ងាយៗ​កម្ចាត់​អាចម៍​រុយ​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង


ភាគច្រើនអាចម៍រុយកកើតឡើងដោយសារតែការបំផ្លាញស្បែកពីកម្ដៅព្រះអាទិត្យ ឬកត្តាហ្ស៊ែន និងអតុល្យភាពអ័រម៉ូនជាដើម។ អាចម៍រុយអាចកើតមានគ្រប់ទីកន្លែងនៅលើស្បែកដូចជាលើស្បែកដងខ្លួនទាំងមូល ប៉ុន្តែភាគច្រើនវាកើតនៅកន្លែងដែលរងនឹងកម្ដៅព្រះអាទិត្យខ្លាំង។

ខាងក្រោមនេះជាវិធីសាស្ត្របំបាត់អាចម៍រុយដែលអ្នកអាចធ្វើបានដោយខ្លួនឯងនៅផ្ទះ៖

គ្រីមរសជាតិជូរ

លាបគ្រីមរសជាតិជូរត្រង់កន្លែងដែលមានអាចម៍រុយ រួចទុកឱ្យស្ងួតពី ២ ទៅ ៣ នាទី។ មិនចាំបាច់លាងសម្អាតដោយទឹកឡើយ អ្នកគ្រាន់តែយកក្រណាត់ស្អាតមកជូតសម្អាតរួចលាបគ្រីមរក្សាសំណើមជាការស្រេច។ អាចយកយ៉ាអួមកប្រើជំនួសក៏បានដែរ ដោយអនុវត្តមួយថ្ងៃម្ដងជាប្រចាំ។

yorkourt_large

ក្រូចឆ្មារ

យកទឹកក្រូចឆ្មារមកលាបនៅកន្លែងមានអាចម៍រុយ រួចម៉ាស្សាថ្នមៗ។ ទុកចោលរយៈពេល ១០ ទៅ ១៥ នាទីសឹមលាងសម្អាតជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្ត ២ ដងក្នុងមួយថ្ងៃ។ យកស្ករសមកលាយជាមួយទឹកក្រូចឆ្មារ រួចយកមកត្រដុសលើកន្លែងដែលមានអាច៍រុយប្រហែល ២ ទៅ ៣ នាទីរួចលាងសម្អាតជាការស្រេច។ អនុវត្តម្ដង ទៅ ២ ដងក្នុងមួយសប្ដាហ៍។

lime_large

ល្ហុងទុំ

យកល្ហុងមកច្របាច់យកតែទឹក រួចប្រើសំឡីមកជ្រលក់ក្នុងទឹកល្ហុង។ យកវាមកម៉ាស្សាត្រង់កន្លែងមានអាចម៍រុយ រយៈពេល ១០ នាទី រួចលាងសម្អាតជាមួយទឹកត្រជាក់ ។ អនុវត្តបែបនេះឱ្យបានជារៀងរាល់ថ្ងៃ។

papaya_large

ទឹកឃ្មុំ

លាយទឹកជាមួយទឹកឃ្មុំរូចដាក់កម្ដៅបន្តិច រួចយកមកលាបត្រង់កន្លែងមានបញ្ហា ទុកចោលរយៈពេល ២ ទៅ ៣ នាទីសឹមលាងសម្អាតចេញ ។ អនុវត្តបែបនេះជារៀងរាល់ថ្ងៃ។ លាយទឹកឃ្មុំជាមួយយ៉ាអួ រួចយកមកលាបត្រង់កន្លែងមានអាចម៍រុយ ទុកចោលរយៈពេល ៣០ នាទីសឹមលាងសម្អាត។

honey_large

ផ្លែត្រប់

ហាន់ផ្លែត្រប់ជាចំណិតក្រាស់បន្តិច រួចយកវាមកដាក់លើកន្លែងដែលមានអាចម៍រុយត្រដុសជារាងរង្វង់រួចទុកចោលរយៈពេល១០ ទៅ ១៥ នាទី។ អនុវត្តឱ្យបានជារៀងរាល់ថ្ងៃ ក្នុងរយៈពេលតែមួយសប្ដាហ៍បញ្ហាអាមច៍រុយដែលមានលើផ្ទៃមុខរបស់អ្នកនឹងសាបរលាបជាក់ជាមិនខាន។

egg-plant_large

ខ្ទឹមក្រហម

យកចំណិតខ្ទឹមក្រហមមកត្រដុសត្រង់កន្លែងដែលកើតមានអាចម៍រុយរួចលាងសម្អាតចោលជាមួយទឹកស្អាត។ អនុវត្តបែបនេះ ២ ដងក្នុងមួយថ្ងៃ។ កាន់តែមានប្រសិទ្ធភាពជាងនេះ អ្នកអាចបុកយកតែទឹកខ្ទឹមក្រហម រួចលាយជាមួយទឹកខ្មេះបន្តិច រួចយកមកលាបនៅត្រង់កន្លែងដែលមានបញ្ហា ទុកចោលមួយសន្ទុះធំ បន្ទាប់មកលាងសម្អាតជាការស្រេច។ អនុវត្តជារៀងរាល់ថ្ងៃ។

garlic_large

គ្រាប់ល្ងរ

បុកល្ងប្រហែលមួយស្លាបព្រាបាយ លាយជាមួយនឹងម្សៅល្មៀតមួយស្លាបព្រាកាហ្វេ រួចដាក់ទឹកបន្តិច។ លាបល្បាយនេះនៅត្រង់កន្លែងមានអាមច៍រុយ ទុកចោលរយៈពេល ១០ ទៅ ១៥ នាទី រួចលាងជាមួយទឹកត្រជាក់។ អនុវត្តជារៀងរាល់ថ្ងៃ។

sesame_large

ប្រភព៖Top10homeremedies

ម្សៅអង្ករ​ធម្មតា​ៗ​ក៏អាច​ជួយ​ឱ្យ​មុខ​ស​ស្អាតបែបធម្មជាតិ​បានដែរ


ដោយសារតែបែបបទជីវិតដ៏មមាញឹក ការបំពុលបរិយាកាស អាការៈស្រេ្តស និងកម្ដៅព្រះអាទិត្យ បានធ្វើឱ្យស្បែកមុខរបស់ស្រីៗយើងខ្មៅស្រអាប់មិនស្រស់ថ្លាទាល់តែសោះ។ មនុស្សស្រីមួយចំនួនធំបានចំណាយប្រាក់កាសអស់ជាច្រើនដើម្បីទិញផលិតផលថ្លៃៗដែលមានដូចជាក្រែមលាបមុខ ឡេ ដែលសុទ្ធសឹងតែមានផ្ទុកសារធាតុគីមីទាំងអស់ដើម្បីព្យាបាលបញ្ហាដែលកើតមានលើផ្ទៃមុខរបស់ពួកគេ។

rice-powder-7_large

ថ្ងៃនេះកញ្ញាសូមបង្ហាញពីអាថ៌កំបាំងថែរក្សាផ្ទៃមុខដែលធ្វើឱ្យផ្ទៃមុខភ្លឺថ្លាទន់រលោង និងស្រស់ស្អាត ដោយប្រើប្រាស់ទឹកអង្ករ ឬម្សៅអង្ករ មិនចំណាយប្រាក់កាសច្រើន។

ម្សៅអង្ករមានមុខងារជាក្រែមការពារកម្ដៅថ្ងៃ៖

ម្សៅអង្ករមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយបង្កើនវីតាមីន C ក្នុងរាងកាយ ហើយអង្ករក៏មានផ្ទុកនូវសារធាតុប្រឆាំងការរលាកដែលធ្វើឱ្យស្បែកមុខអាចទប់ទល់នឹងការរលាក ក៏ដូចជាជួយព្យាបាលមុខផងដែរ។

rice-powder-2_large

ម្សៅអង្ករ និងទឹកដោះគោសម្រាប់លាបផ្ទៃមុខ៖ ការលាយបញ្ចូលគ្នារវាងម្សៅអង្ករ និងទឹកដោះគោនឹងធ្វើឱ្យផ្ទៃមុខរបស់អ្នកសកាន់តែឆាប់រហ័សជាងមុនទៅទៀត ខណៈដែលទឹកដោះគោមានតួនាទីយ៉ាងសំខាន់ក្នុងការលាងសម្អាតស្បែកមុខ ហើយអាស៊ីតដែលមានក្នុងទឹកដោះគោនឹងជួយធ្វើឱ្យស្បែកមុខរបស់អ្នកភ្លឺថ្លាផងដែរ។

លាយម្សៅអង្ករមួយស្លាព្រាបាយជាមួយនឹងទឹកដោះគោមួយស្លាបព្រាបាយដូចគ្នាដាក់ក្នុងកូនចានតូចមួយ។ លាយល្បាយឱ្យសព្វល្អ កុំឱ្យរាវពេករួចយកទៅបំពកលើផ្ទៃមុខទុករយៈពេលពី២០ ទៅ ៣០ នាទី ឬទុករហូតទាល់តែល្បាយនោះស្ងួតល្អ។ នៅពេលដែលល្បាយស្ងួតល្អហើយ អ្នកអាចលាងសម្អាតជាមួយនឹងទឹកស្អាត រួចជូតមុខឱ្យស្ងួតល្អ។ អ្នកនឹងឃើញភាពខុសប្លែកគ្នានៃស្បែកមុខរបស់អ្នក។ ធ្វើបែបនេះ២ទៅ ៣ ដងក្នុងមួយសប្ដាហ៍ដើម្បីលទ្ធផលកាន់តែប្រសើរថែមឡើង។

rice-powder-3_large

ស្ក្រាប់ម្សៅអង្ករ និងទឹកដោះគោសម្រាប់ដងខ្លួន៖

លាយម្សៅអង្ករ និងទឹកដោះគោក្នុងបរិមាណស្មើគ្នា រួចយកមកលាបលើដងខ្លួនទាំងមូល ទុកចោលរយៈពេលប្រហែល ៥ ទៅ១០ នាទីសឹមលាងសម្អាត និងជូតឱ្យស្ងួត។ អនុវត្តបែបនេះឱ្យបានយ៉ាងតិចម្ដងក្នុងមួយសប្ដាហ៍ដើម្បីទទួលបានស្បែកដងខ្លួនសភ្លឺ ម៉ដ្ត រលោងពិតៗ៕

ប្រភព៖ Zeppfeed

វិធី​ងាយៗ​ដើម្បី​ទទួល​បាន​បបូរមាត់​ពណ៌​ផ្កាឈូក​ដ៏​គួរ​ឱ្យ​ចង់​ថើប


នារីគ្រប់រូបតែងស្រមៃចង់បានបបូរមាត់ពណ៌ផ្កាឈូកដ៏ទន់រលោងគួរឱ្យទាក់ទាញ ប៉ុន្តែដោយហេតុថាជីវិតមានភាពមមាញឹកពេលខ្លះយើងមិនបានយកចិត្តទុកដាក់លើរឿងនេះឡើយ។ មូលហេតុដែលបណ្ដាលឱ្យបបូរមាត់ប្រែជាខ្មៅស្រអាប់មានដូចជា កម្ដៅថ្ងៃ ការទទួលទានកាហ្វេច្រើន និងអតុល្យភាពនៃអ័រម៉ូនផងដែរ។

កញ្ញា សូមបង្ហាញជូនវិធីសាស្រ្តងាយៗបំផុតដែលមានដូចខាងក្រោម៖

ទឹកឃ្មុំ៖ ទឹកឃ្មុំអាចជួយធ្វើឱ្យបបូរមាត់របស់អ្នកមានសំណើមជាប់ជានិច្ច។ យកទឹកឃ្មុំ ២ ទៅ ៣ តំណក់មកម៉ាស្សាលើបបូរមាត់ស្រាលៗ ទុកចោលរយៈពេល ៥នាទី។

honey_large

ទឹកផ្លែទទឹម៖ ជ្រលក់សំឡីក្នុងទឹកផ្លែទទឹមរួចលាបលើបបូរមាត់មុនពេលចូលគេង។ វានឹងជួយធ្វើឱ្យបបូរមាត់របស់អ្នកប្រែពណ៌ពីខ្មៅស្រអាប់មកជាផ្កាឈូកព្រឿងៗគួរឱ្យស្រលាញ់។

poegranate_large

ទឹកដោះគោ និងស្រទាប់ផ្កាកូឡាប៖ យកទឹកដោះគោចំនួន ១ ស្លាបព្រាកាហ្វេ និងស្រទាប់ផ្កាកូឡាប ២ ទៅ ៣ សន្លឹក។ យកស្លាបព្រាសង្កត់លើស្រទាប់ផ្កាកូឡាបឱ្យចេញពណ៌ផ្កាឈូក រួចយកមកលាបលើបបូរមាត់ទុកចោលរយៈពេល ១០ នាទី។ បន្ទាប់មកលាងសម្អាតជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។

rose-milk_large

ក្រូចឆ្មារ៖ ក្រូចឆ្មារមានសារធាតុកាត់ឱ្យស និងជួយកម្ចាត់កោសិកាចាស់ៗ។ ច្របាច់ក្រូចឆ្មារមួយចំណិតមកលាបលើបបូរមាត់មុនពេលចូលគេង។ រយៈពេលតែ ១ ខែទៅ ២ ខែយ៉ាងយូរបំផុតអ្នកនឹងឃើញពីភាពខុសប្លែកយ៉ាង។

lime_large

ស្ករ និងប៊ើ៖ ស្ករអាចជួយកម្ចាត់កោសិកាចាស់ៗដែលងាប់ ខណៈដែលប៊ើជួយធ្វើឱ្យបបូរមាត់មានសំណើម និងរលើបរលោង។ លាយស្ករសចំនួន ២ ស្លាបព្រាកាហ្វេជាមួយនឹងប៊ើចំនួន ២ ស្លាបព្រាកាហ្វេ យកមកត្រដុសលើបបូរមាត់ ទុកចោលមួយសន្ទុះធំ រួចលាងសម្អាត។ អនុវត្ត ២ ទៅ ៣ ដងក្នុង ១ សប្ដាហ៍។

sugar_large

ប្រភព៖ Zeppfeed

​​៥យ៉ាង អាចកម្ចាត់កម្បោរនៅ​​ចំណុច​​ស​ល្អក់​​ក្នុង​ធ្មេញ​ងាយ​ៗ​​​តាម​បែប​​ធម្មជាតិ​


ចំណុចល្អក់នៅក្នុងធ្មេញ គឺជាបញ្ហាមួយធ្វើឲ្យធ្មេញបាត់បង់សោភណភាព រួមទាំងសម្រស់រាងកាយ និងជាសញ្ញាមួយបញ្ជាក់ថាធ្មេញមិនមានសុខភាពល្អឡើយ។

ចូរសង្កេតមើលធ្មេញដោយប្រុងប្រយ័ត្នប្រសិនបើជួបបញ្ហាបែបនេះ ទាំងបុរស និងស្ត្រីអាចប្រើវិធីធម្មជាតិងាយៗខាងក្រោម ដើម្បីកម្ចាត់ និងរារាំងកុំឲ្យវាកើតមានបាន។ តែមុននឹងលាងជម្រះចំណុចល្អក់នេះ យើងគួរស្វែងយល់ពីឫសគល់នៃការកកើតរបស់វាបន្តិចសិន។

ការថែរក្សាអនាម័យមាត់ គឺជារឿងសំខាន់បំផុត។ វាកើតឡើងដោយសារបរិមាណសារធាតុភ្លុយអរីដ (fluoride ) ច្រើនលើសលុប កង្វះកាល់ស្យូម និងរ៉ែ។ ដូច្នេះ ការទទួលទានអាហារសម្បូរសារធាតុកាល់ស្យូម រ៉ែ គឺអាចកម្ចាត់ចំណុចល្អក់បានតែម្ដង។ មានវិធីជាច្រើនអាចព្យាបាលបានយ៉ាងងាយៗ ដោយមិនប៉ះពាល់សុខភាពឡើយ៖

១. ចៀសវាងការជក់បារី

ការជក់បារី គឺជាបញ្ហាដ៏ធំមួយក្នុងការបង្កឲ្យមានចំណុចល្អក់ក្នុងធ្មេញ។ សារជាតិនីកូទីននៅក្នុងបារីអាចនាំឲ្យកើតមានបញ្ហានេះ ដូចច្នេះសូមចៀសវាង។

 avoid-smoking_large

២. ម្រះព្រៅ

លោកអ្នកគ្រាន់តែយកស្លឹកម្រះព្រៅពីរបីសន្លឹកមកញីលាបលើធ្មេញជាប្រចាំ ប៉ុន្មានថ្ងៃក្រោយនឹងឃើញផល។

basil_large

៣. ផ្លែប៉ោម

ការទទួលទានផ្លែប៉ោមមួយផ្លែក្នុងមួយថ្ងៃ មិនត្រឹមតែសុខភាពល្អ កម្រឈឺនោះទេ តែថែមទាំងជួយកម្ចាត់ចំណុចល្អក់ក្នុងធ្មេញបានយ៉ាងប្រសើរទៀត។ ផ្លែប៉ោមមានផ្ទុកសារជាតិដែកយ៉ាងច្រើន។

apple_large

៤. គ្រាប់ធញ្ញជាតិក្រៀមៗ

គ្រាប់ផ្លែឈើក្រៀមៗ ជាប្រភពនៃប៉ូតាស្យូម ជាតិដែក និងជាតិរ៉ែសំខាន់ៗជាច្រើនផ្សេងទៀត។ យកគ្រាប់ទាំងនេះ ដាក់ត្រាំទឹកពេលយប់ និងយកមកទទួលទានរៀងរាល់ព្រឹក វានឹងជួយអ្នកយ៉ាងរហ័ស។

nuts_large

៥. ចៀសវាងទទួលទានសូដា

សូដា ផ្ទុកទៅដោយសារជាតិស្ករ fructose និងភ្លុយអរីដ ដែលធ្វើឲ្យធ្មេញបាត់បង់កម្រិតជាតិរ៉ែ និងកាល់ស្យូម ដូច្នេះត្រូវចៀសឆ្ងាយដាច់ខាត៕

soda_large

ប្រភព៖ Boldsky

កម្ចាត់បញ្ហាស្បែកស្ងួតសំរាប់រដូវរងារជាមួយនឹងដំណោះស្រាយទាំងនេះ


ក្នុងរដូវរងាស្បែកបុរសនារីគ្រប់រូប តែងតែប្រឈមនឹងភាពស្ងួត តឹង ជ្រីវជ្រួញ បែកស្រកា រមាស់ ស្រគាំ និងងាយឆ្លងជំងឺជាងរដូវផ្សេងៗ ដែលបណ្ដាលមកពីខ្វះសំណើម។

ទាំងបុរស និងនារីឲ្យតែដល់រដូវត្រជាក់ស្ងួតនេះ ម្នាក់ៗតែងតែមានការព្រួយបារម្ភពីសុខភាពស្បែកនូវអាការៈខាងលើ ដោយបង្ខំឲ្យពួកគេស្វះស្វែងរកឡេ ក្រេម ឬម្សៅនានាដើម្បីការពារ។ បើលោកអ្នកមិនចង់ចំណាយថវិកាលើគ្រឿងទាំងនេះទេ អាចប្រើវិធីសាមញ្ញៗខាងក្រោម ដែលត្រូវគេមើលឃើញថាមានប្រសិទ្ធភាពសម្រាប់ស្បែក៖

១. ល្ហុងទុំបិតមុខ

លោកអ្នកគ្រាន់តែចិតល្ហុងទុំជាចំណិតៗមួយកូនចានដោយយកគ្រាប់ចេញ ទៅលាយជាមួយចេកទុំមួយផ្លែ រួមនឹងទឹកឃ្មុំ២ស្លាបព្រាបាយ ច្របល់ចូលគ្នា រួចយកមកលាបផ្ទៃមុខ ឬស្បែកជាការស្រេច។ គុណប្រយោជន៍របស់វា គឺផ្លែឈើទាំងពីរប៉ូវស្បែកកុំឲ្យជ្រីវជ្រួញ ឯទឹកឃ្មុំផ្ដល់សំណើមស្បែកក្រោយលាប វានឹងធ្វើឲ្យស្បែកតឹង ស្រស់ថ្លា និងក្មេងជាងវ័យ។

papaya-face-pack_large

២. ស៊ុតលឿង និងប្រេងអូលីវ ធ្វើម៉ាស់បិតមុខ

គ្រាន់តែយកស៊ុតផ្នែកលឿង ២គ្រាប់ និងប្រេងអូលីវ ៣ទៅ៤ដំណក់ លាយចូលគ្នាហើយលាបលើស្បែកទុក ២០នាទី រួចលាងទឹកចេញ។ ប្រេងអូលីវសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន E និង K ឯស៊ុតលឿងផ្ទុកវីតាមីន A និង lecithins អាចបំប៉នស្បែក និងព្យាបាលស្បែកកុំឲ្យស្ងួតយ៉ាងមានប្រសិទ្ធភាព។ បើគេប្រើល្បាយនេះជាម៉ាស់លាបមុខក្នុងរដូវរងា នោះគេនឹងបានស្បែកភ្លឺរលោងជាទីពេញចិត្ត។

olive-oil-and-egg-yolk-face-mask_large

៣. ប្រេងដូង

ប្រើប្រេងដូងតែមួយមុខលាបលើស្បែក និងម៉ាស្សាថ្នមៗ រហូតវាជ្រាបចូលស្បែក នោះវានឹងជួយឲ្យស្បែកទន់ ផ្ដល់សំណើមតាមបែបធម្មជាតិ។ នារដូវរងា អ្នកជំនាញផ្ដល់ដំបូន្មានឲ្យលាបពេលយប់មុនចូលគេង។

coconut-oil_large

៤. ក្រូចឆ្មា និងទឹកឃ្មុំ

ចិតក្រូចឆ្មាជា ២ចំណែក ច្របាច់ចូលជាមួយទឹកឃ្មុំ ២ស្លាបព្រា រួចយកដុំសាឡីជ្រលក់ទៅលាបលើស្បែកទុក ១០នាទី សឹមយកទឹកលាងសម្អាត។ ក្រូចឆ្មាមានផ្ទុកវីតាមីន C ឯទឹកឃ្មុំប្រឆាំងនឹងការរលាក ពេលប្រើរួមគ្នានោះវានឹងជួយកម្ចាត់កមរមាស់កើតមានលើស្បែកយ៉ាងប្រសើរ។

lemon-and-honey-solution_large

៥. ប្រេងផ្កាឈូករ័ត្ន

យកតែពីរបីដំណក់ លាបលើស្បែកម៉ាស្សាថ្នមៗជាមួយម្រាមដៃ ឲ្យប្រេងជ្រាបចូលស្បែកដោយមិនចាំបាច់លាងសម្អាតទេ។ ប្រេងផ្កាឈូករ័ត្ន ត្រូវគេដឹងថាជាអ្នកជំនាញស្បែកស្ងួត និងផ្ទុកវីតាមីនច្រើនប្រភេទ និងអាស៊ីដខ្លាញ់ ដែលវានឹងជួយឲ្យស្បែកក្មេងជាងវ័យ ថែមទាំងផ្ដល់សំណើម។ វិធីនេះលោកអ្នកអាចសាកល្បងមុនចូលគេង។

sunflower-oil_large

៦. ចេកទុំ

យកចេកទុំ ១ ឬ២ផ្លែ លាយជាមួយទឹកឃ្មុំ រួចលាបលើផ្ទៃមុខទុករយៈពេល ១៥ ទៅ២០នាទី សឹមលាងទឹកចេញ។ គុណប្រយោជន៍របស់វា គឺបំប៉នឲ្យស្បែករលោង កម្ចាត់ចោលភាពជ្រីវជ្រួញ និងផ្ដល់សំណើមជាមួយវីតាមីន C, B6 និង A ៕

banana-mask_large

ប្រភព៖ Stylecraze