្សនាវីដេអូខាងក្រោម៖

វិធី​ជួយសង្គ្រោះ ​អ្នក​ដែល​មាន​ អាការៈ​ជំងឺ​ហឺត​រើ​ឡើង​


asthma(9)

ការ​ស្តែងចេញ​ភ្លាមៗ​នៃ​ជំងឺហឺត​អាចជា​រឿង​មួយ​គួរអោយ​តក់ស្លុត​, ទាំង​អ្នក​ដែល​មាន​ជំងឺ និង​អ្នក​ដែល​កំពុង​ឃើញ​ជំងឺ​។ មិត្ត​ដែល​ដឹង​ពី​របៀប​នៃ​ការគ្រប់គ្រង​ស្ថានភាព​នោះ អាច​ជា​អ្នក​ជួយ​ដ៏​សំខាន់​។​

ខាងក្រោម​នេះ​ជា​អ្វី​ដែល​គួរ​ធ្វើៈ​

​បន្ធូរ​អារម្មណ៍ៈ ជួយ​មិត្ត​របស់​អ្នក​សម្រាក​។ ប្រសិនបើ​នរណា​ម្នាក់​ដែល​កំពុងតែ​មាន​រោគសញ្ញា​ហឺត​ស្តែងចេញ​ភ្លាមៗ​នោះ​, វា​អាច​ធ្វើអោយ​ពួក​គេ​ពិបាក​ដកដង្ហើម​
​យក​មិត្ត​របស់​អ្នក​អោយ​នៅ​ឆ្ងាយ​ពី​អ្វី​ដែល​បង្ក​អោយមាន​រោគសញ្ញា​នៃ​ការ​ហឺត ដូចជា​ផ្សែង​បារី​ជាដើម​
​ដាក់​មិត្ត​របស់​អ្នក​អោយ​អង្គុយៈ ការ​គេង​រាបស្មើ​អាចធ្វើអោយ​ការដកដង្ហើម​រឹតតែ​ពិបាក​
​ប្រសិនបើ​មិត្ត​របស់​អ្នក​អាច​និយាយបាន​, សួរ​អ្វី​ដែល​អាច​ធ្វើបាន​អំឡុង​ពេល​រោគសញ្ញា​ហឺត​កើតមាន​
​ប្រសិនបើ​មិត្ត​របស់​អ្នក​មិន​អាច​និយាយ​បាន​ទេ​នោះ ឬ​មិន​ចាំ​នូវ​សកម្មភាព​ដែល​គួរ​ធ្វើ​អំឡុង​ពេល​មាន​រោគសញ្ញា​ហឺត​ភ្លាមៗ​, សួរថា​តើ​គាត់​មាន​ថ្នាំ​សម្រាប់​ហឺត​អោយ​បាត់​រោគសញ្ញា​ដែរឬទេ​?

សូម​ទាក់ទង​ទៅ​ឡាន​សង្គ្រោះបន្ទាន់​ប្រសិនបើៈ​

  • ថ្នាំ​សម្រាប់​បន្ថយ​រោគសញ្ញា​មិនមាន​ប្រសិទ្ធភាព​
  • ថ្នាំ​សម្រាប់​បន្ថយ​រោគសញ្ញា​មាន​ប្រសិទ្ធភាព​ដំបូង ប៉ុន្តែ​បន្ទាប់​មក​រោគសញ្ញា​របស់មិត្ត​អ្នកកាន់តែ​អាក្រក់ទៅៗ​
  • មិន​មាន​ថ្នាំ​បន្ថយ​រោគសញ្ញា​
  • មិត្ត​របស់​អ្នក​កំពុង​មាន​បញ្ហា​ក្នុង​ការនិយាយ ឬ​ព្យាយាម​ដកដង្ហើម​ខ្លាំង​
  • បបូរមាត់​របស់​មិត្ត​អ្នក​ប្រែជា​ស្វាយ​
  • មិត្ត​របស់​អ្នក​ប្រែជា​បាត់ស្មារតី​៕

គួរ​ជួយ​ខ្លួនឯង​បែប​ណា​ពេល​ជំងឺ​គាំងបេះដូង​រើ​ឡើង​?


heart-attack(3)

 

មាន​មនុស្ស​ជាច្រើន បាន​រងគ្រោះ​នឹង​ជំងឺ​គាំងបេះដូង ខណៈពេល​ដែល​ពួកគេ​កំពុងស្ថិត​នៅ​ម្នាក់ឯង  នៅ​កន្លែង​ណាមួយ នោះ​ស្ថានភាព​នេះ​គឺ​ពិត​ជា​គ្រោះ​ថា្នក់​ដល់​ជនរងគ្រោះ ពីព្រោះថា បើ​មិន​ជំនួយ​នោះ​ទេ ជនរងគ្រោះ​នឹង​អាច បាត់បង់​ស្មារតី​ទាំងស្រុង ឬ ស្លាប់​បាន ក្នុង​រយៈពេល​ត្រឹមតែ ១០​វិនាទី​ប៉ុណ្ណោះ​។​

​តែ​ទោះជា​យ៉ាងណាក្តី ជនរងគ្រោះ​ដោយសារ​ជំងឺ​គាំងបេះដូង​នេះ នៅតែ​អាច​ជួយ​ខ្លួនឯងបាន ដោយ​ការ ព្យាយាម​ក្អក​ម្តង​ហើយ​ម្តងទៀត និង ធ្វើ​វា​អោយ​ខ្លាំងៗ​។ ការដកដង្ហើម​អោយ​ជ្រៅៗ គួរ​ត្រូវ​បាន​ធ្វើឡើង មុន​ពេល​អ្នក​ចាប់ផ្តើម​ក្អក​ម្តងៗ ហើយ​ការ​ក្អក​នេះ ត្រូវតែ​ព្យាយាម​ក្អក​អោយ​ខ្លាំងៗ និង អោយ​បាន​យូរ តាម​ដែល​វិធី​នេះ នឹង​អាចជួយ​បញ្ចេញ​ស្លេស្ម ពី​ផ្នែក​ខាងក្នុង​ជ្រៅ​នៃ​សួត​។​

​ការដកដង្ហើម និង ការ​ក្អក​នេះ ត្រូវតែ​ធ្វើ​ឡើង ដដែលៗ​ឡើងវិញ ប្រហែល​ជា​រៀងរាល់ ២​វិនាទី​ម្តង ដោយ​មិន​ត្រូវ​បឈ្ឈប់ រហូតដល់​មាន​ជំនួយ​មកដល់ ឬ ត្រូវធ្វើ​ដូចនេះ​រហូតដល់​ពេល ដែល​អ្នក ចាប់ផ្តើម​មាន អារម្មណ៍​ថា ចង្វាក់​បេះដូង​អ្នក​លោត​បាន​ធម្មតា​វិញ​ហើយ​។​

​ការដកដង្ហើម​ចេញចូល អោយបាន​ជ្រៅៗ គឺ​នឹង​អាច​ជួយ​នាំយក​ខ្យល់​អុកស៊ីសែន ទៅក្នុង​សួត ហើយ​ចលនា​នៃ​ការ​ក្អក នឹង​អាចជួយ​ច្របាច់​បេះដូង ដោយ​រក្សា​នូវ​ដំណើរ​ឈាម​រត់​អោយ​ប្រព្រឹត្តទៅ​បាន ដូច​ធម្មតា ខណៈពេល​ដែល​អ្នក កំពុង​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​នេះ​។ សម្ពាធ​នៃ​ការ​ក្អក ដែល​មាន​នៅ​លើ បេះដូង​នេះ ក៏​អាច​នឹង​ជួយ ធ្វើអោយ​ចង្វាក់បេះដូង​របស់​អ្នក ត្រលប់​មក​រក​សភាព​ធម្មតា​វិញ​បានដែរ​។ នៅក្នុង​វិធី​នេះ ជនរងគ្រោះ​អាច​នឹង​រក្សា​ជីវិត​របស់​ខ្លួនឯង​បាន មុនពេល​ដែល​ពួកគេ ត្រូវបាន​បញ្ជូន​មក សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕

ប្រភព​: Health

គួរ​ជួយ​ជន​ដែល​សន្លប់ ឬ ខ្យល់គរ​ដោយ​វិធី​ណា​?


3(103)

បញ្ហា ខ្យល់គរ ឬ សន្លប់ ជា​អា​ការៈមិន​ដឹងខ្លួន​រយៈ​ពេល​ខ្លី​ដែល​កើតមាន​ដោយសារតែ ស​សៃ​ឈាមទៅ​ចិញ្ចឹម ខួរក្បាល​ថយចុះ ព្រោះ​កើត​ឡើង​ពី​ការឈឺចាប់ ឬ​ប៉ះទង្គិច​ខាង​អារម្មណ៍​ខ្លាំង​ហើយ​វា​កើត​ឡើង​លើ​មនុស្ស​មួយចំនួន​ដែល នៅក្នុង​ទីកន្លែង​ដែល​មាន​អាកាសធាតុ​ក្តៅ​រងាៗ ឬ ដោយសារ​ការ​ធ្វើ​ចលនា​ជើង ឬ​ការប្តូរ​ឥរិយាបថ​។ យើង​អាច​ការពារ​មិន​ឲ្យ​កើត​ខ្យល់គរ​មាន ដោយ​ជាទូទៅ​ជនរងគ្រោះ​នឹង​ដឹង​ខ្លួន​បាន​លឿន ហើយ​មាន​អា​ការៈប្រសើរឡើងវិញ ប្រសិនបើឲ្យ​បុគ្គល​នោះ​គេ​ងចុះ ហើយ​លើកជើង​ឡើង​ខ្ពស់​លើ​កម្រិត​ដើមទ្រូង​។​

សញ្ញា​ដែល​បញ្ជាក់ថា​ជនរងគ្រោះ​មាន​លក្ខណៈ​ខ្យល់គរ​៖

-​ជនរងគ្រោះ​នឹងមាន​អារម្មណ៍​ល្វើយ អស់កម្លាំង​ដូច​មិន​ស្រួល​ខ្លួន​ងងឹត និង​វិលៗ​មុខ​
-​មុខ​ស្លេក​ខ្លាំង​
-​ជីពចរ​ដើរ​យឺត​

​អ្វី​ដែល​អ្នក​អាច​ធ្វើបាន ដើម្បី​ជួយ​ជនរងគ្រោះ​៖

១-​បើ​អាចទៅរួច ជួយ​ឲ្យ​ជនរងគ្រោះ​គេង​ចុះ ហើយ​លើកជើង​ឲ្យ​ខ្ពស់​លើ​កម្រិត​បេះដូង (​ដើមទ្រូង​) បើ​គ្មាន​កន្លែង​អាចឲ្យ​គេ​ង​ចុះបាន គួរ​ជួយ​ជនរងគ្រោះ​ឲ្យ​អង្គុយចុះ ហើយ​ឱនក្បាល​ចុះ​មកឲ្យ​នៅ​ចន្លោះ​ជង្គង់​។​
២-​បន្ធូរ​អាវ​ដែល​រឹប ឬ តឹង​ណែន​ត្រង់​បរិវេន ដើមទ្រូង និង​កដៃ​ចេញ​។​
-​ត្រូវ​ប្រាកដ​ចិត្ត​ថា ជនរ​គ្រោះ​មាន​ខ្យល់​ដកដង្ហើម​គ្រប់​គ្រាន់បើ​ក​បង្អួច ហើយ​ប្រាប់​ឲ្យ​អ្នក​ដែល​រោម​មើល​ថយ​ចេញ យក​អ្វី​មក​បក់​បរិវេណ​មុខ ដើម្បី​ឲ្យមាន​ខ្យល់​។​
៤-​ប្រសិន​បើ​ជន​រងគ្រោះ នៅតែ​មាន​អា​ការៈមិន​សូវ​ល្អ ត្រូវ​ប្រញាប់ បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​៕

ប្រភព:​ Health