គួរ​អោយ​កូន​ញ៉ាំ​អាហារ និង​ទឹក​ផ្លែឈើ​ពេលណា​?


9fe91198

ទោះបី​ស្ត្រី​ជាច្រើន​ពី​មុន បាន​ចាប់ផ្តើម​អោយ​កូន​របស់​ពួកគេ នៅ​អាហារ​លឿន​ពេក​ក៏​ដោយ ប៉ុន្តែ ឥលូវ ក្រុមគ្រូពេទ្យ​កុមារ​អា​មេ​រិច បាន​ណែនាំ​អោយ​រង់ចាំ រហូត​ដល់​កូន​របស់​អ្នកមាន​អាយុ ៦ ខែ មុន​នឹង​អោយ​គេ ញ៉ាំ​នូវ​អាហារ​ទាំងនោះ​។ ហេតុអ្វី​? ពីព្រោះ​ការអោយ​អាហារ​លឿន​ពេក អាច​បង្កើន​ហានិភ័យ ក្នុង​ការវិវត្ត​ទៅជា​ជំងឺ​អា​លែ​ក​ស៊ី​នឹង​អាហារ​។​

 

500

ទឹកដោះ​ម្តាយ ផ្តល់​សារជាតិ​ចិញ្ចឹម​គ្រប់យ៉ាង ដែល​កូន​ត្រូវការ រហូត​ដល់​ពួកគេ​ចាប់ផ្តើម​ញ៉ាំ​អាហារ​បាន​។ សូម​មើល​ពី​រោគសញ្ញា​មួយចំនួន នៅពេល​ដែល​ផ្តល់​អាហារ​ដល់​កូន​របស់​អ្នក ដូច​ជា​ការ​មាន​ច្រាំង​អណ្តាត និង​ថា​តើ កូន​របស់​អ្នក​មាន​ការគ្រប់គ្រង​ក្បាល​ល្អ ឬ​យ៉ាងណា​។​

​ចាប់ផ្តើម​ដោយ​ការ​បញ្ចុក​កូន​របស់​អ្នក នូវ​អាហារ​ទន់ៗ​ដោយ​ស្លាបព្រា មុន​នឹង​អោយ​ផ្លែឈើ និង​បន្លែ​។ សូម​កុំ​ដាក់​អាហារ ដែល​ជា​គ្រាប់​ធញ្ញជាតិ នៅក្នុង​ដប​របស់​កូន​អ្នក​អោយសោះ ប្រសិនបើ​គ្រូពេទ្យ មិន​បាន​ណែនាំ​នោះទេ​។ ការ​ដាក់​វា​ទៅ​ក្នុង​ដប អាច​អោយ​កូន​ពិបាក​លេប និង​ធ្វើអោយ​ពួក​គេ​ឡើង​ទម្ងន់​។​ ​ទឹក​ផ្លែឈើ មិន​គួរ​ត្រូវ​បាន​ផ្តល់ ដល់​កូន​របស់​អ្នកនោះ​ទេ​។ វា​មិន​មាន​ប្រយោជន៍ ក្នុង​ការ​អោយ​ទឹក​ផ្លែ​ឈើ​នោះ​ទេ ទោះបីជា​កុមារ​ធំ​ក៏​ដោយ​។ ទឹក​ផ្លែឈើ អាច​ជម្រុញ​អោយ​ធាត់ រាគ និង​អោយ​កូន​មាន​ហានិភ័យ នៃ​បញ្ហា​ដង្កូវ​ស៊ី​ធ្មេញ នៅពេល​ដែល​ធ្មេញ​ចាប់ផ្តើម​ដុស​។​

​សូម​ចាំ​ថា កុំ​អោយ​កូន​របស់​អ្នក​បៅ ដប​ទឹកដោះគោ​នៅពេល​គេង​អោយសោះ​៕

ប្រភព: Health

Posted on January 9, 2015, in សុខភាព. Bookmark the permalink. Comments Off on គួរ​អោយ​កូន​ញ៉ាំ​អាហារ និង​ទឹក​ផ្លែឈើ​ពេលណា​?.

Comments are closed.