Category Archives: កម្សាន្ត
រូបថត១១សន្លឹក ស៊ីអារម្មណ៍ របស់ Hani ក្រុមចម្រៀង EXID អ្នកគាំទ្រ មើលស្ទើរបាក់-ក
កូរ៉េខាងត្បូង៖ ស្រីស្អាត Hani ជាសមាជិកម្នាក់ ក្នុងក្រុមចម្រៀង EXID ដែលទទួលបានការគាំទ្រ យ៉ាងខ្លាំង ពីមហាជន ដោយសារតែរូបសម្ផស្ស ដ៏ស្រស់ប្រិមប្រិយរបស់នាង។
កាលពីថ្មីៗនេះ Hani មានសម្លៀកបំពាក់ថ្មីប្លែក ជាមួយនឹង ឈុតអាវក្រហម និងខោខ្លីខ្មៅ ដែលមើល ទៅពិតជា ស៊ិចស៊ីបំផុត។ មិនតែ ប៉ុណ្ណោះ នាងក៏បានបង្ហាញក្បាច់រាំ គ្រវីចង្កេះ ពត់ពេនខ្លួន យ៉ាង រស់រវើក នៅលើឆាកទៀតផង ដែលកាន់តែធ្វើឲ្យ អ្នកគាំទ្រពេញចិត្ត និងមិនសរសើរ មិនបាន។ គួរបញ្ជាក់ផងដែរថា ស្រីស្អាត Hani ក្រុមចម្រៀង EXID រូបនេះ ត្រូវបានគ្រប់គ្នាស្គាល់ និងល្បីល្បាញខ្លាំង ដោយតាមរយៈ វីដេអូចម្រៀង UP& Down៕
តោះក្រឡេកមើល រូបថតរបស់នាងទាំងអស់គ្នា៖
ប្រភព Koreaboo
រឿងថ្មី Fan Bingbing មានឈុតក្ដៅសាច់មិនធម្មតា
កំពូលតារាសម្ដែងចិន Fan Bingbing នឹងត្រលប់មកបម្រើអារម្មណ៍ទស្សនិកជន តាមរយៈខ្សែភាពយន្តថ្មីមួយមានចំណងជើងថា “Ever Since We Love”។ តាមរយៈវីដេអូ Trailer គេឃើញតារាស្រីវ័យ ៣៣ឆ្នាំរូបនេះ សម្ដែងក្នុងឈុតស្នេហាស្រើបស្រាលទៀតផងក្នុងរឿងនេះ។
បន្ទាប់ពី “រឿងបិសាចក្រមុំសក់ស” (The White Haired Witch of Lunar Kingdom) បានចេញតាំងពីពាក់កណ្ដាលឆ្នាំ២០១៤ ខ្សែភាពយន្ត “Ever Since We Love” នឹងជាភាពយន្តដំបូងរបស់ Fan Bingbing សម្រាប់ឆ្នាំ២០១៥។ ក្នុងរឿងនេះ Fan Bingbing សម្ដែងជាតួឯករួមគ្នា ជាមួយអតីតសមាជិកក្រុមចម្រៀងកូរ៉េ Super Junior ម្នាក់ឈ្មោះ Han Geng។
“Ever Since We Love” ដែលដឹកនាំដោយ Li Yu បានថតតាមប្រលោមលោកល្បីមួយនៅចិន ដែលចេញកាលពីឆ្នាំ២០០១។ រឿងនេះបរិយាយពីនិស្សិតពេទ្យម្នាក់ (សម្ដែងដោយ Han Geng) ដែលទទួលបានមេរៀនជីវិតច្រើនតាមរយៈបទពិសោធន៍ស្នេហា និងមិត្តភាព។
ភាពយន្តនេះនឹងចាប់ផ្ដើមបញ្ចាំងនៅប្រទេសចិន នៅថ្ងៃទី២៤ ខែមេសា ខាងមុខ។
ទស្សនាឈុតខ្លីៗ៖
ចុចអាន៖ម្ល៉ឹងផង! Fan Bingbing ម្នាក់ឯងស្លៀកសំលៀកបំពាក់២៦០ឈុត
ប្រភព៖ koreaboo
ម្ល៉ឹងផង! Fan Bingbing ម្នាក់ឯងស្លៀកសំលៀកបំពាក់២៦០ឈុត
ក្នុងរឿងភាគ “The Empress of China” តារាសម្ដែងស្រី Fan Bingbing មានភាពលេចធ្លោខ្លាំងជាងគេ ហើយបើតាមប្រភពព័ត៌មានមួយ បានឱ្យដឹងថារឿងនេះ នាងស្លៀកសំលៀកបំពាក់ ដល់ទៅ២៦០ឈុតឯណោះ។
រឿងភាគ “The Empress of China” កំពុងល្បីខ្លាំងណាស់ក្នុងប្រទេសចិន ប៉ុន្តែត្រូវផ្អាកចាក់ផ្សាយមួយរយៈ ព្រោះតែសំលៀកបំពាក់តួស្រី បង្ហាញសាច់ទ្រូងត្រលុកត្រលន់ហួសហេតុពេក ប៉ុន្តែរឿងនេះបានចាក់ផ្សាយ លើកញ្ចក់ទូរទស្សន៏ឡើងវិញហើយ កាលពីដើម ខែមករាក្រោយកែតម្រូវ៕
ប្រភព៖ Dramafever
Min ក្រុម miss A លេងស្ទីល ដុតអារម្មណ៍អ្នកទស្សនា
រូប Teaser ចំនួន៦សន្លឹក របស់ Min ត្រូវក្រុមចម្រៀង miss A បង្ហាញឱ្យឃើញ លើ Homepage និងលើបណ្ដាញសង្គម SNS ផលិតកម្ម JYP Entertainment របស់ខ្លួនកាលពីពេលថ្មីៗនេះ ដែលរូបទាំងអស់មានលក្ខណៈសាមញ្ញ ប៉ុន្តែសិចស៊ីដុតអារម្មណ៍អ្នកទស្សនា។
រូបដុតអារម្មណ៍ទាំងនេះ គឺបង្ហាញពី Min កំពុងស្លៀកខោលើគ្រែ អង្គុយលើតុមុខកញ្ចក់ ផាត់មុខទៀតសោត ដោយរាងកាយ គ្របដណ្ដប់ដោយ អាវយឺតពណ៌ប្រផេះវាលក និងវាលក្លៀកដៃខ្លី ដ៏សិចស៊ី។ រូបទាំងនេះធ្វើឱ្យអ្នកអ្នកទស្សនា មិនតិចទេចាប់អារម្មណ៍។
រូបទាំង៦សន្លឹកខាងលើ គឺក្រុម miss A និង ផលិតកម្ម JYP Entertainment បង្ហោះ ដើម្បីផ្សព្វផ្សាយអាល់ប៊ុម “Colors” ហើយ អាល់ប៊ុមថ្មីនេះ នឹងចេញនៅថ្ងៃទី៣០ ខែមិនាខាងមុខ។ សូមមើលរូបរបស់ Min ក្រុម miss A ទាំងអស់គ្នា។
ប្រភព៖ bntnews
You must be logged in to post a comment.