Daily Archives: January 8, 2015

ស្វែងយល់ ពីទំលាប់ អាក្រក់ទាំង ៥ យ៉ាង ដែលធ្វើឲ្យសក់ របស់អ្នកកាន់តែស្តើង!


9fe91198

 

ប្រាកដណាស់ ប្រិយមិត្តមួយចំនួន ប្រហែលជាកំពុងប្រឈមមុខ ជាមួយនឹងបញ្ហាសក់ស្តើង ដែលមានអ្នកខ្លះភ័យខ្លាច ថាខ្លួននឹងមានក្បាលទំពែកទៀតផង។ យ៉ាងណាមិញ បញ្ហាសក់ស្តើង នេះមិនមែនកើតមក ដោយគ្មានមូលហេតុនោះទេ គឺវាអាចកើត មកដោយសារ ទំលាប់មិនល្អ មួយចំនួន ដូចខាងក្រោម ដែលលោកអ្នកគួរ យកមកពិចារណា៖

original_Thinning_Hair_Woman

១. ប្រើប្រាស់ម៉ាស៊ីនតុបតែងសក់៖ ការប្រើប្រាស់ ម៉ាស៊ីនផ្លុំសក់ , និង ម៉ាស៊ីនគាបសក់ឲ្យត្រង់ ញឹកញាប់ វាអាចធ្វើសក់របស់អ្នក ប៉ះនឹងកំដៅកាន់តែខ្លាំង ដែលជាហេតុធ្វើឲ្យ ប៉ះពាល់ដល់ ប្រួតេអ៊ីនដែលចិញ្ចឹមស្បែកក្បាលរបស់អ្នក។ ការធ្វើឲ្យប៉ះពាល់ ដល់ប្រូតេអ៊ីនទាំងនោះហើយ គឺវាជាមូលហេតុចំបងដែលធ្វើឲ្យ សក់អ្នកងាយខូច និង ជ្រុះ បានយ៉ាងលឿនបំផុត។ ដូច្នេះ មិត្តនារីទាំងឡាយ គួរតែជៀសវាង ពីការប្រើប្រាស់ ម៉ាស៊ីនទាំងនោះ តាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយសក់ជ្រុះ ប៉ុន្តែ ប្រសិនបើលោកអ្នក នៅតែចង់ប្រើប្រាស់ ម៉ាស៊ីនទាំងនោះ គឺអ្នកអាច ប្រើប្រាស់ ស្ព្រាយ៍បាញ់សក់ មុនពេលផ្លុំ ឫគាបសក់ ជាមុនផង។

06144628f17d106e9b4bba0147378

២. យកកន្សែងជូតសក់ខ្លាំងៗ ៖ តើអ្នកដឹងទេថា សក់របស់អ្នកងាយខូច ជាទីបំផុត នៅពេលដែលវាសើម ដូច្នេះ បន្ទាប់ពីកក់សក់ហើយប្រសិនបើ លោកអ្នក យកកន្សែងមកជូត សក់ខ្លាំង ឫ ក៏សិតសក់របស់អ្នកភ្លាមៗនោះ មានន័យថា នេះជាទំលាប់មិនល្អ ដែលលោកអ្នក កំពុងតែធ្វើឲ្យសក់ កាន់តែជ្រុះហើយ។ ដូច្នេះ លោកអ្នក ត្រូវចងចាំថា នៅពេលណា ដែលសក់អ្នកសើម ត្រូវជូតវា ដោយថ្នមៗ និង សិតវា នៅពេលដែលសក់ជិតស្ងួត។

061446217995ff2fcbdaef2148436

៣. មិនសូវកក់សក់ ៖ ពិតណាស់ មនុស្សភាគច្រើន ដោយសារតែ រវល់ នឹងការងារ, ការសិក្សាពេក ជាហេតុធ្វើឲ្យ ពួកគេ មិនសូវមានពេលកក់សក់ ដែលនេះ ជាហេតុធ្វើឲ្យសក់ របស់អ្នក កាន់តែស្តើងឡើងៗ ពីព្រោះ អង្គែរ និង សាប៊ូ ដែលជាប់នឹងសក់ របស់អ្នក ធ្វើឲ្យស្ទះរន្ធគល់សក់ នាំឲ្យសក់ មិនងាយនឹងដុះថ្មី។ ដូច្នេះ ដើម្បីជៀសវាងបញ្ហានេះ លោកអ្នកគួរតែ កក់សក់ ២ ទៅ៣ ដង ក្នុងមួយសប្តាហ៍ បានហើយ។

061447061d5061259ecd923144227

៤. តមអាហារ ៖ នៅពេលដែលអ្នក តមអាហារ ឫ ក៏ស្ថិត ក្នុងវគ្គសម្រកទម្ងន់ គឺអ្នកកំពុងតែបង្ខំ ឲ្យរាងកាយ របស់អ្នក បញ្ចេញថាមពលជាច្រើន ចេញពីសរីរាង្គរបស់អ្នក ដែលមិនមានតុល្យភាព ជាមួយនឹងការ ទទួលសារធាតុចិញ្ចឹម ដល់រាងកាយ ដែលជាហេតុ ធ្វើឲ្យសក់ មិនមានការលូតលាស់ បានល្អផងដែរ។

061446428d71221387e935e146003

៥.ចងសក់តឹងពេក ៖ ប្រសិនបើអ្នក ចងសក់ នឹងកៅស៊ូ ឫ ខ្សែចងសក់ អ្នកត្រូវដឹងថា តើការចងសក់បែបណា ទើបមិនធ្វើឲ្យប៉ះពាល់ដល់គល់សក់។ ព្រោះថា ការធ្វើឲ្យគល់សក់ ខូច គឺវាធ្វើឲ្យការលូតលាស់ របស់សក់អ្នក មិនមានដំនើរការល្អ ផងដែរ។ ដូច្នេះ ដើម្បីឲ្យសក់មានការលូតលាស់ល្អ អ្នកគួរតែចងសក់ ធូរៗ តាមដែលអាចធ្វើទៅបាន។

061446496cffe33cde33e40148803

ទាំងនេះ គឺជាទំលាប់មិនល្អ ទាំង ៥ យ៉ាង ដែលធ្វើឲ្យសក់របស់អ្នក កាន់តែស្តើង។ បន្ទាប់ពីបានអាន នូវទំលាប់មិនល្អ ទាំង ៥ យ៉ាងនេះ ហើយសង្ឃឹមថាប្រិយមិត្ត នឹងកែទំលាប់មិនល្អនេះចេញ ដើម្បីទទួលបានសុខភាព សក់ស្អាតទាំងអស់គ្នា៕

ប្រភព ៖ khmerload