Category Archives: ជីវិតនិងសង្គម

ល្បិច​ផឹក​ស្រា មិន​ឲ្យ​ស្រវឹង ឃើញ​ថា​មាន​ប្រសិទ្ធភាព


​គ្រឿង​ស្រវឹង ​ត្រូវ​បាន​គេ​ទទួល​ទាន​​ដើម្បី​បំបាត់​​ភាព​អផ្សុក ភាព​ធុញ​ថប់ ​​​បំភ្លេច​ទុក្ខ​ បង្កើន​ភាព​សប្បាយ​រីករាយ​ក្នុង​រង្វង់​គ្រួសារ មិត្ត​ភក្តិ ឬ​មិត្ត​រួមការ​ងារ​ជាដើម ​តែ​បើ​ការ​ពិសា​​​ជ្រុល​ហួស​កម្រិត ​វា​​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​ទៅវិញ។ ដោយ​សារ​តែ​បែប​នេះ​ហើយ ទើប​ក្រុម​ហ៊ុន​​ស្រា​អាមេរិក​ល្បី​ឈ្មោះ​មួយ បាន​បង្ហើប​ប្រាប់​​ពី​ល្បិច​ផឹក​ស្រា​មិន​ឲ្យ​ស្រវឹង ដល់​អ្នក​ចូល​ចិត្ត​ទទួល​ទាន​ស្រា​នានា​​។

beer_toast

រូបតំណាង

សហ​ស្ថាបនិក​ក្រុមហ៊ុន​ស្រា Boston Beer លោក Jim Koch និយាយ​​ថា លោក​មាន​ល្បិច​មួយ​ដែល​ឲ្យ​អ្នក​ទទួល​ទាន​ស្រា​រៀង​រាល់​យប់​ ដោយ​មិន​ភ័យ​ព្រួយ​នឹង​រឿង​ស្រវឹង។

​លោក Koch សង្កត់​ធ្ងន់​ថា «មេដំបែ» គឺ​ជា​ថ្នាំ​បន្សាប​ដ៏​សំខាន់ ដែល​មិន​ធ្វើ​ឲ្យ​អ្នក​ស្រវឹង​ ខណៈ​កំពុង​ពិសា​ស្រា។ ក្នុង​បទសម្ភាសន៍​ជាមួយសារព័ត៌មាន Esquire លោក​​និយាយ​ថា​ ការ​លេប​​​មេដំបែស្ងួត​ម៉ត់​មួយ​ស្លាបព្រា​កា​ហ្វេ មុន​​ពិសា​​ស្រា គឺ​អាច​បន្សាប​​ឥទ្ធិពល​ស្រា​មិន​ឲ្យ​ស្រវឹង​​នោះ​។ អ្នក​អាច​ដាក់​មេ​ដំបែ​ក្នុង​ទឹកដោះ​គោ​ឆៅ​ ដើម្បី​បាន​រស់​ជាតិ​កាន់​តែ​ឆ្ងាញ់ ហើយ​ដំបែ​​ងាយ​ស្រួល​នឹង​រក​ទិញ​តាម​តូប​លក់​គ្រឿង​ទេស​នានា​ផង​។

11210

បុរស​ខាង​លើ បាន​​ពន្យល់​ថា​មេ​ដំបែ​ស្ងួត​​មិន​ទាន់​ងាប់ ​​មាន​ផ្ទុក​អង់ស៊ីម​មួយ​ប្រភេទ​ឈ្មោះ alcohol dehydrogenases ដែល​អាច​បំបែក​​​ម៉ូលេគុល​អាល់កុល​បាន។ សារធាតុ​នេះ បម្លែង​ម៉ូលេគុល​អាល់កុល​ទៅ​ជា​កាបូន, អ៊ីដ្រូហ្សែន និង​អុកស៊ីហ្សែន ​ដែល​​នេះ​ដូច​គ្នា​​ទៅ​នឹង​ថ្លើម​បាន​ជួយ​​បំបែក​ម៉ូលេគុល​អាល់កុល​​អីចឹង​ដែរ។

ជា​រួម ការ​​លេប​​មេដំបែមុន​ផឹក​ស្រា មាន​ន័យ​ថា​ ម៉ូលេគុល​អាល់កុល​ត្រូវ​បាន​បំបែក មុន​ពេល​វា​ជ្រាប​ចូល​ទៅ​ដល់​ខួរ​ក្បាល ដែល​ធ្វើ​ឲ្យ​យើង​ស្រវឹង។ ​តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក Koch ព្រមាន​ថា​ មេ​ដំបែ ​មិន​អាច​លុប​ឥទ្ធិពល​​ជាតិ​អាល់កុល​បាន​ទាំង​ស្រុង​ទេ គ្រាន់​តែ​កាត់​បន្ថយ​បាន​ច្រើន៕

ប្រភព៖ dailymail

វិធីងាយៗ ដែលអាចធ្វើឲ្យកូន របស់អ្នកឆ្លាត ទាំងកំពុងតែ នៅក្នុងផ្ទៃម្តាយ


យល់ដឹង​៖ ជាក់ស្តែងណាស់ កូនរបស់អ្នកអាចក្លាយជាក្មេងដ៏ឆ្លាតម្នាក់បាន ទាំងគេកំពុងតែនៅក្នុងផ្ទៃម្តាយនៅឡើយ ប្រសិនបើអ្នកអនុវត្ត ទៅតាមការរៀបរាប់ដូចខាងក្រោមនេះបានល្អ។

រូបភាព តំណាងស្ត្រីមានផ្ទៃពោះ

រូបភាព តំណាងស្ត្រីមានផ្ទៃពោះ

តាមរយៈការសិក្សាស្រាវជា្រវថ្មីមួយ បានរកឃើញថា ទារកដែលកំពុងតែនៅក្នុងផ្ទៃ អាចធ្វើចលនា និងឆ្លើយតបទៅវិញបានច្រើន នៅពេលដែលម្តាយរបស់គេ ប៉ះលើពោះ ជាជាងគ្រាន់តែនិយាយដោយគ្មាន ចលនា។ ព្រោះថានៅពេលដែលម្តាយប៉ះពោះរបស់ខ្លួន ទារកនឹងបង្ហាញចលនាដៃ ក្បាល និងមាត់ ដើម្បីឆ្លើយតបទៅម្តាយរបស់គេ ឬទៅរកកន្លែងដែលធ្វើឲ្យមានរំញោចនោះតែម្តង។

ចំណែកការស្រាវជ្រាវផ្សេងទៀត គេយកស្រ្តី ២៣នាក់ ដែលមានផ្ទៃពោះ និងសុខភាពល្អ ទៅដាក់នៅ បន្ទប់ងងឹងស្លុបមួយ ហើយឲ្យពួកគេអនុវត្តឥរិយាបទ៣យ៉ាង ផ្សេងៗពីគ្នា។ ក្នុងនោះ អ្នកម្តាយទី១ ត្រូវធ្វើការអង្អែល ទៅលើពោះ ហើយម្នាក់ទៀត និយាយជាមួយកូន ឯអ្នកចុងក្រោយគឺ ទុកដៃនៅម្ខាង។ បន្ទាប់មក គេក៏តាម ដានចលនារបស់គភ៌នោះដោយធ្វើការពិនិត្យ Sonography ឬ អេកូសាស្ត្រ។​ លទ្ធផលបង្ហាញថា ឥរិយាបទទី មួយ គឺទទួលបានការឆ្លើយតបមកពីទារកច្រើនបំផុត។

ប៉ុន្តែនេះមិនមែនជាវិធីតែម្យ៉ាង ដែលអាចជួយអភិវឌ្ឍន៍ទារកនៅក្នុងផ្ទៃនោះទេ។ បើតាមការសិក្សាកាលពី ឆ្នាំ២០១៣ ដែលស្រដៀងគ្នានេះបានឲ្យដឹងថា​ ទារកអាចមានឱកាសរៀន និងចាំភាសាបរទេសបាន ក្នុងអំឡុងរយៈពេល១០អាទិត្យចុងក្រោយ នៃការមានផ្ទៃពោះថែមទៀតផង ដោយសារតែម្តាយឪពុករបស់ ពួកគេអានឲ្យពួកគេស្តាប់ ដែលអាចធ្វើឲ្យមានឥទ្ធិពលទៅខួរក្បាល ចំពោះការស្តាប់ និងការអភិវឌ្ឍន៍ភាសានេះឯង។

យ៉ាងណាមិញ វាសម្រេចទៅលើ ឪពុកម្តាយនីមួយៗដែលជ្រើសរើស យកវិធីណាដែលអាចមានឥទ្ធិពលល្អ បំផុតសម្រាប់កូនរបស់ពួកគេ។ សរុបសេចក្តីមក សកម្មភាពផ្សេងៗទៅលើកូនរបស់អ្នក គឺអាចជួយកូនតូចៗ ទាំងនោះឲ្យមានភាពឆ្លាតវ័យបាន បើទោះបីជាពួកគេនៅក្នុងផ្ទៃក៏ពិតមែន។ ពួកគេមិនអាចចេញមករៀន ដោយខ្លួនឯងនោះទេ ដូច្នេះមានតែឪពុកម្តាយ ដែលអាចជួយជំរុញកូន ដោយការអាន ការនិយាយ ឬការប៉ះពាល់ត្រង់ពោះ ពេលដែលពួកគេកំពុងតែនៅក្នុងផ្ទៃរបស់អ្នក៕

ប្រភព៖ បរទេស

កំពូលវិធី ជួយឱ្យស្បែកមុខសម៉ដ្ឋ ទន់ភ្លឺរលោង និង តឹងណែន ឆាប់រហ័ស


តើអ្នកចង់ឱ្យស្បែករបស់អ្នក សស្អាត ទន់ ភ្លឺរលោង ដោយមិនប្រើប្រាស់ផលិតកែសម្ជស្សទេ?
សម្រស់ស្រស់សោភា អាចកើតមានឡើង តាមវិធីច្រើនយ៉ាង ទៅតាមតម្រូវការ និងការជ្រើស
រើស របស់អ្នក តាមរយៈការប្រើប្រាស់ផលិតកែសម្ជស្សផ្សេងៗ និង ភាពស្រស់ស្អាតដោយវិធី
ធម្មជាតិ។

ខាងក្រោមនេះ គឺជាវិធីងាយៗ ជួយឱ្យកោសិកាស្បែកមុខរបស់អ្នកដុះលូតលាស់ល្អ និង ជួយ
ឱ្យស្បែកមុខ របស់អ្នក សម៉ដ្ឋ ទន់ តឹងណែន ដោយធម្មជាតិ ក្នុងរយៈពេលដ៏ខ្លី។

128

គ្រឿងផ្សំ៖

ប្រេងអូលីវ (Extra-virgin olive oil)
-ទឹកឃ្មុំ
-ម្ស៉ៅ Baking soda
-ស្លាបព្រាកាហ្វេមួយ
-និង កូនចានគោមមួយ

វិធីផ្សំគ្រឿង៖

១/​ ចាក់ប្រេងអូលីវ មួយស្លាបព្រាកាហ្វេ ចូលក្នុងកូនចានគោម
២/ ចាក់ទឹកឃ្មុំ កន្លះស្លាបព្រាកាហ្វេ ចូលក្នុងកូនចានគោម
៣/ ដាក់ម្ស៉ៅ Baking soda ចូលក្នុងកូនចានគោម
៤/ បន្ទាប់មក កូរគ្រឿងផ្សំទាំងនេះ ចូលគ្នាឱ្យសព្វ

វិធីប្រើ៖ ដំបូង ត្រូវលាងសំអាតស្បែកមុខរបស់អ្នក ឱ្យស្អាត ទុកឱ្យស្ងួត រួចយកទឹកលាបលើ
ស្បែកមុខរបស់អ្នក ឱ្យសើមតិចៗ បន្ទាប់មក យកគ្រឿងផ្សំ ដែលផ្សំរួចខាងលើ  មកលាបនៅ
ស្បែកមុខ និង ក ថ្មមៗ ឱ្យសព្វ   ទុករយៈពេល ១០នាទី  រួចលាងសំអាតផ្ទៃមុខ និង ក របស់
អ្នកចេញ ដោយប្រើទឹកក្តៅឧណ្ឌៗ។ ធ្វើបែបនេះឱ្យបានមួយដង ក្នុងមួយសប្តាហ៍ នឹងជួយឱ្យ
ស្បែកមុខ របស់អ្នក សស្អាត ទន់ ភ្លឺរលោង និង តឹងណែន បានឆាប់រហ័ស៕

ប្រភព៖ top10homeremedies

វិធីកម្ចាត់មុន​ឲ្យ​បាត់ជារៀង​រហូត​ក្នុងរយៈពេល ២សប្តាហ៍


តើ​អ្នកកំពុងតែ​ជួបប្រទះនឹងបញ្ហា​កើតមុន​លើ​ផ្ទៃមុខដោះស្រាយមិនចេញមែន​ទេ? ឈប់បារម្ភទៀត​ទៅ អ្នកពិតជាអាច​កម្ចាត់​បញ្ហា​មួយនេះបាន​ដោយ​ប្រើ​វិធីសាមញ្ញាៗ ហើយ​មាន​ប្រសិទ្ធភាពបំផុត។
រូបមន្ត​ធ្វើ
– ម្សៅដើមយីហ៊ុប ១ស្លាបព្រាកាហ្វេ និងទឹកឃ្មុំ​សុទ្ធ ៣ ស្លាបព្រាបាយ​ដាក់ចូលទៅក្នុងក្រឡមួយ។ បន្ទាប់មក​ប្រើស្លាបព្រាឈើមួយកូរចូលគ្នាឲ្យសព្វ​។
របៀបប្រើ
ក្រោយពីលាយ​របស់​ទាំងនេះបញ្ចូលគ្នារួច​ហើយ សូម​លាប​នៅលើ​ផ្ទៃមុខ​មុន​ពេល​ចូលគេ និង​លាង​ជម្រះចេញវិញនៅពេលព្រឹក។ បន្ទាប់ប្រើ​ជាប់ៗគ្នា​បាន​រយៈពេល​ ២សប្តាហ៍​មុន​ ឬមុន​ខ្ទុះ​នៅ​លើផ្ទៃមុន​នឹងបាត់បង់អស់ ហើយ​លេង​កើត​មក​វិញ​ទៀត៕
1434698473

រូបមន្ត! កម្ចាត់ជាតិខ្លាញ់ក្បាលពោះ​ដោយប្រើពេល​តែ ៩ថ្ងៃ


ជាតិខ្លាញ់ក្បាលពោះ​កើត​មាន​ឡើងដោយសារតែ​ជាតិទឹកនៅក្នុង​រាងកាយ​ត្រូវបានរាំងស្ទះ ហើយ​ការរំលាយហារមិនបានទៀង​ទាត់ ឬមក​ពីរបៀបរបប​រស់នៅ​អសកម្មជា​រៀង​រាល់ថ្ងៃរបស់​អ្នក។ ប៉ុន្តែមាន​រូបមន្ត​បែបធម្មជាតិ​មួយបែប​ដែលអាច​ជួយដល់ការស្រូបយកទឹក​ពីរាងកាយរបស់អ្នក, ធ្វើឲ្យប្រសើរឡើងនូវ​ការរំលាយអាហារ និង​ជួយរំលាយ​ជាតិខ្លាញ់​ក្បាល​ពោះ​ថែមទៀត។

ទឹកធម្មជាតិ​នេះ​អ្នកអាច​ផឹកពីរដងក្នុងមួយថ្ងៃ គឺពេលព្រឹកម្តង និងពេលល្ងាច​ម្តង។ ទទួលទានឲ្យបាន ៩ថ្ងៃជាប់គ្នា​អ្នក​នឹងឃើញ​ទម្ងន់ស្រកចុះ​ខ្លាំង ជាពិសេស​ត្រង់តំបន់​ក្បាល​ពោះ​តែម្តង។

គ្រឿងផ្សំ
– ស្ត្របេរី 1/2 ពែង
– ម្នាស់ 1/3 ពែង
– ជីវ៉ានស៊ុយ 1/4 ពែង​
– គ្រាប់កប្បាស 1​ ស្លាបព្រាកាហ្វេ
– ទឹក 1/4 ពែង
របៀបធ្វើ
គ្មាន​អ្វីពិបាកទេ អ្នកគ្រាន់តែ​យកវត្ថុធាតុដើម​ទាំងនេះក្រឡុកឲ្យរលាយ​ចូលគ្នា​ក្លាយជាទឹកខាប់ៗ ហើយ​ផឹកភ្លាមៗជាការស្រេច៕
1434686647
ប្រភព៖ មង្គលការ