កំពូលវិធី ជួយឱ្យស្បែកមុខសម៉ដ្ឋ ទន់ភ្លឺរលោង និង តឹងណែន ឆាប់រហ័ស


តើអ្នកចង់ឱ្យស្បែករបស់អ្នក សស្អាត ទន់ ភ្លឺរលោង ដោយមិនប្រើប្រាស់ផលិតកែសម្ជស្សទេ?
សម្រស់ស្រស់សោភា អាចកើតមានឡើង តាមវិធីច្រើនយ៉ាង ទៅតាមតម្រូវការ និងការជ្រើស
រើស របស់អ្នក តាមរយៈការប្រើប្រាស់ផលិតកែសម្ជស្សផ្សេងៗ និង ភាពស្រស់ស្អាតដោយវិធី
ធម្មជាតិ។

ខាងក្រោមនេះ គឺជាវិធីងាយៗ ជួយឱ្យកោសិកាស្បែកមុខរបស់អ្នកដុះលូតលាស់ល្អ និង ជួយ
ឱ្យស្បែកមុខ របស់អ្នក សម៉ដ្ឋ ទន់ តឹងណែន ដោយធម្មជាតិ ក្នុងរយៈពេលដ៏ខ្លី។

128

គ្រឿងផ្សំ៖

ប្រេងអូលីវ (Extra-virgin olive oil)
-ទឹកឃ្មុំ
-ម្ស៉ៅ Baking soda
-ស្លាបព្រាកាហ្វេមួយ
-និង កូនចានគោមមួយ

វិធីផ្សំគ្រឿង៖

១/​ ចាក់ប្រេងអូលីវ មួយស្លាបព្រាកាហ្វេ ចូលក្នុងកូនចានគោម
២/ ចាក់ទឹកឃ្មុំ កន្លះស្លាបព្រាកាហ្វេ ចូលក្នុងកូនចានគោម
៣/ ដាក់ម្ស៉ៅ Baking soda ចូលក្នុងកូនចានគោម
៤/ បន្ទាប់មក កូរគ្រឿងផ្សំទាំងនេះ ចូលគ្នាឱ្យសព្វ

វិធីប្រើ៖ ដំបូង ត្រូវលាងសំអាតស្បែកមុខរបស់អ្នក ឱ្យស្អាត ទុកឱ្យស្ងួត រួចយកទឹកលាបលើ
ស្បែកមុខរបស់អ្នក ឱ្យសើមតិចៗ បន្ទាប់មក យកគ្រឿងផ្សំ ដែលផ្សំរួចខាងលើ  មកលាបនៅ
ស្បែកមុខ និង ក ថ្មមៗ ឱ្យសព្វ   ទុករយៈពេល ១០នាទី  រួចលាងសំអាតផ្ទៃមុខ និង ក របស់
អ្នកចេញ ដោយប្រើទឹកក្តៅឧណ្ឌៗ។ ធ្វើបែបនេះឱ្យបានមួយដង ក្នុងមួយសប្តាហ៍ នឹងជួយឱ្យ
ស្បែកមុខ របស់អ្នក សស្អាត ទន់ ភ្លឺរលោង និង តឹងណែន បានឆាប់រហ័ស៕

ប្រភព៖ top10homeremedies

Posted on June 20, 2015, in ជីវិតនិងសង្គម. Bookmark the permalink. Comments Off on កំពូលវិធី ជួយឱ្យស្បែកមុខសម៉ដ្ឋ ទន់ភ្លឺរលោង និង តឹងណែន ឆាប់រហ័ស.

Comments are closed.