Daily Archives: January 11, 2017

ម្សៅអង្ករ​ធម្មតា​ៗ​ក៏អាច​ជួយ​ឱ្យ​មុខ​ស​ស្អាតបែបធម្មជាតិ​បានដែរ


ដោយសារតែបែបបទជីវិតដ៏មមាញឹក ការបំពុលបរិយាកាស អាការៈស្រេ្តស និងកម្ដៅព្រះអាទិត្យ បានធ្វើឱ្យស្បែកមុខរបស់ស្រីៗយើងខ្មៅស្រអាប់មិនស្រស់ថ្លាទាល់តែសោះ។ មនុស្សស្រីមួយចំនួនធំបានចំណាយប្រាក់កាសអស់ជាច្រើនដើម្បីទិញផលិតផលថ្លៃៗដែលមានដូចជាក្រែមលាបមុខ ឡេ ដែលសុទ្ធសឹងតែមានផ្ទុកសារធាតុគីមីទាំងអស់ដើម្បីព្យាបាលបញ្ហាដែលកើតមានលើផ្ទៃមុខរបស់ពួកគេ។

rice-powder-7_large

ថ្ងៃនេះកញ្ញាសូមបង្ហាញពីអាថ៌កំបាំងថែរក្សាផ្ទៃមុខដែលធ្វើឱ្យផ្ទៃមុខភ្លឺថ្លាទន់រលោង និងស្រស់ស្អាត ដោយប្រើប្រាស់ទឹកអង្ករ ឬម្សៅអង្ករ មិនចំណាយប្រាក់កាសច្រើន។

ម្សៅអង្ករមានមុខងារជាក្រែមការពារកម្ដៅថ្ងៃ៖

ម្សៅអង្ករមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយបង្កើនវីតាមីន C ក្នុងរាងកាយ ហើយអង្ករក៏មានផ្ទុកនូវសារធាតុប្រឆាំងការរលាកដែលធ្វើឱ្យស្បែកមុខអាចទប់ទល់នឹងការរលាក ក៏ដូចជាជួយព្យាបាលមុខផងដែរ។

rice-powder-2_large

ម្សៅអង្ករ និងទឹកដោះគោសម្រាប់លាបផ្ទៃមុខ៖ ការលាយបញ្ចូលគ្នារវាងម្សៅអង្ករ និងទឹកដោះគោនឹងធ្វើឱ្យផ្ទៃមុខរបស់អ្នកសកាន់តែឆាប់រហ័សជាងមុនទៅទៀត ខណៈដែលទឹកដោះគោមានតួនាទីយ៉ាងសំខាន់ក្នុងការលាងសម្អាតស្បែកមុខ ហើយអាស៊ីតដែលមានក្នុងទឹកដោះគោនឹងជួយធ្វើឱ្យស្បែកមុខរបស់អ្នកភ្លឺថ្លាផងដែរ។

លាយម្សៅអង្ករមួយស្លាព្រាបាយជាមួយនឹងទឹកដោះគោមួយស្លាបព្រាបាយដូចគ្នាដាក់ក្នុងកូនចានតូចមួយ។ លាយល្បាយឱ្យសព្វល្អ កុំឱ្យរាវពេករួចយកទៅបំពកលើផ្ទៃមុខទុករយៈពេលពី២០ ទៅ ៣០ នាទី ឬទុករហូតទាល់តែល្បាយនោះស្ងួតល្អ។ នៅពេលដែលល្បាយស្ងួតល្អហើយ អ្នកអាចលាងសម្អាតជាមួយនឹងទឹកស្អាត រួចជូតមុខឱ្យស្ងួតល្អ។ អ្នកនឹងឃើញភាពខុសប្លែកគ្នានៃស្បែកមុខរបស់អ្នក។ ធ្វើបែបនេះ២ទៅ ៣ ដងក្នុងមួយសប្ដាហ៍ដើម្បីលទ្ធផលកាន់តែប្រសើរថែមឡើង។

rice-powder-3_large

ស្ក្រាប់ម្សៅអង្ករ និងទឹកដោះគោសម្រាប់ដងខ្លួន៖

លាយម្សៅអង្ករ និងទឹកដោះគោក្នុងបរិមាណស្មើគ្នា រួចយកមកលាបលើដងខ្លួនទាំងមូល ទុកចោលរយៈពេលប្រហែល ៥ ទៅ១០ នាទីសឹមលាងសម្អាត និងជូតឱ្យស្ងួត។ អនុវត្តបែបនេះឱ្យបានយ៉ាងតិចម្ដងក្នុងមួយសប្ដាហ៍ដើម្បីទទួលបានស្បែកដងខ្លួនសភ្លឺ ម៉ដ្ត រលោងពិតៗ៕

ប្រភព៖ Zeppfeed

វិធី​ងាយៗ​ដើម្បី​ទទួល​បាន​បបូរមាត់​ពណ៌​ផ្កាឈូក​ដ៏​គួរ​ឱ្យ​ចង់​ថើប


នារីគ្រប់រូបតែងស្រមៃចង់បានបបូរមាត់ពណ៌ផ្កាឈូកដ៏ទន់រលោងគួរឱ្យទាក់ទាញ ប៉ុន្តែដោយហេតុថាជីវិតមានភាពមមាញឹកពេលខ្លះយើងមិនបានយកចិត្តទុកដាក់លើរឿងនេះឡើយ។ មូលហេតុដែលបណ្ដាលឱ្យបបូរមាត់ប្រែជាខ្មៅស្រអាប់មានដូចជា កម្ដៅថ្ងៃ ការទទួលទានកាហ្វេច្រើន និងអតុល្យភាពនៃអ័រម៉ូនផងដែរ។

កញ្ញា សូមបង្ហាញជូនវិធីសាស្រ្តងាយៗបំផុតដែលមានដូចខាងក្រោម៖

ទឹកឃ្មុំ៖ ទឹកឃ្មុំអាចជួយធ្វើឱ្យបបូរមាត់របស់អ្នកមានសំណើមជាប់ជានិច្ច។ យកទឹកឃ្មុំ ២ ទៅ ៣ តំណក់មកម៉ាស្សាលើបបូរមាត់ស្រាលៗ ទុកចោលរយៈពេល ៥នាទី។

honey_large

ទឹកផ្លែទទឹម៖ ជ្រលក់សំឡីក្នុងទឹកផ្លែទទឹមរួចលាបលើបបូរមាត់មុនពេលចូលគេង។ វានឹងជួយធ្វើឱ្យបបូរមាត់របស់អ្នកប្រែពណ៌ពីខ្មៅស្រអាប់មកជាផ្កាឈូកព្រឿងៗគួរឱ្យស្រលាញ់។

poegranate_large

ទឹកដោះគោ និងស្រទាប់ផ្កាកូឡាប៖ យកទឹកដោះគោចំនួន ១ ស្លាបព្រាកាហ្វេ និងស្រទាប់ផ្កាកូឡាប ២ ទៅ ៣ សន្លឹក។ យកស្លាបព្រាសង្កត់លើស្រទាប់ផ្កាកូឡាបឱ្យចេញពណ៌ផ្កាឈូក រួចយកមកលាបលើបបូរមាត់ទុកចោលរយៈពេល ១០ នាទី។ បន្ទាប់មកលាងសម្អាតជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។

rose-milk_large

ក្រូចឆ្មារ៖ ក្រូចឆ្មារមានសារធាតុកាត់ឱ្យស និងជួយកម្ចាត់កោសិកាចាស់ៗ។ ច្របាច់ក្រូចឆ្មារមួយចំណិតមកលាបលើបបូរមាត់មុនពេលចូលគេង។ រយៈពេលតែ ១ ខែទៅ ២ ខែយ៉ាងយូរបំផុតអ្នកនឹងឃើញពីភាពខុសប្លែកយ៉ាង។

lime_large

ស្ករ និងប៊ើ៖ ស្ករអាចជួយកម្ចាត់កោសិកាចាស់ៗដែលងាប់ ខណៈដែលប៊ើជួយធ្វើឱ្យបបូរមាត់មានសំណើម និងរលើបរលោង។ លាយស្ករសចំនួន ២ ស្លាបព្រាកាហ្វេជាមួយនឹងប៊ើចំនួន ២ ស្លាបព្រាកាហ្វេ យកមកត្រដុសលើបបូរមាត់ ទុកចោលមួយសន្ទុះធំ រួចលាងសម្អាត។ អនុវត្ត ២ ទៅ ៣ ដងក្នុង ១ សប្ដាហ៍។

sugar_large

ប្រភព៖ Zeppfeed