រូបមន្ត! កម្ចាត់ជាតិខ្លាញ់ក្បាលពោះ​ដោយប្រើពេល​តែ ៩ថ្ងៃ


ជាតិខ្លាញ់ក្បាលពោះ​កើត​មាន​ឡើងដោយសារតែ​ជាតិទឹកនៅក្នុង​រាងកាយ​ត្រូវបានរាំងស្ទះ ហើយ​ការរំលាយហារមិនបានទៀង​ទាត់ ឬមក​ពីរបៀបរបប​រស់នៅ​អសកម្មជា​រៀង​រាល់ថ្ងៃរបស់​អ្នក។ ប៉ុន្តែមាន​រូបមន្ត​បែបធម្មជាតិ​មួយបែប​ដែលអាច​ជួយដល់ការស្រូបយកទឹក​ពីរាងកាយរបស់អ្នក, ធ្វើឲ្យប្រសើរឡើងនូវ​ការរំលាយអាហារ និង​ជួយរំលាយ​ជាតិខ្លាញ់​ក្បាល​ពោះ​ថែមទៀត។

ទឹកធម្មជាតិ​នេះ​អ្នកអាច​ផឹកពីរដងក្នុងមួយថ្ងៃ គឺពេលព្រឹកម្តង និងពេលល្ងាច​ម្តង។ ទទួលទានឲ្យបាន ៩ថ្ងៃជាប់គ្នា​អ្នក​នឹងឃើញ​ទម្ងន់ស្រកចុះ​ខ្លាំង ជាពិសេស​ត្រង់តំបន់​ក្បាល​ពោះ​តែម្តង។

គ្រឿងផ្សំ
– ស្ត្របេរី 1/2 ពែង
– ម្នាស់ 1/3 ពែង
– ជីវ៉ានស៊ុយ 1/4 ពែង​
– គ្រាប់កប្បាស 1​ ស្លាបព្រាកាហ្វេ
– ទឹក 1/4 ពែង
របៀបធ្វើ
គ្មាន​អ្វីពិបាកទេ អ្នកគ្រាន់តែ​យកវត្ថុធាតុដើម​ទាំងនេះក្រឡុកឲ្យរលាយ​ចូលគ្នា​ក្លាយជាទឹកខាប់ៗ ហើយ​ផឹកភ្លាមៗជាការស្រេច៕
1434686647
ប្រភព៖ មង្គលការ

Posted on June 20, 2015, in ជីវិតនិងសង្គម. Bookmark the permalink. Comments Off on រូបមន្ត! កម្ចាត់ជាតិខ្លាញ់ក្បាលពោះ​ដោយប្រើពេល​តែ ៩ថ្ងៃ.

Comments are closed.